ក្រុម​ការងារ​មន្ទីរ​សាធារណការណ៍​ប្រឹងប្រែ​ង​ជួសជុល​ផ្លូវ​យ៉ាង​មមាញឹក​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​

ខេត្ត​បាត់ដំបង ៖ ផ្លូវ​កៅស៊ូ​ជាច្រើន​កន្លែង​ក្នុង​ក្រុង​បាត់ដំបង ដែល​រង​ការខូចខាត​ដោយ​ទឹកភ្លៀង​និង​បាក់​ស្រុត​ដោយ​ការដឹក​ធ្ងន់ ត្រូវបាន ក្រុម​ការងារ​មន្ទីរ​សាធារណកា​រណ៍ ក្រោម​ការដឹកនាំ របស់​ឯកឧត្តម ខាន់ ម៉ា​ណេរ ប្រធាន​មន្ទីរ​មន្ទីរ​សាធារណការណ៍​និង​ជា​ទីប្រឹក្សា​សម្តេច​ក្រឡាហោ​ម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រឹងប្រែង​ជួសជុល​ផ្លូវ​យ៉ាង​មមាញឹក​ជាច្រើន​ថ្ងៃ ជួសជុល​រួចរាល់​ហើយ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ។​

​ផ្លូវ​ខូចខាត​នៅ​សង្កាត់​រតន​: ផ្លូវ​នៅ​សង្កាត់​ចំការ​សំរោង ផ្លូវ​សង្កាត់​ស្វាយប៉ោ ផ្លូវ​នៅ​សង្កាត់​ទួល​តា​ឯក ផ្លូវ​នៅ​សង្កាត់​អូរ​ចារ ការជួស​ជល់​ផ្លូវ​នេះ​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ​ដឹក​ទំនិញ​ឬ​កសិផល​ជាពិសេស​ស្រូវ​ពួគគាត់​នៅ​ជាយក្រុង​ទើបតែ​ច្រូត​ហើយ​ដឹក​ទៅ​លក់​បាន​ស្រួល ។ ម្យ៉ាងទៀត ជា​រដូវស្សាផ​ង និង​ជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ផង ការជួសជុល​ផ្លូវ​ទាន់ពេលវេលា ជាការ​គាប់ប្រសើរ​សំរាប់​ពលរដ្ឋ​គ្រប់​រូប​ជិះ​ម៉ូតូ​ទៅ​វត្ត​មិន​ភ័យ​ដួល​ក្រ​ពប់​សំឡ ឬ​ក៏​រថយន្ត​បើក​ចូល​ក្រឡុក​សាច់ទឹក​ប្រឡាក់​សំលៀកបំពាក់​ជាដើម​។​

​ប្រជាពលរដ្ឋ​ថ្លែងអំណរគុណ​និង​សប្បាយ​ចិត្ត​ជា​អនេក​កប្ប​ការ​ចំពោះ​ក្រុម​ការងារ​មន្ទីរ​សាធារណកា​រណ៍ ៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!