អធិរាជ​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ម្នាក់​ឈ្មោះ សែម សេង​លី មន្ត្រី​ជំនាញ បរិស្ថាន​មេព្រៃ​ស៊ី​អាយ មិន​ហ៊ាន បង្ក្រាប​ព្រោះ​ជា​ឆ្នាំងបាយ​

​ខេត្ត​កំពង់ស្ពឺ​៖ លោក សែម សេង​លី ជា​មន្ត្រី​ប៉ូលីស​ក្នុង​ខេត្ត​កំពង់ស្ពឺ កំពុងតែ​តាំងខ្លួន​ជា​អធិរាជ​ដ៏​អស់ចា៎​ក្នុង​មុខរបរ​ជំនួញ​រក​ស៊ី​ឈើ​នៅ​អ​ណា​ចក្រ​ខេត្ត​កំពង់ស្ពឺ​។ នា​ពេល​សព្វថ្ងៃ​នេះ គេ​ឃើញ​លោក សែម សេង​លី កំពុងតែ​មាន​ភាព​មមាញឹង​យ៉ាងខ្លាំង​ក្នុង​មុខរបរ​ជំនួញ​រកស៊ី​ឈើ​ដែរ​កំពុងតែ​ត្រូវប៉ាន់​យ៉ាង​ខ្លាំង​ទៅ​ក្រៅប្រទេស​ជា​ពិសេស​នោះ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​។
​ទើប​ធ្វើអោយ​មេ​ឈ្មួញ​ម្នាក់​នេះ​ភ្លេច​ពីទួរ​នាទី​របស់​ខ្លួន​ជា​មន្ត្រី​ប៉ូលីស​គិតតែ​ដើរ​ប្រមូល​ទិញ​ឈើប្រណិត​ដូចជា​ប្រភេទ​ឈើ​ធ្នុង​និង​ឈើ​ម្រេញ​រាប់សិប​ម៉ែត​គីប​នៅក្នុង​១​ខែៗ​ដើម្បី​ដឹក​យកទៅ​លក់​បន្ត​អោយ​ក្រុម​ឈ្មួញ​ជា​ជនជាតិ​វៀតណាម​ដែរ​ចាំ​ទទួលយក​២៤​ម៉ោង​លើ​២៤​ម៉ោង​នោះ​នៅឯ​រាជធានី​ភ្នំពេញ​និង​ខេត្តតាកែវ​។

​បើ​តាម​ប្រភព​ពី​មន្ត្រី​ម្នាក់​ក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​និយាយប្រាប់ MSJ យើង​អោយ​ដឹងថា​៖ មេ​ឈ្មួញ​ឈើ​ឈ្មោះ​សែម សេង​លី ម្នាក់ នេះ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ចំណុច​(​ចំ​បក់ ក្រាំង​ដី​វ៉ា​យ​) ដែល​ជា​ភូមិ​សា​ស្រ​ទឹកដី​ស្រុក​ភ្នំស្រួច ។ ហើយ​អ្វី​ដែរ​អស្ចារ្យ​វិញ ការរកស៊ី​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ខាងលើ​នេះ យូរ​ឆ្នាំ​ណាស់​មកហើយ ហើយ​ក៏​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ចេញ​មុខ បង្ក្រាប​ទៅលើ​មេ​ឈ្មួញ​ម្នាក់​នេះ​ម្តង​ណា​នោះ​ទេ​ដែរ​គេ​ដាក់​ការ សង្ស័យ​ថា​ប្រហែរជា​មេ​ឈ្មួញ​ម្នាក់​នេះ​មាន​ការ ទំនាក់ទំនង​ត្រូវ​រូ​វ​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​កំពង់ស្ពឺ​អស់ហើយ​មើលទៅ បានជា​គ្មាន​ការបង្ក្រាប​ទៅលើ​មេ​ឈ្មួញ​ម្នាក់​នេះ​ម្តង​ណា​ចឹង ដល់​ថ្នាក់​មេ​ឈ្មួញ​ម្នាក់​រកស៊ី​ដឹកឈើ​ខ្លួនឯង​ផង និង​មាន​ឡាន​កូរ៉េ​ធន់​ធំ​ជា​ច្រើន​ទៀត ដើម្បី​ដាក់​ជួល​អោយ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ដូចគ្នា​ទៀត​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា​៖ ជាពិសេស​នោះ​ខាង​មន្ត្រី​បរិស្ថាន មេព្រៃ​និង​កំលាំង​ស៊ី​អាយ​ដែរ ឈរជើង​នៅ​ចាំ​គ្រប់គ្រង​នៅ​ក្នុង​តំបន់​ខាងលើ​នេះ​មាន​ការដាក់ បណ្តាក់​គ្នា​ចាំ​ដូចជា​ខ្យង​ចឹង តែ​ហេតុ​អ្វី​បាន​ជា​កំលាំង​មន្ត្រី​ជំនាញ​ទាំង​៣​ស្ថាប័ន​នេះ​មិន​ហ៊ាន បង្ក្រាប​ទៅលើ​មេ​ឈ្មួញ​ដុះ​ស្លែរ​ម្នាក់​នេះ​មូលហេតុ​អ្វី​? បើ​និយាយ​ថា​អស់លោក​មិនដឹង​ក៏​មិន​កើត ដែរ ព្រោះ​ការដឹកជញ្ជូន​ឈើ​ទាំង​នេះ​ត្រូវបាន​មេ​ឈ្មួញ​ម្នាក់​នេះ​ធ្វើ​ការដឹកជញ្ជូន​ចេញពី​តំបន់​អស់លោក​គ្រប់គ្រង​។​

​ជាក់ស្តែង ៖ ដូចជា​នៅ​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៧​ចឹង មាន​ការបង្ក្រាប​ទីតាំង​លាក់​ឈើ​៥​កន្លែង​ផ្សេង​គ្នា​ដែរ ក្រុម​ឈ្មួញ​ដឹក​យក​មក​លាក់ទុក​នៅ​ខាងក្រោយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ចំបក់​ឃុំ​ក្រាំង​ដី​វ៉ា​យ​ស្រុក ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ ហើយ​ការបង្ក្រាប​ទីតាំង​ដាក់​ឈើ​ខាងលើនេះ គឺជា​មោទនភាព​ដ៏​ល្អ​មួយ​សំរាប់​កងកំលាំង​ស្នងការ​ប៉ូលីស​ខេត្ត​កំពង់ស្ពឺ បាន​ដកហូត​ឈើ​ប្រភេទ​ម្រេញរ​ហូល​ដល់​៩៥​ដុំ ដែល​ក្រុម​ឈ្មួញ​បំរុង​ដឹក​ចេញ​ទៅ​លក់​នៅ​ឯ​ប្រទេស​វៀតណាម ។ ហើយ​រឿង​នេះ​ក៏​ជា​ភាពអាម៉ាស់​មួយ​យ៉ាងខ្លាំង​សំរាប់​មន្ត្រី​ជំនាញ ដូចជា​៖​ខាង​មេព្រៃ​បរិស្ថាន និង​កំលាំង​ស៊ី​អាយ ដែល​ឈរជើង​ចាំ​គ្រប់គ្រង​ការពារ​ទប់ស្កាត់​មិនអោយ​កើតមាន​បទល្មើស​ដឹកជញ្ជូន​ឈើ​និង​កាប់បំផ្លាញ​ព្រៃឈើ​ចេញពី​តំបន់​ព្រៃ​ការពារ តែ​ហេតុ​អ្វី​បានជា​អស់លោក​មិន​បង្ក្រាប ដែល​បទល្មើស​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​នៅក្នុង​តំបន់​អស់លោក​គ្រប់គ្រង​។

​បញ្ហា​ខាងលើ​នេះ សូម​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សៅ សុខា ថា្នក់​កម្ម​ការ​ជាតិ​ដឹកនាំ​កង​កំលាំ​ចុះ​បង្ក្រាប​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ឯ​ក្រៅប្រទេស សូម​ឯកឧត្តម​មេត្តា​ពិនិត្យ​មើល​មន្ត្រី​ខឹលខូច​មួយ​ក្តាប់​តូច​នេះ​ផង បើ​អញ្ចឹង​នោះ វិនាស​សកម្ម​និងឧ​ក្រ័តក​ម្ម​ដឹកឈើ​ឆ្លងដែន​ខុសច្បាប់​នៅតែ​បន្ត​ជា​រៀងរហូត ៕

 

Filed in: ខេត្ត​កំពង់ស្ពឺ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 4405 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.