សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​ពី​ដែន​អ​ភ​រក្ស ស្រុក​អណ្ដូង ខេត្ដ​រតនគ​រី យកទៅលក់​នៅ​ប្រទេ​វៀតណាម តាម​ច្រករបៀង​នាៗ​នៅតែ​បន្ត​ដឹក​យ៉ាង​គគ្រឹក​គ​គ្រែ​ង

​ស្រុក​អណ្ដូង​មាស​-​ខេត្ដរ​ត​នី​គិរី​៖ ការដឹកជញ្ជូន​ឈើប្រណិត ចេញ​ពី​ដែន​អភិរក្ស ស្រុក​អណ្ដូង​មាស របស់​ក្រុម​ឈ្មួញ​ដ៏​ល្បីឈ្មោះ ដុះ​ស្កែ​ដែល​គេ​ស្គាលឈ្មោះ លោក វណ្ណា ដែលជា​អ្នក​ដឹកជញ្ជូន​ឈើប្រណិត​យ៉ាងសកម្ម យកទៅលក់​នៅ​ប្រទេស​វៀតណាម និង​ដឹក​ស៊ី​ស្នួល​ជនជាតិ​វៀតណាម ដែល​មក​ចាំ​ទិញ​ឈើ នៅក្នុង​ស្រុក​អណ្ដូង​មាស អោយ​លោក វណ្ណា ជា​នាក​ដឹកជញ្ជូន ដឹក​ចូល​តាម​ច្រករបៀង​នាៗ តាម​ប៉ុស្ដិ៍ ចាំ​យាម ចំណុច ច្រក បា​តាំ បា​ង៉ារ និង​ភូមិ​ចង ដែល​មាន​បង្គោល​ក្រវ៉ាត់​ព្រំដែន​លេខ ១៩/៤ និង​បង្គោល (​ល​) កម្ពុ​ជ វៀតណាម​លេខ ២១ ដែល​ស្ថិត​ក្នុង ឃុំ ញ៉ាង ស្រុក​អណ្ដូង​មាស ខេត្ដ​រតនគិរី ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​និង​នាក​ស៊ី​ស្នួល​លើក​ឈើ​បាន​រាបរាប់​ប្រាប់អោយដឹង​ថា លោក វណ្ណា និង​ក្រុម​ប៉ាក់​ពួក របសលោក វណ្ណា ដ៏​ល្បីល្បាញ់​ខាង​ការដឹកជញ្ជូន​ឈើប្រណិត​ឆ្លងដែន​ខុសច្បាប់​រូបនេះ មិនមែន​ទើបតែ​ដឹក​នោះ​ទេ គឺ​ពួកគេ​ដឹក ជា​យូ​ខែ​ឆ្នាំ​មកហើយ ហើយ​ដឹក​ជា​ហូរហែរ​មិន​ខាន​ទេ មួយថ្ងៃៗ​ដឹក​ពី​ទៅ​បី​ជើង​មិន​ក្រោម​ពី​១០​ទៅ​២០​ឡាន​នោះ​ឡើយ តែ​ពួកគាត់​មិនដែល​ឃើញ​មាន​សមត្ថកិច្ច រឺ មន្ត្រី​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​នោះទេ ប្រហែល​ជា​ត្រូវរ៉ូវ​គ្នា​អស់​ហើយ​មើលទៅ បាន​ជា​មិន​ហ៊ាន​បង្ក្រាប​បែបនេះ ជា​ចុងក្រោយ​នេះ បងប្អូន​ប្រជាពលរដ្ឋ សូម​សុំណុំ​ពរ​ដល​ប្រមុខ​ថ្នាក់ដឹកនាំ និង​ប្រមុខ​ថ្នាក់ដឹកនាំ​ខេត្ដ មេត្ដា​មាន​ចំណាត់ការ​ទៅលើ​ក្រុម​ឈ្មួញ​ឈើ​ទាំងអស់​នេះ​ម្ដង​ហើយ បើ​នៅ​តែ​បណ្ដែតបណ្ដោយ​បែបនេះ​ទៀត ប្រកត់​ជា​អស់​គ្មាន​សល់​ទេ ហើយ​ម្យាង​ទៀត​នោះ​នាក​ដឹកជញ្ជូន​ឈើ នៅក្នុង​ស្រុក​នេះ​សិត​តែ​នាក​មាន​អំណាច បើ​ប្រពល​រដ្ឋ​ធម្មតា​មិន​ដឹក​បាន​ទេ បើ​ដឹក​ក៏​បាន​ត្រឹប​តែ​ដឹក​ស៊ី​ស្នួល​យកកំ​រ៉ៃ​ពីថៅ​កែធំៗ​ដែរ បើ​ហ៊ាន​ដឹក​ដោយ​ខ្លួនអែង​តែ​មួយ​ដុំ​និង​ត្រូវ​គេ​ចាប់​ភ្លាម តែបើ​ក្រុម​ឈ្មួញ​ទាំងអស់នោះ​វិញ​ដឹក​បាន​ដោយ​សេរី​មិនដែល​ឃើញ​ហ៊ាន​បង្ក្រាប​ទេ​៕

 

 

Filed in: ខេត្ត​រតនៈគីរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 4577 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.