បញ្ជា​របស់​ឯកឧត្ដម ស ថា​វី អភិបាល ខេត្ត​ឧត្ដ​រមានជ័យ​គ្មាន​ប្រសិទ្ធិភាព បង្ក្រាប​ឈ្មួញ​ឈើ​

ឧត្តរមានជ័យ ៖ សព្វថ្ងៃ​មាន​មេ​ឈ្មួញ​ដុះ​ស្លែ រកស៊ី​ឈើ​ជើង​ខ្លាំង​មិន​ខ្លាច​សមត្ថ​កិច្ទ​ឡើយ​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ឈ្មោះ តា ប៉ាវ លេច​មុខ មក​មួយ​ទៀត ហើយ​សង្ស័យ​សមត្ថ​កិច្ទ ជំនាញ ត្រូវ​ថ្នាំ​សណ្ដំ​ហើយ​មើលទៅ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត ឧត្តរមានជ័យ បាន​និយាយថា តា​ប៉ាវ នៅ​រកស៊ី​ឈើ​ដដែល​ស្ថិតនៅក្នុង ភូមិ ត្រាំ​ប៉ោង ឃុំ ព្រះ​ប្រឡាយ ស្រុក ត្រពាំង​ប្រាសាទ ខេត្ត ឧត្តរមានជ័យ កាលពី​វេលា​ម៉ោង ១១​និង ១០​នាទី​ថ្ងៃ​ទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧ មាន​រថយន្ត​មួយ​គ្រឿង​កំពុង​តែ​លើក​ឈើ​របស់ តា​ប៉ាវ​។​នេះ​ជា​បទ ល្មើស​ព្រៃឈើ កើត​មាន​ហូរហែ​នៅតែ​មិន​ទាន់​ធ្វើការ​បង្ក្រាប​បាន​អស់​នៅឡើយ​នោះទេ ហើយ​ទោះបីជា​អ្នកសារព័ត៌មាន ធ្វើការ​ផ្សព្វផ្សាយ​ជាច្រើន​ករណី ដែល​ទាក់ទង ទៅ នឹង បទល្មើស​ព្រៃឈើ​យ៉ាងណាក៏ដោយ​ក៏​នៅតែ​មាន​ជន​មួយ​ក្ដាប់​តូច នៅតែ​ប្រព្រឹត្ត​នៅឡើយ បើទោះបីជា សម្ដេច តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ប្រាប់​នាពេល​ថ្មីៗ​នេះ​ក៏​ដោយ​។​

​តាម​ការជាក់ស្ដែង មេ​ឈ្មួញ​ដុះ​ស្លែ​ដែល​អ្នកផង បាន (​ហៅ​) ថា ឈ្មោះ តា​ប៉ាវ ដែល​កំពុងតែ សម្រុក ទិញ​ឈើ ប្រភេទ លេខ​(២)​ហើយ​បាន​យក​មក​ទុក​នៅ​ផ្ទះ​ធុយ និង របស់គាត់ ឈ្មោះ តា ប៉ាវ ជាច្រើន​កន្លែង ផ្សេងទៀត រង់ចាំ​រថយន្ដ មក​ដឹកឈើ​ចេញ​ទៅ​ដើម្បី​យកទៅ​ចែកចាយ តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ដោយ​គ្មាន​ខ្លាចក្រែង ច្បាប់​បន្ដិច​សោះឡើយ​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង ភូមិ ត្រាំ​ប៉ោង បាន​លើកឡើង​ថា មេ​ឈ្មួញ​ឈើ តា​ប៉ាវ នេះ​ដឹកឈើ​ស្ទើរតែ​រៀងរាល់ថ្ងៃ​រាល់​សប្ដាហ៍ មិនដែល​ឃើញ​មាន​សមត្ថ​កិច្ទ​ជំនាញ​និង​អាជ្ញាធរ​ណា​ចុះទៅ​ធ្វើ​ការបង្ក្រាប​ឡើយ​នោះទេ ។ បន្ទាប់ពី​ពេល​ទៅ​ថ្មីៗ​កន្លងទៅនេះ ហើយ​បើ​សិន​ជា​ពលរដ្ឋ​តូចតាច​នោះ មិន​មាន​ខ្សែ​នៅ​ពីក្រោយ​ខ្នង​នោះទេ​គឺ​មិនអាច ដឹកឈើ​នោះ​ចេញ​បាន​ទេ ទាំងអស់នេះ​គឺជា​ការផ្គើន​ទៅនឹង អនុសាសន៍ របស់ សម្ដេច​តេជោ ហ៊ុន សែន យ៉ាង​ពេញបន្ទុក​តែម្ដង​។​

​ចំពោះ​មន្ដ្រី រដ្ឋបាល​ព្រៃឈើ​រួម​ទាំង​អាជ្ញាធរ មន្ដ្រី បរិស្ថាន​ថែមទាំង​សមត្ថ​កិច្ទ​ជំនាញ បែរជា​មិន​ព្រម​ធ្វើ​ការបង្ក្រាប បណ្ដែតបណ្ដោយ​ឲ្យ ក្រុម​ឈ្មួញ រកស៊ី​ឈើ គ្មាន​ច្បាប់​ទំលាប់​ដឹក​ឈើ​ចេញ​យ៉ាង​អណាធិបតេយ្យ ទៅ​ចែកចាយ តាម​បណ្ដោ​ខេត្ត មួយចំនួន​ទៅ​វិញ គួ​រណា លោក ញ៉ែម ណាយ​វ៉ាន់ និង មន្ដ្រី បរិស្ថាន​លោក ហោ លឹម ប្រធាន មន្ទីរ​កសិកម្ម ខេត្ត​ឧត្តរមានជ័យ គួរតែ​ដុះក្អែល គាត់​ម្ដង​ទៀត​ទៅ​ទើបបាន ។​

​នា​ពេល​ថ្មីៗ​កន្លងទៅនេះ លោក សរ ថា​វី អភិបាលខេត្ត ឧត្តរមានជ័យ បាន​ចេញ​បញ្ជា​ឲ្យ​បង្ក្រាប​និង​មេ​ឈ្មួញ​ឈើ ពីររូប គឺ លោក ឆាយ នឹង រិទ្ធ ដោយឡែក ឈ្មួញ​ឈើ ឈ្មោះ​តា​ប៉ាវ ត្រូវ លោក សរ ថា​វី​ថា ជា​ឈ្មួញកណ្តាល ។ ប៉ុន្តែ​អ្វី​ដែល​ជា​សំខាន់​គួរតែ​លោក​អភិបាលខេត្ត​ស៊ើបអង្កេត​មើល​ថា តើ​តា​ប៉ាវ​ដើរ​ទិញ​ឈើ​ផ្តាច់មុខ​នៅក្នុង​ស្រុក អន្លង់វែង និង ស្រុក​ត្រពាំង​ប្រាសាទ​ទិញ​ឲ្យ​អ្នកណា​គេ ទើប​ចាប់បាន​ក្រុម​ឈ្មួញ​ដុះ​ស្លែ​។​បើ​តាម​ប្រភព​ប្រជា​នៅ អន្លង់វែង​បាន និយាយថា មូលហេតុ​ដែល​លោក អភិបាលខេត្ត ចេញ​បទបញ្ជា​ឲ្យ​បង្ក្រាប​មេ​ឈ្មួញ​ឈើ​ពីរ​រូប​នោះ​គឺ គេ​ដាក់​ការសង្ស័យថា ទំនង​ជា​លោក អភិបាលខេត្ត ខឹងសម្បារ និង​លោក​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​និង​កងពល​៨​បង្ក្រាប​បទល្មើស​ប៉ះ​ចំ​មនុស្ស​ជំនិត​របស់គាត់​។​ដូច្នេះ​ដើម្បី​ជៀសវាង​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា​លោក​អភិបាលខេត្ត​អសមត្ថភាព​ក្នុង​បង្ក្រាប​បទល្មើស​ដែល​មាន​ការកើនឡើង ហាក់បីដូចជា ខេត្ត ឧត្តរមានជ័យ​មួយនេះ​គ្មាន​ស្ថាប័ន​ណា​ឬ អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញមុខ​បង្ក្រាប​ឲ្យ​ដូច​ភ្លៀងរលឹម​ទើប​ជា​ការគោរព​ច្បាប់​បាន​ល្អ​ប្រសើរ​ផង​ទាន ។ ហើយ​ប្រភព​ច្បាស់ការ​ចុងក្រោយ​ដែល​ទទួលបាន​នៅ​វេលា​ម៉ោង ១០ និង ២៣​នាទី យប់​ថ្ងៃ​ទី ០៣ ខែ កញ្ញា ឆ្នាំ ២១០៧ នេះ​ថា មាន ឃ្លាំង​ស្តុក​ឈើ​ក្រញូង​មួយកន្លែង ពុំទាន់​មាន​ចំណាត់ការ​ពី​ស្ថាប័ន​ជំនាញ​ឡើយ​ទេ​៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.