ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង អញ្ជើញ​ចូលរួម​មរណៈភាព​ប្រពន្ធ​លោក ជាង គឿង និង​ប្រគល់​ទឹកប្រាក់​ជួយ​បុណ្យសព

ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ប្រពន្ធ​លោក ជាង គឿង អាយុ ៥១​ឆ្នាំ ដែល​បាន ទទួលមរណៈភាព​វេលា​ម៉ោង ១១:១០​នាទី ថ្ងៃទី ៣០ ខែ​សីហា ឆ្នាំ​២០១៧ ដោយ​រោគាពាធ ។​

​លោក ជាង គឿង បាន​ជួយ​កសាង​ធ្វើ​សណ្ឋាគារ​របស់​ឯកឧត្តម ឧកញ៉ា​តាំងតែ​ពី​ដើម​រហូត​រួចរាល់ ដោយ​ការ​ប្រឹង ប្រែង​អស់ពី​ទឹកចិត្ត ដូច្នេះ​ហើយ​លោក​ឧកញ៉ា មានចិត្ត​សណ្តោស​ប្រណី​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ១០០០​ដុល្លារ ដល់​គ្រួសារ​សព ។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ឯកឧត្តម គង់ ក្រឹ​ង តែងតែ​ជួយ​ឧបត្ថម្ភ​ថវិកា​គ្រឿងឧបភោគ បរិភោគ​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ ក្មេង​កំព្រា ស្ត្រី​មេម៉ាយ​គ្រប់ពេលវេលា នេះ​សបញ្ជាក់​ពី​ទឹកចិត្ត​ស្រឡាញ់​អ្នកក្រីក្រ​ពិតៗ ហៅ​នៅ​ថ្ងៃទី ២៩ ខែ​សីហា ឆ្នាំ​២០១៧ នៅ​វត្ត​ស្រែ​រនាម ភូមិ​ស្រែរ​នាម​ខាងកើត ឃុំ​ឃ្សឹ​ម ស្រុក​អង្គស្នួល ខេត្ត​ក្រចេះ រូបគាត់​ជា​ចុងភៅ​ដាំ​ស្លរ​នៅក្នុង​វត្ត​ដែល​មាន​ជំងឺ​ធ្ងន់ អាយុ ៧០​ឆ្នាំ ជរា​ពាធ ឯកឧត្តម ឧកញ៉ា ជួយ​ទឹកប្រាក់ ៤០​ម៉ឺន​រៀល​ដល់​គាត់ ។ បន្តទៀត ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង បាន​ជួយ​លោកតា​កុល អតីត​ប្រធាន​ក្រុមហ៊ុន​ចំការកៅស៊ូ នូវ​ទឹកប្រាក់ ៣០០​ដុល្លារ ជូន​គាត់​ដែល​មាន​ជំងឺ​ជា​ទំងន់ ។ ហើយ​ថ្មីៗ​នេះ​ទៀត នៅក្នុង​ឃុំ​ឃ្សឹ​ម​ដដែល គាត់​បាន​ជួយ​ឧបត្ថម្ភ ដល់​បុណ្យ​សព​ប្តី​ស្លាប់​ចំនួន ២០០​ដុល្លារ នឹង​ថ្លៃ​ម្ឈូស ២០០​ដុល្លារ ផងដែរ ។​

​ក្តីរំភើប​ដ៏​ជ្រាលជ្រៅ​របស់​ប្រជាពលរដ្ឋ ចំពោះ​ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង ដែល​មាន​ទឹកចិត្ត​ជ្រះថ្លា​ជួយឧបត្ថម្ភ ថវិកា ជួយ​ប្រជាពលរដ្ឋ​មិន​ប្រកាន់​ពូជសាសន៍ ឬ​ពណ៌​សម្បុរ​នោះទេ ដូច្នេះ​សារព័ត៌មាន​យើង សូម​ជូនពរ​ឯកឧត្តម អ្នកឧកញ៉ា គង់ ក្រឹ​ង ព្រមទាំង​លោក​ជំទាវ និង​បុត្រាបុត្រី ទទួល​នូវ​សេចក្តីសុខសាន្ត សុខភាព​រឹងមាំ ប្រាជ្ញា​ឈ្លាសវៃ​ប្រកប​ដោយ​សុភមង្គល​គ្រប់ពេលវេលា ៕

 

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!