ឡាន ដឹក​ឈើប្រណិត ឈប់​ចោល​កណ្ដាលផ្លូវ ដោយ​គ្នាន​សមត្ថកិច្ច​ណា ហ៊ាន​អើរ​ពេីប​ន្តិ​ចឡើយ​

ខេត្ដ​រតនគិរី ៖ ស្រុក​អណ្ដូង​មាស​
​លោក ចាន់ ស៊ី​ថុល ដែល​ជា​មេការ​របស់​មេ​ឈ្មួញ​និង​ជា​អ្នកមាន​អំណាច ខាង​ការដឹកជញ្ជូន​ឈើ​ឆ្លងដែន ប្រចាំ​ស្រុក​អណ្ដូង​មាស កំពង់តែ​សប្បាយ​ក្នុង​ការ​រត់​ការដឹកជញ្ជូន​ឈើ​ប្រណិត ចេញ​ពី​ដែន​អភិ​រ័ក្ស យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​សេរី​ទាំង​ថ្ងៃ​ទាំង​យប់ ដោយ​គ្នាន​ញញើត​និង​មន្ត្រី​សមត្ថកិច្ច​ជំនាញ​បន្តិច​ណា​សោះឡើយ មិនដឹង​ជា​លោក ថុល រូបនេះ មាន​ថៅកែ​ដែល មាន​ឋានៈ​អំណាច​ប៉ុណ្ណា​នោះទេ​? បានជា​អាចអោយ​លោក​ថុល ដឹកជញ្ជូន​ឈើប្រណិត ចេញពី​ស្រុក​អណ្ដូង​មាស ចូល​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​បាន ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​នៅក្នុង​ស្រុក​អណ្ដូង​មាស​នេះ​បន្តិច​សោះ​បែបនេះ​។​

​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី 03 ខែ​កញ្ញា ឆ្នាំ 2017 នេះ​តែម្ដង លោក ថុល​រូបនោះ បាន​ដឹក​ឈើប្រណិត​ពេញ​រថយន្ដ ហើយ​មក​ឈប់​កណ្ដាលផ្លូវ ស្ថិតក្នុង​ចំណុច​ឃុំ តា​លាវ ដោយ​មិន​ខ្វល់ និង​គ្មាន​សមត្ថកិច្ច ណា​ហ៊ាន​មក​បង្ក្រាប​នោះ​ឡើយ ។​

​ប្រភព​ពី​ប្រជា​ពល​រដ្ដ​ក្នុងភូមិ​បាន​ប្រាប់ឲ្យដឹង​ថា ជា​រៀងរាល់ថ្ងៃ​ពួក​គាត់​ឃើញ​រថយន្ត​ខាងលើ​នេះ​ដឹក​ឈើប្រណិត​មិន​ដែល​ខាន​១​ថ្ងៃ​នោះ​ទេ ហើយ​បើក​លឿនៗ​ណាស់ ធ្វើអោយ​ពួកគាត់​មាន​ការបារ​ម្មណ៍​ពី​សុខ​សុ​វត្ថ​ភាព​របស់​កូនចៅ​គាត់​ខ្លាំងណាស់ តែ​បើ​គាត់​ចង់​ឈប់​វិញ​គឺ​គាត់​បើក​មក​ឈប់​កណ្ដាល​ផ្លូវចឹងតែ​ម្ដង ហើយ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​មក​បង្ក្រាប់​ម្ដង​ណា​នោះ​ទេ​ ​ពួកគាត់​បាន​បន្ត​ទៀត​ថា ពួកគាត់​សូម​សុំណុំ​ពរ​ដល់​លោក មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ដ​រតនគិរី និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខេត្ដ​មេត្ដា បង្ក្រាប​ឡាន​ដឹកឈើ​ទាំង​នោះ​ម្ដង​ហើយ ជាពិសេស សូម​លោក ស្នងការ​ខេត្ដ​រតនគិរី មេត្ដា​ចាត់​វិធានការ​ទៅ​លើ​បុក្គល​ខឹលខូច​ដែល​យក មួក​រី​អាវ​ប៉ូលីស ដាក់​ក្នុង​ឡាន​ដើម្បី​ធ្វើ​ជា​អំណាច​ក្នុង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​វៀតណាម​បែប​នេះ​ផង​ទាន ព្រោះ​វា​ធ្វើអោយប៉ះពាល់​ដល់​អង្គភាព និង​ប៉ះពាល់​ដល់​សមត្ថកិច្ច​ល្អៗ​ត្រឹមត្រូវ សូម​លោក​មេត្តា​ចាត់វិធានការ​ផង​ទាន​៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!