​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ដឹកនាំ​គណៈប្រតិភូ​ចុះ​ត្រួតពិនិត្យ ការរៀបចំ​សណ្តាប់ធ្នាប់ សាធារណៈ​នៅក្នុង​ក្រុង​សៀមរាប​

ថ្ងៃអាទិត្យ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល ខេត្ត បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត ចុះ​ធ្វើ​ការត្រួតពិនិត្យ​មើល អំពី​ការរៀបចំ​សណ្តាប់ធ្នាប់ សាធារណៈ​នៅក្នុង​ក្រុង សៀមរាប  ។​

​យោង​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត កាលពី​ថ្ងៃ​ទី​០១ កញ្ញា ២០១៧ ដោយ​បាន​ដាក់​នូវ​វិធានការ​មួយចំនួន ដល់​អាជ្ញាធរ​ក្រុង ស្នងការ​នគរបាល​ខេត្ត ក្នុង​ការរៀបចំឲ្យ​កាន់តែ​មាននូវ សណ្តាប់ធ្នាប់​ល្អ ប្រកប​ទៅ​ដោយ​បរិស្ថាន អនាម័យ និង លើក​នូវ​សោភ័ណ្ឌភាព​ក្រុង​ប្រវត្តិសាស្ត្រ ក្នុង​ការទទួល ស្វាគមន៍​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ដោយ​ខេត្ត​សៀមរាប​ជា​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ចូលមក ទស្សនា​កម្សាន្ត ។​
​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នោះ ក្រុម​ប្រតិភូ​ខេត្ត បាន​ចុះ​ទៅ​គោលដៅ​ចំណត​រថយន្ត​ប៉ែក​ខាងលិច​ក្រុង ក្នុង នោះ​ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន​សុង ក៏​បាន​ធ្វើ​ការណែនាំ​មួយចំនួន ដល់​ម្ចាស់​ចំណត ក៏​ដូច​អាជ្ញាធរ​ក្រុង មន្ទីរ ពាក់ព័ន្ធ និង ស្នងការ​នគរបាល​ខេត្ត ត្រូវ​រួម​សហការ​គ្នា ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ​ដែល​ប្រកប​របរ​រត់​រថយន្តឈ្នូល ទាំង​នៅ​មក​ពី​ប៉ែក​ខាងលិច ត្រូវ​ចូលមក​សំចត និង ដាក់​មនុស្ស ផ្ទេរ​ទំនិញ​នៅ ចំណត​រថយន្ត​ប៉ែក​ខាងលិច​ក្រុង ក៏​ដូច​រថយន្ត​មក​ពី​ខាងកើត ត្រូវ​ចូល​សំចត​នៅ​ចំណត​ប៉ែក​ខាងកើត  ហើយ​បង ប្អូន​អ្នកដំណើរ​និង​ត្រូវ​បន្តដំណើរ​ទៅ​តាម​រថយន្ត​តាក់ស៊ី​ម៉ែត្រ រ៉ឺម៉ក់ ម៉ូតូឌុប ទៅកាន់​លំនៅដ្ឋាន​របស់​ខ្លួន ឬ ក៏​ដូច ជា​សណ្ឋាគារ ផ្ទះសំណាក់​ជាដើម  ក្នុង​ការបញ្ជៀ​ស​នូវ​ការកកស្ទះ​ចរាច​រណ៍​ក្នុង​ក្រុង ហើយក៏​ជា​វប្បធម៌​ក្នុង​ការចែក រំលែក​ក្នុង​របរ​ចិញ្ចឹមជីវិត​របស់​បងប្អូន​នៅ​ខេត្ត​សៀមរាប​ផងដែរ ។​

​បន្ត​មក ឯកឧត្តម បណ្ឌិត អភិបាល ក៏​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ មើល​ពី​សណ្តាប់ធ្នាប់ នៅក្នុង​តំបន់​ផ្សារ​ចាស់ ផាប់​ស្ទ្រីប   ដែល​បច្ចុប្បន្ន​នេះ​បាន​កំពុង​មាន​ភាព​អាណាធិបតេយ្យ ក្នុង​ការលក់ដូរ នៅ​តាម​ភោជនីយដ្ឋាន​មួយចំនួន ។ ម្យ៉ាងទៀត​តំបន់​ផាប់​ស្ទ្រីប​នេះ ជាទី​ប្រមូលផ្តុំ​ទៅ​ដោយ​ភ្ញៀវ ទេសចរណ៍​គ្រប់​ជាតិ​សាសន៍ នៅក្នុង​ពេល​រាត្រី ព្រមទាំង បណ្តា​ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត​មួយចំនួន បាន​ធ្វើ​ការចាក់​ឌី​ស​ស្កូ ប​ម្ពោង​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ អ្នក​ជម្ងឺ​ក្នុង​មន្ទីរពេទ្យ និង​ព្រះសង្ឃ​ក្នុង​វត្ត នៅក្នុងពេល រាត្រី ដោយ​មិន​បាន​គោរព​ទៅតាម​ច្បាប់​កំណត់​ឡើយ ។  ក្នុងនោះ​ដែរ​ក៏​មាន​ម្ចាស់​ភោជនីយដ្ឋាន​មួយចំនួន បាន​យក​ចិញ្ចើមផ្លូវ និង ផ្លូវ​ឌឿងហែម​ធ្វើជា​កម្មសិទ្ធិ​រកស៊ី​របស់ ខ្លួន​ទៀត​ផង ។​

​ក្នុងនោះដែរ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ក្រុង និង មន្ទីរ ជំនាញ ក៏​ដូច​លោក​ស្នងការ​ខេត្ត គឺត្រូវធ្វើ​សេចក្តីជូនដំណឹង  ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ជា មុន ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់​អំពី បញ្ហា​ការកើតឡើង​នូវ​ហា​នី​ភ័យ​ចំពោះ​ខ្លួន នៅពេល​ដែល​បងប្អូន​នាំគ្នា ធ្វើការ បិទ​នូវ​ផ្លូវ​ឌឿងហែម ដែល​ជា​ច្រក​ចេញចូល យកទៅ​ធ្វើការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន​នោះ ដូច្នេះ​បងប្អូន​មាន​សិទ្ធ ក្នុង​ការប្រកប​អាជីវកម្ម ក្នុង​ដែន​កម្មសិទ្ធិ​របស់​ខ្លួន ហើយ​ចំពោះ​ផ្លូវ ត្ត​ម បណ្ឌិត ក៏​បាន​សង្កត់ធ្ងន់​ផងដែរ​ថា បញ្ហា​ការ បិទ​ផ្លូវ​សាធារណៈ​នេះ ជា​ហា​នី​ភ័យ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ទី​នេះ នៅពេលដែល​មាន​គ្រោះអាក្រក់​ណាមួយ កើតឡើង ដែល​ជា​ផល​លំបាក​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍​ទៀតផង ។  ដូច្នេះ​នេះ​បន្ទុក​របស់​អាជ្ញាធរ ក្រុង មន្ទីរជំនាញ ត្រូវ​អនុវត្ត​ឲ្យខាងតែបាន ដើម្បី​ជា​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ។​

​ឆ្លៀត​ឱកាស​នោះ​ដែរ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន​សុង ក៏​បាន​ចូលជួប​សំណេះសំណាល សួរសុខទុក្ខ​បង ប្អូន​អាជីវករ​លក់ដូរ ក្នុង​ផ្សារ​ចាស់ និង បងប្អូន​អ្នករត់​រ៉ឺម៉ក់​ម៉ូតូ​កង់​បី ក្នុង​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ​តែ​មួយ ៕
​ដោយ​លុច​ណា​ម​

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!