​អ្នកសារព័ត៌មាន​ព្រះ​ចន្ទ័កម្ពុជា​ម្នាក់​ត្រូវ​ក្រុម​ឈ្មួញ​ដែល​ជា​ជនពិការ​ដឹក​ប្រហិត​នឹង​សាច់មាន់​ខូច​គុណភាព​ពី​ទឹកដី​ថៃ​ព្រួត​គ្នា​វាយ​យ៉ាង​ចាស់ដៃ​សង្ស័យ​រឿង​គំនុំ​

ខេត្ត​បន្ទាយមានជ័យ ​៖ ​អ្នកសារព័ត៌មាន​នៅ​អង្គភាព​ព​ព្រះ​ចន្ទ័កម្ពុជា​ម្នាក់​ត្រូវបាន​ក្រុម​ជន​ពិកា​ព្រួ​ត​គ្នា​វាយ​យ៉ាង​ចាស់ដៃ ខណៈ​ដែរ​សួរនាំ​ដោយ​សង្ស័យ​ដឹក​សាច់​មាន់​ខូច​គុណភាព​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​តាម​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត​។​សូម​ជំរាប​ដែរ​ថា​៖​ករណី​ដែល​ក្រុម​ជន​ពិកា​ព្រួត​គ្នា​វាយ អ្នកសារព័ត៌មាន​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែ​សីហា​ឆ្នាំ​២០១៧​ម្សិលមិញ​នេះ នៅ​ចំណុច​ផ្សារ​មង្គល ស្ថិតនៅក្នុង​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាម​ជនរងគ្រោះ​ឈ្មោះ វេន ប្រុស (​ហៅ ច័ន្ទ​) អាយុ​៣២​ឆ្នាំ មុខងារ​ជា​អ្នកយក​ព័ត៌មាន និង​ជា​ប្រធាន​សាខា​ខេត្ត​បន្ទាយមានជ័យ​នៃ​សារព័ត៌មាន (​ព្រះ​ច័ន្ទ​កម្ពុជា​) បានឲ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​លោក​បាន​ជិះ​ម៉ូតូ​ទៅ​ចំណុចកើតហេតុ​ខាងលើ​ក៏​ប្រទះ​ឃើញរ​ទេះ​ជនពិការ​ខ្ទ​ប់​ថង់​ខ្មៅ​សង្ស័យ​សាច់មាន់​ខូច​គុណភាព ក៏​ធ្វើ​ការសួរនាំ ស្រាប់តែ​ពេលនោះ ក្រុម​ជន​ពិការ​មាន​គ្នា​ជិត​២០​នាក់​រួមទាំង​អ្នក​មិន​ពិការ​ផង​នោះ​បាន​ព្រួត​គ្នា​វាយ នៅ​ចំណុច​មុខ​ទីលាន​ត្រួតពិនិត្យ​ទំនិញ​គយ​រដ្ឋាករ​ច្រកទ្វារ​អន្តជាតិ​ប៉ោយប៉ែ​ត​បណ្តាលឲ្យ​បែក​ច្រមុះ​ហូរឈាម​និង​ត្រូវ​ចំ​កញ្ជឹងក ផងដែរ ។​

​លោក​បាន​បន្តថា ៖ ការ​ដែល​ជនពិការ​និង​មិន​ពិការ​ព្រួត​គ្នា​រូបលោក​ទាំង​កំរោល​បែប​នេះ​ជា​រឿង​គំនុំ​សុទ្ធសាទ ដោយ​កន្លងមក​ជន​ទាំងនេះ​បាន​ដឹក​សាច់​មាន់​ខូច​គុណភាព​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​រាប់រយ​គីឡូក្រាម​ត្រូវ​អ្នកសារព័ត៌មាន​ប្តឹង​មន្ត្រី​ជំនាញ​អោយ​ចាប់​មិន​តិច​ជាង​៧​លើ​ក​នោះ​ទេ ។

​លោក​បាន​បន្តទៀតថា ៖ ជនដៃដល់​ដែល​បាន​វាយ​រូប​លោក​នោះ​មានឈ្មោះ ហួ ឡុង នឹង​ប៉ា់ក់​ពួក ២ នាក់​ផ្សេង​ទៀត ក្នុងនោះ ក៏​មាន​ម្នាក់​ទៀត ដែលជា​អ្នកបើក​រថយន្ត​អោយ​លោក ហុង លៀង ដែល​ជា​អនុប្រធាន​សាខា​កាំកុងត្រូល​ទទួលបន្ទុក​ប្រមូល​ចំណូល​និង​ទីផ្សារ​សាខា​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។​ពាក់ព័ន្ធ​និង​បញ្ហា​នេះ​ដែរ​លោក ហុង លៀង បាន​ប្រាប់ថា​៖​ចំពោះ​លោក ហួ ឡុង ខាងលើ​លោក​បាន​បញ្ឈប់​ពី​ការងារ​យូរ​ហើយ​មិន​ពាក់ព័ន្ធ​និង​គាត់​ទេ​។​

​តែ​ទោះ​យ៉ាងណា​ក៏ដោយ ការបដិសេធ​របស់ លោក ហុង លៀង ត្រូវបាន​ប្រភព​ទំលាយ​ថា​៖​មិន​ពិត​នោះទេ បន្ទាប់ពី​មាន​រឿង​លោក​បាន​បដិសេធ តែ​នៅ​មុនពេល​មានរឿង​គេ​បាន​ឃើញ​លោក ហួ ឡុង នូវ​បើករថយន្ត និង​ធ្វើការ​ឲ្យ​លោក ហុង លៀង​។​លោក វេន ប្រុស​(​ហៅ ច័ន្ទ​)​បាន​បញ្ចាក់​នៅក្នុង​ស​ន្និសិទ សារព័ត៌​មា​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​ថា ៖ ដោយសារ​តែ​មន្ត្រី​កាំកុងត្រូល​មិន​ត្រួតពិនិត្យ​នឹង ហើយ​បានជា​សាច់​មាន់​ខួច​គុណភាព​ជា​ច្រើន​ចេញពី​ប្រទេស​ថៃ​ហូ​ចូលមក​កម្ពុជា​ចែកចាយ​តាម​បណ្តាល​ខេត្ត​នានា បាន​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូ​ទាំងប្រទេស ។​

​លោក​បាន​បន្តថា ៖ រាល់រ​ទេះ​ដឹង​សាច់មាន់​ខួច​គុណភាព​ទាំងនោះ​មិន​ពិបាក​បង្ក្រាប​នោះទេ តែ​សំខាន់​គឺ​មន្ត្រី​កាំកុងត្រូល​មិន​ព្រម​ពិនិត្យ ព្រោះ​សាច់មាន់​រាល់ដង​មិនមែន​ចាប់​នៅ​ព្រំដែន​ទេ គឺ​ឃ្លាត​ពី​ព្រំដែន​រហូត​ទៅ​ដល់​២​ទៅ​៣​គីឡូ​ឯណ្ណោះ ហើយ​បើ​តា​ត់​មាន​បំណង​ចង់​ចាប់​ជា​ការងាយ​ទេ ពីព្រោះ​សាច់មាន់​ទាំងនោះ​ដាក់រទេះ​មិន​មាន​ការ​គ្រប​នោះទេ ។​

​ពាក់​ព​ន្ឋ័ទៅ​នឹង​ការឃុបឃិត​គ្នា​ប្រព្រឹត្តិ​អំពើពុករលួយ​របស់​លោក ហុង លៀង នេះ​ដែរ​លោក​វេន ប្រុស​(​ហៅ ច័ន្ទ​)​បានបញ្ជាក់​ថា​៖​នា​ពេល​កន្លងមក​លោក ហុង លៀង បាន​ហៅ​លោក​ទៅ​ផ្ទះ​របស់​គាត់ ហើយ​ប្រាប់​ថា ៖ ឈប់​ដើរ​ប្រមាញ់​រឿង​នឹង​ទៅ​ឥឡូវ​យក​ពី​គាត់​១​ខែ​ប៉ុន្មាន ពេលនោះ​លោក​វេន ប្រុស បានឆ្លើ​ថា​«​ខ្ញុំ​មិន​មានសិ​ទ្ឋ​ដាក់​ខែ​នោះ​ទេ ពីព្រោះ​សាច់មាន់​ទាំងអស់នេះ បើ​ឃើញ​ខ្ញុំ​នឹង​រាយ​ការជូន​បង​»​ដូច្នេះ​ហើយ​បាន​ធ្វើឲ្យ​លោក ហុង លៀង មានការ​គំគួន​បែបនេះ ។​

​ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ​អង្គភាព​យើងខ្ញុំ រងចាំ​ការបំភ្លឺ​ពី​លោក ហុង លៀង រាល់​ម៉ោង​ធ្វើការ ។​

​គួរ​បញ្ជាក់ដែរថា​៖​ពាក់​ព​ន្ឋ័​រឿង​វាយ​អ្នកសារព័ត៌មាន​បណ្តាល​ឲ្យ​ទ្រម​ខ្លួន​និង​ចេញ​ឈាម​តាម​ត្រ​មុះនោះ​ដែរ​កំពុង​ឋិត​នៅក្នុង​ការសម្របសម្រួល​របស់​លោក​វរ​:​សេនីយ៍​ទោ ធិន ស៊ិន ដេត អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​នៅ​ឡើយ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!