ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី​សម្ពោធ បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​កៅស៊ូ​ចំនួន ០៦​ខ្សែ និង​ផ្លូវលំ​ក្រាល​គ្រួស ០៧​ខ្សែ

​ខេត្ត​រតនគីរី​ ៖ ​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​សម្ពោធ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​កៅស៊ូ​ចំនួន ០៦ ខ្សែ និង​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ចំនួន ០៧ ខ្សែ នៅ ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។​

​ផ្លូវ​ទាំង​១៣ ខ្សែ​នេះ ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​ពង្រឹង​វិសាលភាព សោ​ភណ្ឌ​ភាព​ក្រុង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន ថ្នល់ ប្រកបដោយ​កិច្ច​ការពារ​បរិស្ថាន ដើម្បី​ចូលរួម​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ។​

​ឯកឧត្តម អភិបាលខេត្ត​ស្នើសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​ជាមួយ​អាជ្ញាធរ​ក្នុង​ការកសាង ក៏ដូចជា​ថែរក្សា​ផ្លូវ​ឲ្យបាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​ដល់​ការលើកកម្ពស់​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន ជាពិសេស​ចូលរួម​គោរព​ច្បាប់ បទដ្ឋាន​គតិយុត្ត​ផ្សេងៗ និង​មិនត្រូ​រំលោភ​ចិញ្ចើម​ផ្លូវយ​ក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន ហើយ​ត្រូវ​ចូលរួម​ការថែរក្សា អនាម័យ​បរិស្ថាន​នៅ​តាម​មុខ​ផ្ទះ តាម​ដងផ្លូវ​នានា ដើម្បី​ឲ្យ​ទី​ប្រជុំជន​ក្រុង​របស់​យើង​គ្រប់គ្នា​កាន់តែ​មាន​សោ​ភណ្ឌ​ភាព​ថែម​មួយ​កម្រិត​ទៀត ។​

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.