​ប្រកាស​តែងតាំង​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន ជា​មេបញ្ជាការ​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ​ជំនួស​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ

ខេត្ត​បន្ទាយមានជ័យ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​សីហា​ឆ្នាំ​២០១៧​នេះ នៅ​ទីបញ្ជាកា​រកង​រាជ​អ​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ​មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។​

​ជំនួស​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ អតីតៈមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័​យ​ត្រូវ​ផ្ទេរ​ភារកិច្ច​ជា​នាយរង​សេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​តែងតាំង​លោក​វរៈសេនីយ៍ទោ ប៊ុន ណាំ​អៀង ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។​

​ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​យោធពល​ខេៈ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ ក្នុងនោះ​ក៏​មាន​ការ ចូលរួម​ពី​លោក លោកស្រី មន្ត្រីរាជការ មន្ទីរ​ជំវិញ​ខេត្ត កងកម្លាំង​ប្រដាប់​ងាវុ​ធនិង​ភ្ញៀវ​ជាតិ អន្តរជាតិ​ជាច្រើន​នាក់​ផង​ដែរ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយ​ជ័យ​បាន​ប្រសាសន៍​កោត​ស​សើរ​ចំពោះ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ការពារ​សណ្តាប់ធ្នាប់ សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​និង​ជួយ​អន្តរាគមន៍​ដល់​បងប្អូន​ប្រជ​ពលរដ្ឋ​រងគ្រោះ​ដោយ​ធម្មជាតិ​មាន​គ្រោះ​ទឹកជំនន់​និង​ខ្យល់​កន្ត្រាក់​ជួយប្រមូល​ផល​កសិកម្ម​ជូន​ប្រជ​ពលរដ្ឋ​។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កង​រាជ​អ​វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មានប្រសាសន៍​ណែនាំ​ដល់​មេបញ្ជាការ​និង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។​

​ដែល​បំពាក់​ឋានន្តរស័ក្តិ​និង​តែងតាំង​ទទួល​ភារកិច្ច​ថ្មី​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការងារ​អង្គភាព​និង​កងកម្លាំង​អនុវត្តន៍​ការងារ​អោយ​មាន​ប្រសិទ្ធិ​ភព​ខ្ពស់​។​

​ជាមួយគ្នានេះ​ដែរ​ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើរ​ដល់​កងកម្លាំង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់​ត្រូវ​លុបបំបាត់​បទល្មើស មាន​គ្រឿងញៀន ចោលួច ចោ​ប្លន់​បំផ្លាញ​ព្រៃឈើ ល្បែងស៊ីសង ក្រុម​បងតូច​បងធំ ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់​ជូន​ប្រជាពលរដ្ឋ​និង​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាស​វ៉ៃ​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កំពុង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.