ឈ្មួញ​ដឹក​ជញ្ជួន​ឈើ តាម​រថយន្ត​សាំ​យ៉ុង​ពី​ខេត្តព្រះវិហារ​យកមកចែក​ចាយ តាម​ដេប៉ូ​លក់​បន្ត ក្នុង​ក្រុង​សៀមរាប សង្ស័យថា ! ចិញ្ចឹម​មេព្រៃ !!!!!

ខេត្តសៀមរាប ៖ ឈ្មួញ​ដឹក​ឈើ​ឈ្មោះ យួក ដឹក​ជញ្ជួន​ឈើ តាម​រថយន្ត​សាំ​យ៉ុង ចេញពី ស្រុក គូលែន​ខេត្ត​ព្រះវិហារ  មក​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង ក្រុង សៀមរាប ! ត្រូវ​គេ​សង្ស័យថា ! ចិញ្ចឹម​រដ្ឋបាល​ព្រៃឈើ ពី​ស្រុក គូ​លេន​ខេត្ត​ព្រះវិហារ  រហូត​ដល់​ក្រុង​-​ខេត្តសៀមរាប និង មន្ត្រី​ពាក់ព័ន្ធ ស្ថាប័ន មូយចំនួនទៀត ទើប​មិន​មាន​ការបង្ក្រាប​បែបនេះ ។​

​ប្រភព​និយាយប្រាប់ ឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា នេះ​ថា ! ឈ្មោះ យួក ឈ្មួញ​ដឹក​ជញ្ជួន​ឈើ ខាងលើ បាន​យក​មក​ចែកចាយ នៅ​ដេប៉ូ​លក់​បន្ត មួយ​កន្លែង​ម្តុំ ក្រវ៉ាត់​ក្រុង នៅ​ព្រឹក ថ្ងៃទី ២៣ ខែ​សីហា ម្សិលមិញ មិន​ដែល​មាន​ការត្រួត​ពិនិត្យ​ពី​ជំនាញ​ឡើយ ដោយសា លុយ ចូល​ហោប៉ៅ​រៀងខ្លួន ! ទោះបីជា​មាន​ការ​រាយ៍​ការ​ពី​ភ្នាក់ងារ​យក​ព័ត៌មាន ទៅ​ជំនាញ ក៍ដោយ ! មិន​ខ្វល់ ដឹក​អី​ក៍​ដឹក​ទៅ សម្ខាន់​លុយ ។​

​ប្រភព​បញ្ជាក់​ប្រាប់​ទៀត​ថា ! ដេប៉ូ​ឈើ​ក្នុង​ខេត្ត​សៀមរាប កើតឡើង បន្ថែមទៀត រីក​ដូច​ផ្សិត​នៅ​រដូវវស្សា ជ្រក​ក្រោម​ច្បាប់ ! ចំពោះ​ឈ្មូញ​ដឹកជញ្ជួន ឈើ វិញ នៅ​មាន​ឈ្មួញ​ជាច្រើន​ជា​ទៀត ដឹកឈើ ចេញពី​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ចូល​មក​ចែកចាយ​តាម ដេប៉ូ​នៅ​ក្រុង សៀមរាប ដូចគ្នា ។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើ សារព័ត៌មាន​យើង មិន​អាច​ទំនាក់ទំនង​ទៅ នាយ​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​បានទេ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ​សីហា នេះ ! រងចាំ​តាមដាន វគ្គ​បន្ត​ទៀត​នៅ​លេខ​ក្រោយ ៕
​ដោយ លុច ណា​ម​

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!