ឃាត់​រថយន្ត​ដឹកឈើ ៤ គ្រឿង​ដឹក​ចេញ​ពី​ក្រុមហ៊ុន​ស៊ីវ​ហ្កិ​ច ទើប​ដឹង​ថា​បន្លំ​អត់​ច្បាប់ និង​ផ្ទុក​លើស​ចំណុះ​

ខេត្ត​រតនគិរី ៖ រថយន្ត​ខ្នាត​យក្ស​ចំនួន​០៤​គ្រឿង ដឹកឈើ​ក្រហម​ប្រភេទ​ផ្ចឹក​សុ​ក្រំ​ខ្លុង និង​ត្បែង ហើយ​សង្ស័យ​បង្កប់​ឈើប្រណិត​ថែមទៀត នៅត្រង់​ចំណុច​ផ្លូវ​ចាស់ ចេញ​ពី​ក្រុមហ៊ុន​“​ស៊ីវ​ហ្កិ​ច​“ ក្នុង​ឃុំ​ស្រែគ ស្រុក​សេ​សាន្ត ខេត្ត​ស្ទឹងត្រែង ឆ្លងកាត់​ឃុំ​ត្រពាំង​ក្រហម ត្រូវបាន​កំលាំងចំរុះ​របស់​ខេត្ត​សហការ​ជាមួយ​ស្រុក​កូន​មុំ ដឹកនាំ​ដោយ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ស្ទាក់​បង្ក្រាប​បាន​នៅ​ចំណុច​ផ្លូវ​កែង ស្ថិតនៅ​ភូមិ​០៣​ត្រពាំង​ក្រហម ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគិរី នៅវេលា​ម៉ោង​១១.៤៦​នាទី យប់​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ ហើយ​បញ្ជូន​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​បាន​ចុះបង្ក្រាប​ផ្ទាល់​នោះ​បាន​បង្ហើប​ឱ្យដឹងថា រថយន្ត​ទាំង​បួន​គ្រឿង​នោះ ដឹកឈើ​ចេញពី​ក្រុមហ៊ុន “​ស៊ីវ​ហ្កិ​ច​“ ហើយ​មាន​ច្បាប់​ចំនួន​០៣​គ្រឿង អត់​ច្បាប់​មួយគ្រឿង ហើយ​សុទ្ធតែ​ផ្ទុក​លើស​ពី​លិខិតអនុញ្ញាត​ឱ្យ​ដឹកជញ្ជូន ដែល​បម្រុង​ដឹកចេញទៅ​ខេត្ត​ព្រៃវែង​និង​រាជធានី​ភ្នំពេញ​។​

​ទាក់ទិន​នឹង​ការឃាត់​រថយន្ត​ដឹក​ឈើក្រហម​៤​គ្រឿង​នេះ លោករ​ស់​វណ្ណា​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កូន​មុំ បានឲ្យដឹងថា កម្លាំង​បាន​ប្រគល​ឱ្យ​ដំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី ត្រួតពិនិត្យ​មើល​រួច​ប្រគល់​ឱ្យ​ជំនាញ​។​

​ខណៈពេល​នោះ គេ​សង្កេតឃើញ​បុរស​ម្នាក់​ដែល​ជា​អ្នក​រត់ការ​ក្បួន​រថយន្ត​ដឹកឈើ​នោះ បាន​អះអាង​ថា ក្រុមហ៊ុន​មាន​ច្បាប់​ត្រឹមត្រូវ (PC)​លិខិត​អនុញាតិ​ឲ្យ​ដឹកជញ្ជូន​ឈើ​តាមច្បាប់​។​

​ប៉ុន្តែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដឹកនាំ ដោយ​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី​ដើម្បី ផ្ទៀងផ្ទាត់​ទៅនឹង​(PC)​ឃើញថា​មិន​ត្រឹមត្រូវ​នោះ​ទេ​។ ហើយ​សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ទៅ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រងចាំ​ធ្វើការ​រើ​ត្រួតពិនិត្យ​វាស់វែង​បន្តទៀត ៕

 

Filed in: ខេត្ត​រតនៈគីរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 4438 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.