ទាន់ហេតុការណ៍
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភរិយា​ចូលរួម​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ក្រពើ​ហារ ក្រុង​តាខ្មៅ​ ==> មេ​គយ​ខេត្តបាត់ដំបង លោក យូ ហេង និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ==> ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​ជំនួស​លោក ប្រាក់ ប៉ូ​លី ទៅ​បំពេញ​ភារកិច្ច នៅឯ​ក្រសួង​ ==> ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច យក​ទូរ​សព្ទ័​ដៃ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ ==> ដើម្បី​គ្រប់គ្រង​និង​ថែរក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ទប់ស្កាត់​កុំឲ្យ​មាន​ការកាប់​ទន្ទ្រាន​ ==> បទល្មើសរ​បាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​រដូវ​បិទ​នេសាទ​កក្រើក​ផ្ទៃ​ទឹក​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ ==> ​បុណ្យ​ឆ្លង​វិមាន​តេជះ​ព្រះ​គោ​ជើង​ប្រាំ​នៅ វត្ត​ពោធិ​មា​រាម​ហៅ​វត្ត​ប៉ា​ហ៊ី​ ==> ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ត​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជិត​៥​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត​ ==> ​ឯកឧត្តម ជា សុផារ៉ា​និង​ឯកឧត្តម គន់ គីម​ព្រមទាំង​ក្រុមការងារ កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​២៥៣៩​គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​ ==> ​ពលរដ្ឋ​ជា​អ្នករ​កស៊ីដឹក​ទំនិញ​តាម​ព្រំដែន​ព្រែក​ចាក នាំគ្នា​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ស្នាក់ការ​គយ​ចល័ត​ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ​បញ្ចុះ​តម្លៃ​សេវា​ដឹកជញ្ជូន​

ទិដ្ឋភាព​ប្រឡង​បាក់​ឌុប​ក្នុង​ខេត្ត​កំពត​ព្រឹក​នេះ មាន​លក្ខណៈ​ល្អប្រសើរ​

កំពត ៖ ក្នុងសម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ​(​បាក់​ឌុប​)​នៅ​ព្រឹក ថ្ងៃទី​២១​ខែ​សីហា ឆ្នាំ​២០១៧ ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​បើក​វិញ្ញាសារ​ប្រឡង​ដំបូង គេ​ឃើញ​វត្តមាន លោក​ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ចូលរួម​បើក​វិញ្ញាសារ​ប្រឡង នៅ​អនុវិទ្យាល័យ កម្ពុជា​-​ជប៉ុន (​ហៅ​កំពត​ក្រុង​)​ក្នុងនោះ​ក៏​មាន​ការត្រួតពិនិត្យ​ដ៏​ហ្មត់ចត់​ពី​សំណាក់​គណៈកម្មការ​ថ្នាក់​ក្រសួង​និង​ថ្នាក់​ខេត្ត​ផងដែរ​។​

​គេ​ដឹងថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យម​ទុតិយភូមិ​ក្នុងឆ្នាំនេះ នៅ​ទូទាំង​ខេត្ត​កំពត មាន​មណ្ឌល​ប្រឡង​ចំនួន​៨​មណ្ឌល ក្នុងនោះ​ក្រុង​កំពត មាន​ចំនួន​៦​មណ្ឌល​និង​ស្រុក​ទឹកឈូ មាន​២​មណ្ឌល រួមមាន​៖ ទី​១.​អនុវិទ្យាល័យ កម្ពុជា​-​ជប៉ុន ហៅ​កំពត​ក្រុង ទី​២.​វិទ្យាល័យ​ព្រះ​រាជសម្ភា ទី​៣.​បឋមសិក្សា សម្តេច​តា ទី​៤.​បឋមសិក្សា​១​មករា ទី​៥.​អនុវិទ្យាល័យ​ឌី​ប៉ុក​(​មហា​សាមគ្គី​) ទី​៦.​សាលា​គរុកោសល្យ​និង​វិក្រិត្យកា ទី​៧.​វិទ្យាល័យ​ជុំ​គ្រៀល និង​ទី​៨.​វិទ្យាល័យ ហ៊ុន សែន ត្រ​សេក​កោង ប៉ុន្តែ​ការបើក​វិញ្ញាសារ​ប្រឡង ត្រូវ​ប្រព្រឹត្ត​ក្នុង​អនុវិទ្យាល័យ​កម្ពុជា​-​ជប៉ុន (​កំពត​ក្រុង​)​សម្រាប់​តំណាងឲ្យ​៨​មណ្ឌល ទូទាំង​ខេត្ត​។​

​ចំពោះ​ទិដ្ឋភាព នៅ​គ្រប់​មណ្ឌល​ប្រឡង គឺ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​មាន​លក្ខណៈ​ល្អប្រសើរ ថែមទាំង​មាន​សុវត្ថិភាព ដោយ​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច បាន​ចាត់​កម្លាំង ការពារ​យ៉ាង​រឹងមាំ គ្មាន​ភាព​អសកម្ម​ណាមួយ កើតឡើង​ក្នុង​សម័យ​ប្រឡង​នេះឡើយ​។​

​ជាមួយនឹង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ជាច្រើន​ឆ្នាំ​កន្លងមក បើ​តាម​មតិ​មហាជន​បាន​លើកឡើង​ថា ពិតជា​មាន​តម្លាភាព ដោយ​ត្រូវ​ពឹងផ្អែក​លើ​ចំណេះដឹង​ជា​មូលដ្ឋាន និង​ការបញ្ចេញ​សមត្ថភាព​ផ្ទាល់​ខ្លួន គ្មាន​សីុសំណូកសូកប៉ាន់ គ្មាន​សំអាង​លើ​ខ្សែ​សា​ឡាយ​អ្នកណា​ឡើយ​។​ដូច្នេះ​គេ​ក៏​សង្ឃឹម​ជឿរ​ជាក់ លើ​សមត្ថភាព​របស់ បេក្ខជន បេ​ក្ខ​នារី នឹង​ខិតខំ​ប្រឹងប្រែង​ដណ្តើម​យក​និទ្ទេស​ល្អ​ឲ្យបាន​គ្រប់ៗ​គ្នា ព្រោះ​បច្ចុប្បន្ន វិស័យ​ធនធានមនុស្ស​ពិតជា​ទ្រព្យ​មួយ​យ៉ាងសំខាន់ សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​។​/ ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.