ចាងហ្វាង​កាសែត រស្មី​តេជោ លោក ដូត សដែត ត្រូវបាន​សមត្ថកិច្ច​នគ​របាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ព្រែក ព្នៅ​ឆ្មក់​ចុះ​មក​ចាប់​ឃាត់ខ្លួន​

រាជធានី​ភ្នំពេញ ៖ ចាងហ្វាង​កាសែត រស្មី​តេជោ លោក ដូត សដែត ត្រូវបាន​សមត្ថកិច្ច​នគ​របាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ព្រែក ព្នៅ​ឆ្មក់​ចុះ​មក​ចាប់​ឃាត់ខ្លួន នៅ​ចំណុច​ផ្លូវ​ឌឿងហែម ខាងត្បូង​សណ្ឋាគារ ជា លី ស្ថិតក្នុង​សង្កាត់​ផ្សារ ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ រួមជាមួយ ឈ្មោះ ស្រូយ ម្នាក់ទៀត កាលពី​ព្រឹក​ថ្ងៃទី​១៧-០៨- ២០១៧ ដោយ​វ៉ៃខ្នោះ​រុញ​បញ្ចូល​ឡាន​ហៃឡែន​ដ័​រ បើក​ចេញ​យ៉ាង​ប្រញាប់ប្រញាល់​បំផុត​។​

​យោងតាម ប្រភព​ព័ត៌មាន​ពី​អ្នកកាសែត​ដែល​បាន​ឃើញ​ហេតុការណ៍​បានឲ្យដឹងថា នៅ​ព្រឹក​នោះ គឺ​លោក​ដូត សា​ដែត បាន​ទូរស័ព្ទ​សំភាសន៍ លោក​អធិការនគរបាល​ព្រែក​ព្នៅ ប៉ុន្តែ​គេ​មិន​បានដឹងថា ពាក់ព័ន្ធ​រឿង​អី​នោះ​ទេ តែ ក្រោយមក​លោក​សាដែ​ត​បាន​ប្រើ​ឈ្មោះ​ស្រូយ​ឲ្យទៅ យកលុយ​១០០$​ពី​អធិការ​ខណ្ឌ​ព្រែក​ព្នៅ  ។ ស្រាប់តែ​មួយ​ស្របក់​ក្រោយមក ឡាន​ប៉ូលិស​ដឹក​ឈ្មោះ​ស្រូយ មក​ដល់​គោលដៅ ចំ​ពេល​លោកដែត និង​មិត្តភ័ក្ត​៣-៤​នាក់​កំពុង​ផឹកស៊ី ប៉ូលិស​ព្រហ្មទណ្ឌ​មាឌ​ឌាំ​ងៗ ពីរ​នាក់​ចុះ​ពី​ឡាន រួច​ហៅ​លោកដែត​ឲ្យ​ក្រោកឈរ ដើរ​ចេញពី​តុ​ផឹក ឆ្ពោះ​មក​ឡាន រួច​ប៉ូលិស​វ៉ៃខ្នោះ​បញ្ចូល​ឡាន​ដឹក​ចេញ​ភ្លាម ។​

​ទាក់ទិន​នឹង​ករណី​នេះ​ភ្នាក់ងារ​សារព័ត៌មាន យើង​មិន ទាន់​អាច​សុំ​ការបំភ្លឺ​ពី​អធិការនគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​នៅឡើយ​ទេ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ។ តែ​ករណី នេះ​មន្ត្រីប៉ូលិស​បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យដឹងថា ពិតជា​មាន​ការចាប់​អ្នកកាសែត​ពីរ​នាក់​មែន​៕

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!