​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្រុង​ប៉ោយប៉ែត​បាន​នាំយក​អំណោយ​ជូន​ដល់​ក្មេង​ប្រុស​ស្រី​ចំនួន​៥​នាក់​ដែរ​កំព្រាម្តាយ នៅ​ឪពុក​កំពុង​ប្រកប​មុខរបរ​លក់​ចេកអាំង​តាម​ចិញ្ចើមផ្លូវ​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៧​នេះ ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្រុង​ប៉ោយប៉ែត​រួមមាន​៖​លោក លី ម៉េង ហ៊ុយ ចាងហ្វាង​គេហទំព័រ​ទូរទស្សន៍​អន​ឡាញ​«​ខ្មែរ​ម្ចាស់ការ​»​ព្រមទាំង​សហការី សហការ​ជាមួយ​លោក អេង គីម​អាន ចាងហ្វាង​គេហទំព័រ​និង​ការ​សែ​ត​«៨៩​ជាយ​ដែន​»​ព្រមទាំង​សហការី​, លោក ហួត សុខុម ចាងហ្វាង​គេហទំព័រ​«​ព្រាប ស​»​ព្រមទាំង​សហការី​,​លោក កាន់ ស្មារតី តំណាង​អោយ​លោក ទន់ ហួន ចាងហ្វាង​គេហទំព័រ​«​នាគ​មាស​»,​លោក សៅ នៅ ភ្នាក់ងារ​ទូរទស្សន៍ TNM,​លោក វ៉ៃ វណ្ណៈ តំណាង​អោយ​សមាគម​កា​រពារ​អ្នកសារព័ត៌មាន​ជាយ​ដែន​និង​មាន​ការចូល​រូ​ម​ពី​លោក អ៊ាន សារឿ​ន មេភូមិ និង​អនុ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។ បាន​នាំយក​អំណោយ​មួយចំនួន​ទៅ​ជូន​ដល់​គ្រួសារ​ដែល​មាន​កូនប្រុស​ស្រី​ចំនួន​៥​នាក់​ដែរ​កំព្រាម្តាយ​។​

​សូម​ជំរាប​ដែរ​ថា​៖​ម្តាយ​ក្មេងប្រុស ស្រី​ទាំង​៥​នាក់​បាន​ទទួលមរណៈភាព បើ​គិត​មកដល់​ថ្ងៃ​នេះ​ចូល​១០​ថ្ងៃ​មកហើ​ដោយ​រោគាពាធ ដោយ​បន្សល់ទុក​នូវ​កូនប្រុស​ស្រី​ចំនួន​៥​នាក់​កំពុង​រស់នៅ​ជាមួយ​ឪពុក ដែល​កំពុង​ប្រកប​មុខរបរ​រុញ​រទេះ​លក់​ចេកអាំង​តាម​ចិញ្ជើម​ផ្លូវ​ដើម្បី​ចិញ្ចឹមជីវិត​ដោយ​រក​មួយ​ថ្ងៃ​សឹង​នឹង​ហូប​មិន​គ្រប់ ។​

​សូម​បញ្ជាក់​ដែរ​ថា ៖ អំណោយ​ដែរ​ក្រុម​អ្នកសារព័ត៌មាន​យកទៅ​ជូន​ដល់​ក្រុមគ្រួសារ​ក្មេង​កំព្រា​ចំនួន​៥​នាក់​នោះ រួមមាន​៖​អង្ករ​១​កា​រ៉ុង​ទម្ងន់​៥០​គីឡូគ្រាម​,​ថវិការ​ចំនួន​២០​ម៉ឺន​រៀល​,​លុយ​បាត​ចំនួន​១៣០០​បាត ជា​ថវិការ​របស់​ក្រុមការងារ​អង្ក​ភាព​សារព័ត៌មាន​ផ្ទាល់​តែម្តង​។​

​បើ​តាម​លោក សុខ ឃឿន អាយុ​៣៧​ឆ្នាំ មានមុខ​របរ​លក់​ចេកអាំង​ដែលជា​ឪពុក​ក្មេង​ទាំង​៥​នាក់​បានឲ្យដឹងថា ៖​កូនប្រុស​ស្រី​ទាំង​៥​នាក់​នោះ​រួមមាន​៖​កូន​ទី​១/​ឈ្មោះ ថន​ស្រីនូ ភេទ​ស្រី​អាយុ​១០​ឆ្នាំ​,​កូន​ទី​២/​ឈ្មោះ ថន ស្រី​នាង ភេទ​ស្រី​អាយុ​៨​ឆ្នាំ​,​កូន​ទី​៣/​ឈ្មោះ ថន ស្រី​ណុ​ច ភេទ​ស្រី​អាយុ​៦​ឆ្នាំ​,​កូន​ទី​៤/​ឈ្មោះ ថន ផានិត ភេទ​ប្រុស​អាយុ​៣​ឆ្នាំ​នឹង​កូន​ទី​៥/​ឈ្មោះ ថន ផាន់​ណា ភេទ​ប្រុស​អាយុ​១១​ខែ​រស់នៅ​ជាមួយ​ឪពុក​។​លោក សុខ ឃឿន បាន​បន្តថា​៖​កូនប្រុស ស្រី​ទាំង ៥ នាក់​ខាងលើ​នេះ មាន​២​នាក់​បាន​ចូល​សាលារៀន តែ​បន្ទាប់​ពី​ម្តាយ​បាន​ស្លាប់​ទៅ​ក៏​បាន​ឈប់​ទៅវិញ ដោយសារ​មិន​មាន​ថវិកា ។​

​លោក​បាន​បន្តទៀតថា ៖ បន្ទាប់​ពី​ប្រពន្ឋ​បាន​ទទួលមរណៈភា​ព​ទៅ គឺ​គាត់​បាន​ទទួល​អំ​រ៉ែ​ក​យ៉ាង​ធ្ងន់ធ្ងរ ដោយ​មើលថែ​កូន​ផង​និង​ដើរ​រុញ​រទេះ​លក់​ចេកអាំង​តាម​ចិញ្ជើម​ផ្លូវ​ផង​ដើម្បី​រក​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ព្រមទាំង​ឲ្យ​ថ្លៃ​ផ្ទះជួល​ផងដែរ​។​

​លោក​បាន​បញ្ជាក់ទៀតថា ៖ បច្ចុប្បន្ននេះ លោក​ព្រមទាំង​ក្មេង​ប្រុស​ស្រី​៥​នាក់​រស់នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ដោយ​ជួល​ក្នុង​តំលៃ​មួយ​ខែ​១៣០០​បាត​ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​ទន្ទឹម​នឹង​អ្នកសារព័ត៌មាន​បាន​យក​អំណោយ​ក៏ដូចជា​ធ្វើការ​ផ្សព្វផ្សាយ​រក​សប្បុ​រស​ជន​ផង​នោះ​លោក សុខ ឃឿន ដែល​ជា​ឪពុក​ក្មេង​ប្រុស​ស្រី​ទាំង​៥​នាក់​នោះ​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​មេត្តាជួយ​ដល់​ពួកគាត់​បន្តទៅទៀត ខណៈ​ដែល​កំពុងតែ​មាន​ការខ្វះខាត​ជាខ្លាំង​និង​ពិសេស​កូនៗ​មិន​បាន​ចូល​សាលារៀន​នឹង​គេ​នោះទេ​។​ជុំវិញ​នូវ​ការខ្វះខាត​និង​ដង្ហោយហៅ​សុំឲ្យ​សប្បុរសជន​ជួយ​នេះដែរ បើសិនជា​សម្តេច ទ្រង់ ឯកឧត្តម លោក​ឧកញ្ញា លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា​មាន​ចំណាប់​អារម្មណ៍​ចង់​ជួយ​ដល់​ពួកគាត់​សូម​អញ្ជើញ​ទំនាក់ទំនង​ទៅ​លោក សុខ ឃឿន ដែល​ជា​ឪពុក​ក្មេង​ប្រុស​ស្រី​ទាំង​៥​នាក់​ដោយ​ផ្ទាល់​តាមរយះ​ទូរ​សព្ទ័​លេខ ០៩៦-៨៦ ៦៧ ៤០៨ សូម​អគុណ​!៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!