​ពលករ​ខ្មែរ​ម្នាក់​ត្រូវបាន​តម្រួត​ថៃ​ចាប់​ឃាត់ខ្លួន​ពាក់​ព​ន្ឋ័ទៅ​នឹង​ករណី​ឆ្លងដែន​ខុសច្បាប់​និង​ប្រព្រឹត្ត​នូវ​អំពើចោរកម្ម​

ខេត្ត​បាត់ដំបង ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​មាន​ពលករ​ខ្មែរ​ម្នាក់​ត្រូវបាន​ក្រុម​តម្រួត​ថៃ​ចាប់​ឃាត់​ខ្លួន​ព្រមទាំង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​តម្រួត​ស្រុក​ពោង​ណាំ​រ៉​ន ប្រទេស​ថៃ​។​ដោយ​ពួកគេ​មិន​ព្រម​ប្រគល់​មក​អោយ​ភាគី​កម្ពុជា​តាម​ការស្នើសុំ​ពី​សំណាក់ កម្លាំងរ​ការពារ​ព្រំដែន​ឡើយ​។​បន្ទាប់​ពី​យុវជន​រូប​នេះ​បាន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូលទៅ​ក្នុង​ប្រទេស​ថៃ​ថែមទាំង​បាន​ប្រព្រឹត្ត​នូវ​អំពើចោរកម្ម​ថែមទៀត​ផង​។​

​បើ​តាម​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ប្រចាំ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​បានឲ្យដឹងថា​៖​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៣​ខែ​សីហា​ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​តម្រួត​ព្រំដែន​ថៃ​បាន​ចាប់ខ្លួន​យុវជន​ម្នាក់​ដែល​ជា​ជនជាតិខ្មែរ​ពី​បទ​លប​លួច​ឆ្លងដែន​ទៅ​បេះ​ផ្លែឈើ​និង​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទឹកដី​ថៃ​ជាប់​ព្រំដែន​ស្ថិតក្នុង​ភូមិ​បឹង​ឆ្នាំង ឃុំ​ថេប​និមិត្ត ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​។​

​ប្រភព​ដដែល​បាន​បន្តថា​៖​ជនសង្ស័យ​ដែល​ត្រូវបាន​ថៃ​ចាប់​ឃាត់ខ្លួន​នោះ​មានឈ្មោះ នឿន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​គូ​លេន ខេត្តសៀមរាប មុខរបរ​មិន​ពិតប្រាកដ​ដែល​បាន​មក​ស្នាក់នៅ​ក្នុង​ទឹកដី​ស្រុក​កំរៀង ក្បែ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ។ ក្រោយពី​ទទួល​ដំណឹង​នេះ​ភ្លាម អង្គភាព​នគ​បាល​វរ​ការពារ​ព្រំដែន​គោគ​លេខ​៨១៩​បាន​ចាត់​កម្លាំង​ដែល​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ យ៉ុង សម្បត្តិ នាយ​ប៉ុស្តិ៍​ស្តីទី ប៉ុស្តិ៍​ព្រះពុទ្ធ​បាន​ចុះ​ទៅ​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ​ព្រមទាំង​បាន​ស្នើ​សុំ​យក​ជនសង្ស័យ​រូប​នេះ​មក​ដាក់ទោស​នៅ​ខាង​កម្ពុជា តែ​ខាង​ភាគី​ថៃ​មិន​ឯកភាព​ឡើយ​ហើយ​បាន​បញ្ជូន ទៅ​អធិការដ្ឋាន​តម្រួត​ស្រុក​ពោង​ណាំ​រ៉​ន​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​ប្រទេស​ថៃ​។​

​សូម​បញ្ជាក់​ដែរ​ថា ៖ ពាក់​ពន្ឋ័ក​រ​ណី​ខាងលើ​នេះ​ដែរ​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៩ បាន​រាយការណ៍​ទៅ​ខាង​អង្គភាព​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង​រួចហើយ ដើម្បី​តាមដាន ព្រមទាំង​បន្ត​ការទំនាក់ទំនង​ជាមួយ​ភាគី​ថៃ​បន្ថែមទៀត​ដើម្បី​ចង់ដឹងថា​៖​តើ​ការ​លួច​នេះ​វា​មាន​ទំហំ​ដល់​កម្រិត​ណា ហើយ​ក្រៅពី​ផ្លែ​សាវម៉ាវ​ប៉ុន្មាន​ផ្លែ​នោះ​នៅ​មាន​ទ្រព្យសម្បត្តិ​អ្វី​ទៀត ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​នោះ​៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!