​បែកធ្លាយ​អ្នកព័ត៌មាន​២​នាក់ យកឈ្មោះ ឯកឧត្តម ប៉ោ វណ្ណ​: មេ​អ​.​ហ បាត់ដំបង​និង​ឯកឧត្តម នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ រត់ការ​បើក​ល្បែងស៊ីសង​

ខេត្ត​បាត់ដំបង​៖​វង់​ល្បែងស៊ីសង​ភ្នាល់​ដាក់​លុយ​ចាញ់ឈ្នះ​រាប់​លាន​រៀល មាន​បៀរ អាប៉ោង ដែល​មាន​ម្ចាស់​គេ​ហៅ ម៉ែ​មី​ត្រ​ង៉ោ​ល ស្ថិតក្នុង​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង សមត្ថកិច្ច​មួយចំនួន​រារែក​ក្នុង​ការបង្ក្រាប បន្ទាប់​ពី​
​បែកធ្លាយ​អ្នកព័ត៌មាន​២​នាក់ យកឈ្មោះ ឯកឧត្តម ប៉ោ វណ្ណ​: មេបញ្ជាការ​អាវុធហត្ថ បាត់ដំបង​និង​ឯកឧត្តម នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ រត់ការ​បើក​ល្បែងស៊ីសង​កន្លងមក​។​

​ប្រភព​ពី​អ្នកលេង​ល្បែង អ្នក​ព័ត៌មាន​និង​សមត្ថកិច្ច​បាត់ដំបង​ឲ្យដឹងថា​អ្នកព័​ត៌​មាន​ទី​១​ឈ្មោះ​ស៊ន លី ហៅ​លី​ប្រជ្រុយ កាន់​កាត​កាសែត សម្លេង​សច្ច​: បាន​ដើរ​អួតអាង​មាន​ខ្សែ​ខ្នង​អ្នកធំ ខាងលើ ចង់​បើក​ឲ្យ​លុត​ប៉ុណ្ណេះ ប៉ុណ្ណោះ ហើយ​ខ្លួនឯង​កំពុង​ចាក់​យ៉ាង​ឈ្ងុយ​(​មើល​ក្នុង​រូបភាព​)​។​ហើយ​វង់ល្បែង​តូចតាច​តាម​ស្រុក​ផ្សេង​ឈ្មោះ​លី​ប្រជ្រុយ​ដើរ​សំឡុត​គំរាម​យក​លុយ​ប្រចាំខែ ដោយ​យក ឈ្មោះ​អ្នកកាសែត ប្រចាំថ្ងៃ​(​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​ទៅ​គំរាម បើ​មិន​ឲ្យ​អ្នកកាសែត​ប្រចាំ​ថ្ងៃ​គេ​ដាក់​១​លេខ​ងាប់ ។​

​បញ្ជាក់​តាម​ប្រភព​អ្នកកាសែត​នេះ​ពិតជា​បាន​លុយ​ពី​ឈ្មោះ​ស៊ន​លី​អញ្ចឹង​មែន​(​ព្រោះ​គាត់​ឲ្យឈ្មោះ​លីប្រ​ជ្រុយ​រក​សេដ្ឋកិច្ច​ឲ្យ​គាត់​) ។ មិនតែប៉ុណ្ណោះ ឈ្មោះ​លី​ប្រជ្រុយ បាន​យកឈ្មោះ លោក​ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត ទៅ​គំរាម​វង់ល្បែង​នានា បើ​មិន​បង់លុយ​ដាក់​កម្លាំង​ចុះ​ចាប់ អ្នកលេង​ភាគ​ច្រើន​បាន​បង់លុយ​ខែ ក្នុង​១​ខែ​តម្លៃ​១៥​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល ។ ចំពោះ​លុយ​ទាំង​នេះ​ឈ្មោះ​លី​ប្រជ្រុយ​យក​ទុក​ហោប៉ៅ​ខ្លួនឯង ចំណុច​នេះ​ធ្វើឲ្យ​ប្រជាជន​អ្នកលេង​ល្បែង​និង​សមត្ថកិច្ច​តាម​ស្រុក យល់ច្រឡំ​ខឹង​លោក​ឈឿង គឹម​សុង និង​ខឹង​ថ្នាក់ដឹកនាំ ថា​គាបសង្កត់​ពួគគាត់ ពលរដ្ឋ​លេង​តិចតួច មក​យក​លុយ​ថ្លៃ​បាយ​គុយទាវ​បាន​ហើយ ម្តេច​ទា​ច្រើន​ដាក់​កម្លាំង​ចុះ​ចាប់​ហល​យ​នៅ​ក្រុង​ល្បែង​ពេញ​ផ្សារ​មិន​ចាប់​ផង ដោយសារ​ទង្វើ​របស់​លី​ប្រជ្រុយ​ទើប​គណបក្ស​ប្រជាជន​ធ្លាក់​សន្លឹកឆ្នោត ។​

​ប្រភព​បញ្ជាក់ថា​ក្រោយ​ពី​ដឹង​ដំ​ណឺង​នេះ​លោក​ឈឿង​គឹម​សុង​មេក្រុម​បង្ក្រាបបាន​ទូរស័ព្ទ​ព្រមាន​អ្នកកាសែត​ស៊ន​លី​ជា​ញឹកញាប់ តែ​អ្នកកាសែត​រូបនេះ នៅ​ឆ្លៀត​ឱកាស​យកឈ្មោះ​សមត្ថកិច្ច​ដើរ​យក​លុយ​ជា​ដដែលៗ​។​

​អ្នកព័ត៌មាន​ទី​២​ឈ្មោះ​កែវ នាង កាន់​កាត កាសែត​រស្មី​តា​ដំបង​គ្រញូង គេហទំព័​រមតិ​មហាជន​និង​ដំណឹង​ពិត និង​ជា​ម្វាស់​ហ្វេស​ប៊ុក​keo tongtk​និង​ហ្វេ​សប៊ុក mean somnang មាន​ទីលំនៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។ ឈ្មោះ​កែវ នាង ធ្លាប់​ចាងហ្វាង​២​អង្គភាព​ប្រកាស​បដិសេធន៍​គឺ ខ្មែរ​ម្ចាស់​ស្រុក កាសែត​អង្គរ​ថែម​។ ឈ្មោះ​កែវ នាង ធ្លាប់​អះអាង​គេ​ជា​អ្នកព័ត៌មាន​ប៉ូលិស ចាងហ្វាង​មតិ​មហាជន បងប្អូន ឯកឧត្តម នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ អញ្ចឹង​ព័ត៌មាន​ក្រៅពី​ខ្លួន​សរសេរ សមត្ថកិច្ច​ថ្នាក់លើ​មុន​អាច​ដឹង​។​

​គួរ​ឲ្យដឹងថា នៅ​ឆ្នាំ​២០១៦ វង់ល្បែង ម៉ែ​មី​ត្រ​ង៉ោ​ល ស្ថិតក្នុង​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង លោក​គឹម​សុខ​ជា ចាងហ្វាង កាសែត​រស្មី​តា​ដំបង​គ្រញូង និង​ភ្នាក់ងារ​ទូរទស្សន៍​លេខ​៩​ប្រចាំ​បាត់ដំបង បាន​សរសេរ​ដាក់​លើ កាសែត​រស្មី​តា​ដំបង​គ្រញូង គេ​ហ​:​ទំព័រ​មតិ​មហាជន​និង​គេហ​:​ទំព័រ​វត្តភ្នំ ត្រូវ​សមត្ថ​កិច្ខ​ក្រុង​ចុះបង្ក្រាប ។ ក្រោយមក​
​ឈ្មោះ កែវ នាង បាន​សរសេរ​កាន់ជើង​ម្ចាស់​វង់ល្បែង​នេះ​ដោយ​វាយប្រហារ​ទៅ​លើ​រូប​លោក គឹម សុខ​ជា បន្ទាប់​មក​ចេញមុខ​សុំ​សមត្ថកិច្ច​រត់ការ​បើក​បន​ល្បែង​នេះ​ឡើង​វិញ​ដល់​សព្វថ្ងៃនេះ ។ ឈ្មោះ កែវ នាង បាន​សរសេរ​អត្ថបទ​វាយប្រហារ​លើ​ស​ម​ត្ថ​កិច្ច​ច្រើនដង ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ និង​គ្មាន​ការស្ថាបនា គឺ​សរសេរ​របៀប​កំញើញ​ចង់​បាន​លុយ​តែម្តង​។​

​បញ្ជាក់បន្ថែម​ថា កាល​ខែកក្កដា ២០១៧ ពេល​អ្នកព័ត៌មាន​សួរនាំ​ម្ចាស់​បន​ល្បែង​ម៉ែ​មី​ត្រ​ង៉ោ​ល​តាម​ទូរស័ព្ទ​ចប់ ឈ្មោះ កែវ នាង បាន​ទូរស័ព្ធ​តាម​លេខ 077653131 មកកាន់​អ្នកយកព័ត៌មាន​យើង ហើយ​អ្នកព័ត៌មាន​យើង​មិន​បាន​ឆ្លើយឆ្លង​វិញ​ទេ​។​

​ពាក់ព័ន្ធ​ករណី​នេះ សមត្ថកិច្ច​ខេត្ត​បាត់ដំបង​បានបញ្ជាក់​ថា ឈ្មោះ​កែវ​នាង ជា​ម្វាស់​ហ្វេស​ប៊ុក​keo tongtk ពិតជា​បាន​សុំ​បើក​ល្បែង​នៅ​ចំណុច​ខាងលើ​មែន ហើយ​ធ្លាប់​យក​លុយ​មកឲ្យ​១០០​ដុល្លា​តែ​គាត់​មិន​ទទួល ។ តែ​នៅ​ដើម​ខែ​សីហា​នេះ ឈ្មោះ កែវ នាង បាន​សរសេរ​រឿង​វាយប្រហារ​មកលើ​សមត្ថ​កិច្ច​យើង​ថែម​ទៀត ។

​សមត្ថកិច្ច​បំរុង​ចុះបង្ក្រាប​បន​ល្បែង​នៅផ្ទះ​ម៉ែ​មី​ត្រ​ង៉ោ​ល នេះដែរ តែ​ចង់​ស៊ើប​ឲ្យដឹង​ស៊ិនថានរ​ណាកាង​នៅ​ពីក្រោយ​ផ្ទះ​ល្បែង​នេះ ព្រោះ​សមត្ថកិច្ច​មាន​ការយោគយល់​គ្នា​។​

​គួរ​បញា​ក់ថា នៅ​រសៀល​ថ្ងៃ​ទី​១១​ខែ​សីហា​ឆ្នាំ​២០១៧​អ្នកយក​ព័ត៌មាន​យល​ង​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី ឯកឧត្តម ប៉ោ វណ្ណ​: មេបញ្ជាការ​អាវុធហត្ថ​ខឹត្ត​បាត់ដំប​ង ប៉ុន្តែ​គ្មាន​អ្នក​លើក​។​

​មតិ​រិះគន់​ថា បន​ល្បែង​ម៉ែ​មី​ត្រ​ង៉ោ​ល ប​ល​មិន​បង្ក្រាប​គឺ​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​វា​នឹង​ធ្លាក់​ជាង​នេះ ព្រោះ​ម្ចាស់​បន​កាន់​គណបក្ស​ផ្សេង​ហើយ​អ្នកកាសែត​២​នាក់​ជា​អ្នក​រត់​ការ​ក៏​និយាយ​ថា​ចាំ​មើល​អាណត្តិ​នេះ​បើ​ជាប់ ដូរ​ឲ្យអស់​ឲ្យ​វា​អត់​ស៊ី​ម្តង​។​ឥឡូវ​ចូល​មើល​រូបភាព អ្នក​អ៊ុតអាប៉ោង​គឺ ឈ្មោះ​ស៊ន លី​ហៅ​លី​ប្រជ្រុយ ហើយ​អ្នកលេង ពាក់អាវ​មួគ​គណបក្ស​ទៀត​តល​ត្រឹមត្រូវ​ទេ ៕

 

Filed in: ខេត្តបាត់ដំបង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.