ឯកឧត្តម​អគ្គនាយក វង្ស​ភ័ក្ត ភូម្មា​រិន្ទ អគ្គនាយក​ ​អង្គការ សុវណ្ណ​ភូមិ​វង្ស​ភ័ក្ត​បុរី ចែក​អំណោយ​ដល់​ក្រុមគ្រួសារ​៨២​គ្រួសារ​

ខេត្ត​បាត់ដំបង ៖ ប្រជុំ​ ​ក្រុមប្រឹក្សា​សុវណ្ណ​ភូមិ​វង្ស​ភ័ក្ត​បុរី ក្រោម​អធិតីភាព ឯកឧត្តម​អគ្គនាយក វង្ស​ភ័ក្ត ភូម្មា​រិន្ទ និង​ចែក​អំណោយ​ដល់​ក្រុមគ្រួសារ​៨២​គ្រួសារ​ ​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧ សាល​មហា​ស្រព​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង​។​

​ជីវ​ប្រវត្តិ អង្គការ សុវណ្ណ​ភូមិ វង្ស ភ័ក្ត​បុរី បាន កើតឡើង​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​១៩៩១  បំរើ ពុទ្ធសាសនា​និង​ជួយ​ជនក្រីក្រ អ្នកជំងឺ និង​មរណ​: មិន​បំរើ គោលនយោបាយ គណបក្ស ណា​ឡើយ ហើយ​ប្រជុំ​១​ខែ​១​ដង ។​

​អំណោយ​ជួយ​មាន​ទី​១៖​គ្រោះថ្នាក់​ចរាចរណ៍​៥​គ្រួសារ​ក្នុង​១​គ្រួសារ​៥០០០០​រៀល​។ ទទួល​មរណ​:​ភាព​ចំនួន​១៨​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួលបាន​៧០០០០​រៀល​។​ខ្វះខាត​ជីវភាព​២៣​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួលបាន​៤០០០០​រៀល​។ មាន​ជំងឺ​៣៤​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួលបាន​៥០០០០​រៀល​។ ងងឹត​ភ្នែក​១​គ្រួសារ​ទទួលបាន​១០០០០០​រៀល​។​ភ្លើង​ឆេះ​ផ្ទះ​១​គ្រួសារ​ទទួលបាន ១០០០០០​រៀល​។ សរុប​ទឹកប្រាក់​៦១៣០០០០​រៀល​។

​អំណោយ​ជួយ​មាន​ទី​២៖ អំណោយ​ជា​សម្ភារ​:​មាន​អង្ករ​២០,៥​គីឡូក្រាម​ គុណ​២០០០​រៀល​ស្មើ​៤១០០០០០​រៀល​។​ចាន​៤១០​គុណ​១៦០០​រៀល​ស្មើ​៦៥៦០០០​រៀល​។​ស្លាបព្រា​៤១០​គុណ​១៥០០​រៀល​ស្មើ​៦១៥០០០​រៀល​។  មុង​៨២​គុណ​១៥០០០​រៀល​ស្មើ​១២៣០០០០​រៀល​។ ភួយ​៨២​គុណ​១២០០០​រៀល​ស្មើ​៩៨៤​រៀល​។

​បោយ​ទឹក​៨២​គុណ​៣០០០​រៀល​ស្មើ​២៤៦០០០​រៀល ។ ទឹកប្រាក់​ឧបត្ថម្ភ​៨២​គ្រួសារ​៤៣៣០០០០​រៀល​។​ទឹកប្រាក់​និង​សម្ភារ​:៨២​គ្រួសារ​សរុប​១២១៦១០០០​រៀល ៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.