កញ្ញា ទ្រី ស្រី​ល​ក្ខ័ ក្នុងចំណោម​សិស្ស​មេធាវី​ជំនាន់ ១៥ ចំនួន ១៧ រូប ចូល​ស្បថ នៅ​សាលាឧទ្ធរណ៍​

ភ្នំពេញ ៖ សិស្ស​មេធាវី​ជំនាន់ ១៥ ចំនួន ១៧ រូប ក្នុងនោះ​ស្រី ៤ នាក់ ប្រុស​១៣​នាក់ កញ្ញា ទ្រី ស្រី​ល​ក្ខ័ ក្នុង​សិស្សស្រី​៤​នាក់​នាង​មាន​ស្រុកកំណើត នៅ​ភូមិ ព្រែក​រុន ឃុំ​ព្រែក​រុន ស្រុក ស្អាត ខេត្ត​កណ្តាល មាន​ឪពុក​ឈ្មោះ លោក លី សេង ទ្រី ម្តាយ​ឈ្មោះ​អ្នកស្រី អុឹង​ហុក សៀ​កង៉ិច មាន បងប្អូន​៤ នាក់ ប្រុស​១ នាក់​បង ស្រី​៣​នាក់​នាង​ជា​កូនពៅ​គេ​នាង​ ​បានបញ្ជាក់​(​ក្នុង​ហ្វេ​សប៊ុក​របស់​នាង​) ជា​សារព័ត៌មាន​បាន​ថ្លែងអំណរគុណ​ថា​នាង​ខ្ញុំ​សូម​ថ្លែង​អំណ​អរគុណ​ដំបូង​គេ​គឺ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​មេធាវី​គ្រប់​រូប​កញ្ញា ទ្រី ស្រី​ក​ល្ខ័ និង សិស្ស​រួម​ជំនាន់​សនឹង​កំពុង​ខិតខំ​សិក្សារ​
​អោយទៅ​ជា​មេធាវី​ស្រប​តប​តាម​ពាក្យចាស់​ថា​ទំពាំង​ស្នង​ឫស្សី និង​លោកគ្រូ អ្នកគ្រូ ដែល​បាន​បង្ហាត់បង្រៀន​ជាច្រើន​ឆ្នាំ​មក​តាំងពី​បឋមសិក្សារ​ត​ហូត​មក​។​

​ទើប​មាន​ថ្ងៃនេះ គឺ​បានមកពី​ការលើកទឹកចិត្ត​ពី​ក្រុមគ្រួសារ រួម​ចំណែក​ពី​រៀមច្បង ប្អូនៗ មិត្តភ័ក្ត និយាយ​រួម​គឺ រូប​លោក​អ្នក​ទាំងអស់​គ្នា​តែង​ត​តែ​ស្រលាញ់​រាប់អាន​ខ្ញុំ ឲ្យ​ខ្ញុំ​ស្គាល់​ពី​សង្គម ក៏​ដូចជា​មាន​បទពិសោធន៍​ជីវិត​និង​ការងារ​ខ្ញុំ​និង​ចងចាំ​ទឹកចិត្ត​សរ​ថ្លា​របស់​រៀមច្បង បងប្អូនៗ មិត្តភ័ក្ត ក្នុង​ចិត្ត​ជា​និច្ច​!​បងៗ ។​

​ពិធី​នេះ ត្រូវបាន​បើក​កម្មវិធី​រួមមាន​ប្រធាន​គណៈ​មេ ធា​វី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំ​ទៅ​ធ្វើ​ពិធី​ស្បថ នៅ​សាលាឧទ្ធរណ៍ ដើម្បី​មាន​នីតិ សម្បទា​ប្រកប​វិជ្ជាជីវៈ​មេធាវី​ដោយ​ស្របច្បាប់ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៧​។ សិស្ស​មេធាវី​ទើប​ធ្វើ​ពិធី​សម្បថ (​សុ​ប្បថ​)​ជា​មេធាវី​កំពុង​បំពេញ​វិជ្ជាជីវៈ​ទាំងអស់ ត្រូវ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន និង បំពេញការងារ ដោយ​ក្រម សីលធម៌​វិជ្ជាជីវៈ ដើម្បី​ចូលរួម​ស្វែងរក​យុត្តិធម៌​ជូន​សង្គម ពិសេស​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។​

​សង្គម​បច្ចុប្បន្ន​ប្រសិនបើ​មាន មេធាវី​ច្រើន​គ្រប់គ្រាន់ នោះ​ធានា​ឲ្យបាន​យុត្តិធម៌​ជូន​សង្គម​កាន់តែ​រឹងមាំ​។​បច្ចុប្បន្ននេះ គណៈមេធាវី​បាន​នឹង​កំពុង​រៀច​ចំឲ្យវិជ្ជា ជីវៈ​មេធាវីឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់ សម្រាប់​បម្រើ​សេវាកម្ម​ច្បាប់​ជូន​ពលរដ្ឋ​កាន់តែ​មាន​ប្រសិទ្ធិភាព​។ ហើយ​ជា​ពិសេស​ការពង្រឹង​យុត្តិម​ធ៌​សង្គម​ឲ្យ​កាន់តែ​រឹងមាំុ​និង​ពង្រឹង​នីតិ រដ្ឋ គណៈមេធាវី​ក៏​កំពុង​រៀបចំ​បទ​បញ្ញាត្តិ​មួយចំនួន ដើម្បី​គ្រប់គ្រង​វិជ្ជាជីវៈ​នេះ ឲ្យបាន​ល្អ​ប្រសើរ មាន​របៀប រៀបរយ និង​មាន​ទំនុកចិត្ត​ពី​សាធារណជន​ផងដែរ​។​

​ប្រធាន​ក្រុមប្រឹក្សា  .​ចៅក្រម ជា​តំណាង​មហាអយ្យការ ធ្វើ​ជា​សក្ខីកម្ម​ក្នុង​ពីធិ​សម្បថ​ចូល បំពេញ​វិជ្ជាជីវៈ​មេធាវី​នៅពេលនេះ​។​
​ដោយ លោក ហុក វិបុល​

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.