សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម តាម​ចាប់ខ្លួន​ឃាតករ វាយ​សម្លាប់​មនុស្ស​និង​ត្បូងចប ដល់​ខេត្ត​កំពុងធំ​

ខេត្ត​កំពង់ចាម​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម សមត្ថកិច្ច​យើង​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ តាម​ចាប់ខ្លួន​ឃាតករ​ម្នាក់ វាយ​សម្លាប់​មនុស្ស​និង​ត្បូងចប នៅ​ម៉ោង​១៨:៥០​នាទី ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៧ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​

​ករណី​ឃាតកម្ម​ផ្ទុះឡើង នៅ​ចំណុច​ចំការកៅស៊ូ​ភូមិ​-​ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹងត្រង់់​  វេលា​ម៉ោង ១០: ០៥ នាទី ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៧ សព​ទុកចោល​៨​ម៉ោង (​តំបន់​គ្មាន​សេវា​ទូរ​សព្ទ័​)   ។​

ក្រោយ​ទទួល​ពត៌មាន​ភ្លាម លោក​ឧត្តមសេនីយ៍ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​ចាត់​បញ្ជា​លោក​ស្នងការរង ហេង វុទ្ធី ដឹកនាំ​កម្លាំង​ជំនាញ​ខេត្ត សហការ​ជាមួយ​ជំនាញ​ស្រុក ចុះ​ដល់​កន្លែង​កើត​ហេតុដេី​ម្បី​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ​។​ក្រោយ​ការពិនិត្យ​ជនរងគ្រោះ​ឈ្មោះ​ភី បូរិទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​
នៅ​ភូមិ​ចេក​ជ្វា ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ជា​កម្មករ​ចំការកៅស៊ូ នៅ​ភូមិ​-​ឃុំ​ទួល​សំបួរ​។ ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ វាយ​ដោយ​ត្បូង​ ​ចប​ត្រូវ​ចំ​ក្បាល ច្រើន​កន្លែង បណ្តាលឲ្យ​ស្លាប់ (​បន្សល់​ទុក​ចបកាប់​១​មាន​ត្បូង​ប្រឡាក់​ឈាម​) ។

ករណី​នេះ​សមត្ថកិច្ច​កំណត់​ មុខសញ្ញា​ជន​សង្សយ័​ដៃដល់​បានហើយ ហើយ​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ចាត់តាំង លោក​ហេង វុទ្ធី ស្នងការរង ទំនាក់ទំនង​ជាមួយ​នា​យក​ដ្ឋា​ន​ជំនាញ ដឹកនាំ​កម្លាំង​ចេញ​សហប្រតិបត្តិការ​ជាមួយ​អង្គភាព​ពាក់​ពន្ធ័ តាម​ប្រមាញ់​ជន​សង្សយ័ ដែល​កំពុង​រត់គេចខ្លួន​។ រហូតដល់​ម៉ោង​១៨:៥០​នាទី ថ្ងៃ​ដដែល សមត្ថកិច្ច​យើង​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាន​ឃាត់ខ្លួន​ជន​សង្សយ័​ដៃដល់ ឈ្មោះ​ម៉េង ចាន់ថា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​គីឡូ​១០ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ មក​ធ្វើជា​កម្មករ​ចំការកៅស៊ូ​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

​ជន​សង្សយ័បាន​នាំខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​កសាង​សំណុំ​ឯកសារ និង​ចាត់ការ​តាម​នីតិវិធី​៕

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.