រកឃើញ​ឃាតករ​ដែល​រំលោភ​សម្លាប់​នៅ​ក្រុង​បាវិត​ហើយ តាមពិត​ស​ម្ប​តិ្ត តាក់ស៊ី​គ្មាន​ពាក់ព័ន្ធ​ទេ​

ស្វាយរៀង ៖ បន្ទាប់ពី​បាន​ឃាត់ខ្លួន​បុរស​អ្នក​រត់​តាក់ស៊ី ឈ្មោះ​ស​ម្ប​តិ្ត តាក់ស៊ី ដែល​សង្ស័យ​ជា​ឃាតករ​រំលោភ​សម្លាប់​នារី​ជា​បុគ្គលិក​កាស៊ីណូ ហ្គូ​ដ ឡាក់ នៅ​ក្រុង​បាវិត​នោះ ក្រោយពី​សាកសួរ​ទើប​ដឹង​ការពិត គឺជា​ការ​ស្មាន​ខុស ព្រោះ​ឃាតករ​ដែល​រំលោភ សម្លាប់​ក្មេងស្រី​រងគ្រោះ​គឺជា​អ្នកផ្សេង​ទៅវិញ ហើយក៏​ជា​អ្នក​រត់​តាក់ស៊ី​ផងដែរ ដោយ​ថ្ងៃនោះ ឈ្មោះ​ស​ម្ប​តិ្ត តាក់ស៊ី បាន​ផ្ទេរ​នារី​រងគ្រោះ​ទៅ​ជិះ​រថយន្ត​ផ្សេងទៀត ដែល​ម្ចាស់​រថយន្ត​នេះ​ជា​ឃាតករ​តែម្តង​។​

​ជុំវិញ​ករណី​ខាងលើ​នេះ បើ​តាម​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ស្វាយរៀង​បញ្ជាក់ថា ឃាតករ​ដែល​រំលោភ សម្លាប់​នារី​ជា​បុគ្គលិក​កាស៊ីណូ នៅ​ក្រុង​បាវិត​នោះ គឺ​ត្រូវបាន​វែកមុខ​ហើយ បន្ទាប់ពី​បាន​សួរនាំ​ពី​សំណាក់​អ្នក​រត់​តាក់ស៊ី​ដែល​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៥​ខែ​សីហា ឆ្នាំ​២០១៧ ហើយ​ឈ្មោះ ស​ម្ប​តិ្ត តាក់ស៊ី ដែល​បាន​នាំខ្លួន​មក​សាកសួរ​នោះ​ដាច់ខាត​មិនមែន​ជាប់​ពាក់ព័ន្ធ​ទេ ។​

​សមត្ថកិច្ច​បានឲ្យ​ដឹង​ផងដែរ​ថា ពេលនេះ​យើង​ស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន​ឃាតករ​ពិតប្រាកដ​បាន​ហើយ កាលពី​វេលា​ម៉ោង​១៣​រសៀល ថ្ងៃទី​០៧​ខែ​សីហា ឆ្នាំ​២០១៧​ម្សិលមិញ ត្រង់​ចំណុច​ភូមិ​រូប​គោ សង្កាត់​ព្រៃធ្នាក់ ក្រុង​ស្វាយរៀង ជនសង្ស័យ​មាន​ឈ្មោះ ឆើយ សុជាតិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នក​រត់​តាក់ស៊ី រស់នៅ​ភូមិ​ព្រៃ​ញ៉យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង ហើយ​នៅពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​ខ្សែក​១​ខ្សែ ចិញ្ចៀន​មួយ​វង់​។​

​សមត្ថកិច្ច​បន្តថា បន្ទាប់​ពី​នាំខ្លួន​មក​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា គេ​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ រួច​រឹត​ក​សម្លាប់​នារី​វ័យ​១៨​ឆ្នាំ ឈ្មោះ សុវណ្ណ សុខ​ម៉ា​លីន ជា​បុគ្គលិក​កាស៊ីណូ ហ្គូ​ដ ឡាក់ ក្នុង​ក្រុង​បាវិត ប្រាក​ដក​មែន ប៉ុន្តែ​គេ​ពុំ​ប្រព្រឹត្ត​តែម្នាក់ឯង​ទេ គឺ​មាន​ម្នាក់​ទៀត​ចូលរួម​ដែរ​។

​ក្រោយពី​ទទួលបាន​ចម្លើយសារភាព សមត្ថកិច្ច​ក៏​បន្ត​ស្រាវជ្រាវ​រហូត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ផ្លេក មុន្នី នៅ​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៣​និង​២៥​នាទី រសៀល​ថ្ងៃ​ទី​០៨​ខែ​សីហា ឆ្នាំ​២០១៧ ដោយ​អំឡុង​ពេល​នេះ សមត្ថកិច្ច​រង់ចាំ​ទៅ​ទទួល​ជនសង្ស័យ​ខាងលើ ដើម្បី​យក​មក​សួរ​នាំ​បន្ត​ទៀត ៕

 

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.