មេ​ឈ្មួញ​ឈើ​ក្រញូង​ឈ្មោះ​យាយ ម៉ាប់ អាងខ្នង​មេ​សឹក​រង​ស្រុក​អន្លង់វែង​ប្រមូល​ទិញ​ឈើ​ផ្ដាច់មុខ​នៅ​បន្ទាត់​ព្រំដែន ខេត្តឧ​ត្ត​រ​មានជយ័​

ខេត្តឧ​ត្ត​រ​មានជយ័​ ៖ ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា​៖​មាន​មេ​ឈ្មួញ​ឈើ​ក្រញូង​ដ៏​ល្បី​ឈ្មោះ​យាយ ម៉ាប់ អាងខ្នង​មេ​សឹក​រង​ស្រុក​អន្លង់វែង​ប្រមូល​ទិញ​ឈើប្រណិត​ផ្ដាច់មុខ​នៅតាម​បន្ទាត់​ព្រំដែន​យ៉ាង​ពេញបន្ទុក​ទៀតហើយ ។ ក្រោយ​ពី​យាយ ម៉ៃ មេ​ឈ្មួញ​ឈើ​ក្រញូង​ធំ​ជាង​គេ​នៅ​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ​ត្រូវបា​ន​ចាប់ខ្លួន​នោះ​កំពុងតែ​ត្រូវបាន​ស្នង​តំណែង​បន្តរ​និង​មាន​ភាពល្បីល្បាញ​ប្រមូល​ទិញ​ឈើ​ក្រញូង​ផ្ដាច់មុខ​នៅតាម​បន្ទាត់​ព្រុំដែន​មានឈ្មោៈ ថា យាយ ម៉ាប់ ដោយ​មាន​លោក​វរៈសេនីយ៍ត្រី ភោគ ភន មេបញ្ជាការ​សឹក​រង​ស្រុក​អន្លង់វែង​ធ្វើ​ជា​ខ្នងបង្អែក​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៥​ខែ​សីហា​ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​មាន​សេ​ចរាយ​ការ​ពី​ប្រជាពលរដ្ឋ​មក​ថា​៖​មេ​ឈ្មូញ​ឈ្មោះ យាយ ម៉ាប់ កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ក្រញូង​ផ្ដាច់មុខ​នៅ​តំបន់​កងអនុសេនាធំ​កា​រពារ​ព្រំដែន​លេ​៦​និង​លេ​៧​យ៉ាង​អនាធិបតេយ្យ​និង​គាប​ធ្វើបាប​កម្មករ​ទិញ​ក្នុង​តំលៃថោក ។ នៅពេល យាយ ម៉ាប់​ប្រមូល​ទិញ​ឈើ​ក្រញូង យាយ ម៉ាប់ តែងតែ​ប្រើពាក្យ​ថា​ជា​របស់​មេ ភន ។

​ប្រភព​បាន​បង្ហើប​អោយដឹងថា​៖​លោក​វរៈសេនីយ៍ត្រី ភោគ ភន មិន​ត្រឹមតែ​នៅ​ពីក្រោយ​ខ្នង យាយ ម៉ាប់ ប៉ុណ្ណោះ​ទេ​គឺ​បាន​ដាក់​ភាគហ៊ុន​ជាមួយនិង​យាយ ម៉ាប់ ថែម​ទៀត​និង​ល្បី​ថា​ក្នុង​មួយ​ខែៗ​គេ​រក​ចំណូល​ចែក​គ្នា​បាន​រាប់​ម៉ឺន​ដុល្លា​ឯណោះ ។

​ប្រភព​ដដែល​បាន​បន្តទៀតថា ៖ យាយ ម៉ាប់ មិន​ត្រឹមតែ​មាន​ខ្នងបង្អែក​លោក​វរៈសេនីយ៍ត្រី ភោគ ភន ប៉ុណ្ណោះ​ទេ​លឺ​ល្បី​ថា​មាន​ថ្នាក់​ឧត្ដមសេនីយ៍​ជា​យោធា​ម្នាក់ ឈ្មោះ អ៊ុំ ឈើ​យ​អត្តលេខ​008​នៅ​ទីក្រុង​ភ្នំពេញ​ជា​អ្នក​ចាំ​ការពារ​និង​បើករថយន្ដ​ជួន​មេ​ឈ្មួញ​ឈើ​ក្រញូង​ឈ្មោះ យាយ មាប់ ដើរ​ទិញ​ឈើ​ក្រញូង​នៅតាម​បន្ទាត់​ព្រុំដែន​ទៀតផង ។​

​បើ​និយាយ​អំពី​អំណាច​យាយ ម៉ាប់ មិន​ខុស​គ្នា​និង​យាយ​ម៉ៃ​ប៉ុន្មាន​នោះ​ទេ​បើ​គិត​មក​លើ​អ្នក​សារព័ត៍មាន​វិញ​អាងតែ​វាយ​កាប់​ចាក់​និង​ប្ដឹង​និង​ជេ​ប្រមាថ​តែប៉ុន្នោះ​។​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​គេហទំព័រ​ទូរទស្សន៍​អន​ឡាញ ខ្មែរ​ម្ចាស់ការ រងចាំ​ការបំភ្លឺ​ពី​លោក​វរៈសេនីយ៍ត្រី ភោគ ភន រាល់​ម៉ោង​ធ្វើការ​៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!