ប៉ូលិស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈ្មោះ ម៉ៅ និង​ឈ្មោះ វ៉ាន់​នី ចេញមុខ​រត់​ការ​ឲ្យ ក្បួន​ឡាន​ដឹកឈើ យ៉ាង​កក្រើក​ទឹកដី ខេត្ត​ស្ទឹងត្រែង

​ខេត្ត​ស្ទឹងត្រែង ៖ ដោយមាន អំពើពុករលួយ ជា​លក្ខណៈ​ប្រព័ន្ធ បង្កើតឲ្យមាន បទល្មើស ដឹកជញ្ជូន​ឈើ ល្មើសច្បាប់ នៅ​ខេត្ត​ស្ទឹងត្រែង ដោយ​គ្មាន​នរណា​អើពើ ចាត់វិធានការ​បង្ក្រាប បន្ទាប់​ពី មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈ្មោះ​ម៉ៅ និង​ឈ្មោះ វ៉ាន់​នី រត់ការ​បង់លុយ ជូន​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ ជិត ៣០​ស្ថាប័ន ដែល​យ៉ាងតិច ក្នុង​មួយ​ស្ថាប័ន ចាប់ពី ៦​ម៉ឺន​រៀល រហូតដល់ ៣០០​ដុល្លារ សម្រាប់​រថយន្ត សាំ​យ៉ុង ដឹកឈើ មួយគ្រឿង​។​

​ប្រភព​បាន​រាយការណ៍​ថា រយៈពេល មួយ​សប្តាហ៍​នេះ សកម្មភាព ដឹកជញ្ជូន​ឈើ ចាប់ផ្តើម កក្រើក​ឡើងវិញ ដោយមាន រថយន្ត​សាំ​យ៉ុង កាមរី​បា​ឡែន ដឹកជញ្ជូន​ឈើ ប្រភេទ​ធ្នង់ ពី​ទឹកដី ស្រុក​សៀម​ប៉ាង យក​មក​ស្តុក​ទុក នៅ​ទី​រួម​ខេត្តស្ទឹងត្រែង ហើយ​ពេល​យប់ គេ​ដឹក​បន្ត ទៅកាន់ ខេត្ត​ក្រចេះ ស្រុក​ស្នួល ក្នុង​មួយ​យប់ ចាប់ពី ៤​គ្រឿង​ទៅ ៦​គ្រឿង​។ អ្នក​រត់ការ មានឈ្មោះ វ៉ាន់​នី និង​ឈ្មោះ ម៉ៅ ហើយ​រថយន្ត សាំ​យ៉ុង ត្រូវ​ចំណាយ​ប្រាក់ រត់ការ​បង់​ផ្លូវ អស់​មិន​តិច​ជាង ២​ពាន់​ដុល្លារ ដោយឡែក រថយន្ត បា​ឡែន ប្រហែល ១​ពាន់​ដុល្លារ​។ អ្នក​ទាំង​២ មាន​តួនាទី​រត់ការ បែងចែក ដាច់ដោយឡែក​ពីគ្នា បានន័យថា ឈ្មោះ វ៉ាន់​នី រត់ការ​យក​លុយ ទៅ​ចាយ​សម្រាប់ ស្ថាប័ន​សមត្ថកិច្ច ដោយឡែក លោក ម៉ៅ ដែលជា មន្ត្រីនគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឈរជើង​នៅ ខេត្ត​ស្ទឹងត្រែង ផង​នោះ  ជា​អ្នក​រត់ការ បែងចែក​លុយ ឲ្យទៅ​ខាង​មន្ត្រី​ស៊ីវិល និង​អាជ្ញាធរ​។ អ្នក​រត់ការ​ឈ្មោះ ម៉ៅ កំពុង​ប្រព្រឹត្ត បំពាន​ទៅ​នឹង​ផ្លូវច្បាប់ ក៏ដូចជា រំលោភបំពាន ឋានៈ​តួនាទី​របស់​ខ្លួន ក្នុងនាម​ជា អ្នក​បង្ក្រាប បែរ​ជា​ចេញមុខ រត់​ការជួយ​សម្រួល បទល្មើស​ដឹកឈើ ដោយ​ខុសច្បាប់ យ៉ាង​ក្រអឺតក្រទម បំផុត​៕

 

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!