ប្រទះ​ឃើញ​សព​នារី​វ័យក្មេង​ម្នាក់ ត្រូវ​គេ​ទម្លាក់​ក្នុង​ទឹក សង្ស័យ​រំលោភ​រួច​សម្លាប់​បំបិទមាត់

ស្វាយរៀង ៖ សព​ក្មេងស្រី​ម្នាក់​ត្រូវ​គេ​ប្រទះឃើញ​ស្លាប់​គួរឲ្យ​សង្វេគ ក្នុង​សភាព​អាក្រាតកាយ ដោយ​សព​ត្រូវបាន​ឃាតករ សម្លាប់​យក​ថ្ម​សង្កត់​ពន្លិចទឹក​ជាប់​ស្រែ​មួយកន្លែង ក្នុង​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅវេលា​ម៉ោង​៣​និង​២០​នាទី ថ្ងៃទី​៤​ខែ​សីហា ឆ្នាំ​២០១៧​។​

​សាកសព​មាន​សភាព​ហើម ស្អុយរលួយ​ដែល​អាច​ប៉ាន់ប្រមាណ ស្លាប់​ក្នុងអំឡុងពេល​៣​ថ្ងៃ​មក​ហើយ ដោយ​ករណី​ខាងលើ​សង្ស័យ​ត្រូវ​ឃាតករ ល្បួង​យកទៅ​រំលោភ​បាន​សម្រេច  រួច​សម្លាប់​បំបិទមាត់​តែម្តង​។​

​បើ​តាម​ប្រភព​ដែល​គួរ​ទុកចិត្ត បាន​បង្ហើប​ថា មុនពេល​មាន​ការ​ប្រទះ​សព​ក្មេងស្រី​ខាងលើ ពោល​គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ខែ​សីហា ឆ្នាំ​២០១៧ គេ​ឃើញ​ក្មេងស្រី​រងគ្រោះ​(​សព​)​រក​រថយន្ត​ជិះ​ពី​បេន​អូឡាំពិក មក​កាន់​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ប៉ុន្តែ​មិនដឹង​ហេតុ​អី​បាន​ជា​មក​ស្លាប់​ដោយសារ​ដៃ​ឃាតករ​នៅទីនេះ​ទៅវិញ​។​

​ដោយឡែក សមត្ថកិច្ច បាន​អះអាង​ថា សព​នារី​វ័យក្មេង​នេះ បើ​តាម​សាក្សី​ជាច្រើន​ដែល​ដឹង​រឿងរ៉ាវ នាំគ្នា​និយាយថា កាលពី​ថ្ងៃ​ទី​០២​ខែ​សីហា ឆ្នាំ​២០១៧​មាន​គេ​បង្ហោះ​Facebook ពី​ករណី​បាត់​ក្មេងស្រី​ម្នាក់នេះ ដែល​បាន​ធ្វើដំណើរ​ពី​ភ្នំពេញ​(​ពី​ចំណតរថយន្ត​អូឡាំពិក​)​ទៅ​ក្រុង​បាវិត ហើយក៏​បាន​បាត់​ដំណឹង​រហូត ទើប​បងប្អូន​ប្រកាស​តាម​បណ្តាញ​សង្គម​ឲ្យជួយ​ស៊ែ​រ​បន្ត​គ្នា​ផង​ដែរ​។​សមត្ថកិច្ច​បញ្ជាក់ទៀតថា ក្រោយពី​មាន​ការភ្ញាក់ផ្អើល​ពី​ករណី​ប្រទះ​សព​នេះ ក៏​ត្រូវបាន​សាច់ញាតិ​ផ្តល់ដំណឹង​ថា សព​ខាងលើ​គឺជា​ក្មេងស្រី​ដែល​បាត់​ខ្លួន​កាលបី​ថ្ងៃមុន​ហ្នឹងហើយ គឺ​នាង​ឈ្មោះ សុខ ម៉ា​លីន​។​

​បន្ទាប់​ពី​ពិនិត្យ​ធ្វើ​កោសល្យវិច្ច័យ​រួចរាល់ សព​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​រក​សាច់ញាតិ​ដើម្បី​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំពោះ​ករណី​ឃាតកម្ម រំលោភ​សម្លាប់​នេះ សមត្ថកិច្ច​បាន​និង​កំពុង តាម​ប្រមាញ់​រក​មុខសញ្ញា​ដើម្បី​វែកមុខ​ឃាតករ​យក​ទៅ​ផ្តន្ទាទោស​នៅ​ចំពោះមុខ​ច្បាប់​ឲ្យ​ទាល់តែ​បាន​។​/​ណា​រិទ្ធ​

 

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.