​ឃាត់ខ្លួន​ស្ត្រី​អាយុ ១៧ ឆ្នាំ សង្ស័យ​ពី​បទ​មនុស្សឃាត​

ខេត្ត​កំពង់ចាម ៖ ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០១៧ វេលា​ម៉ោង ១០​និង​៣០​នាទី សមត្ថកិច្ច​នគរបាល​ស្រុក​កោះសូទិន​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​(​ពេល​ចៅ​ជនរងគ្រោះ​មក​ពី​សាលារៀន​) ថា​នៅ​ចំណុច​ភូមិ​ដើម​ស្តៅ ឃុំ​ពង្រ ស្រុក​កោះសូទិន ជនរងគ្រោះ​ឈ្មោះ ថោ ម៉េន ភេទ​ស្រី អាយុ ៨៣​ឆ្នាំ ជាតិខ្មែរ បាន​ស្លាប់​នៅលើ​ផ្ទះ​របស់​គាត់ ហើយ​ជនរងគ្រោះ​ជា​ស្ត្រី​មេម៉ាយ​គ្មាន​កូន មាន​ចៅស្រី​០២​នាក់​មក​ស្នាក់នៅ​រៀន​ជាមួយ ។​

​ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម លោក​ឧត្តមសេនីយ៍ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​បាន​បញ្ជា​លោក​ឧត្តសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ជំនាញ​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ តាម​ការពិនិត្យ​ស្លាកស្នាម​លើ​សាកសព​ជន​រង​
​គ្រោះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ជ​ន​សង្ស័យ​បានធ្វើ​សកម្មភាព​យក​ខ្សែ​នី​លុង​ពណ៌​សលាយ​ក្រហម​ប្រវែង​ប្រហែល​០១​ម៉ែត្រ មក​រឹត​ក​ជនរងគ្រោះ​រហូត​ដល់​ស្លាប់ (​ខ្សែ​នីឡុង​នៅជាប់​លើ ក​ជនរងគ្រោះ​)​។​

​រហូតដល់​ម៉ោង​១៤​និង​២០​នាទី​សមត្ថកិច្ច​បង្ក្រាប​បាន​ជនសង្ស័យ​ជា​ជនដៃដល់​០១​នាក់​ដែល​មានឈ្មោះ សុខ ម៉េង​ស្រ៊ី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជាតិខ្មែរ​(​ឈប់​រៀន​នៅ​ជាមួយ​ឪពុក​ម្តាយ​) នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន​ដើម្បី​កសាង​សំណុំ​ឯកសារ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.