​កម្លាំង​សមត្ថកិច្ច​ចំរុះ​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២១៤​នាក់​នៅ​ជាប់​របង​កាស៊ីណូ​ផ្កាយ​៥​ពាក់​ពន្ឋ័ក​រ​ណី​ជំរិត​ទា​ប្រាប់​ឆ្លងដែន​តាម​ប្រពន្ឋ័​VOIP

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២​ខែ​សីហា​ឆ្នាំ​២០១៧​នេះ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​និង​មាន​ការសម្របសម្រួល​ពី​លោក មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ប្រតិបត្តិ​ការឆែកឆេរ​ផ្ទះជួល​២​កន្លែង​នៅ​ជាប់​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​ជាប់​របង​កាស៊ីណូ​ផ្កាយ​៥ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជយ័​។​

​ការចុះ​ប្រតិបត្តិ​ការឆែកឆេរ​នេះដែរ កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​នូវ​ជនជាតិ​បរទេស​ប្រុស​ស្រី​ជាច្រើន​នាក់​ដែល​ជាប់​ពាក់​ព​ន្ឋ័ទៅ​នឹង​ករណី​ជំរិត​ទា​ប្រាប់​ឆ្លងដែន​តាម​ប្រពន្ឋ័​(VOIP) និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ឈាន​ដល់​ការបង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ ចាប់ពី​វេលា​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២​ខែ​សីហា​ឆ្នាំ​២០១៧​បាន​ចំនួន​២១៤​នាក់​ក្នុងនោះ​មាន​ស្រី​ចំនួន​៣២​នាក់​ផង​ដែរ ។

​ក្រោយ​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ខាង​លើ​កម្លាំង​សមត្ថកិច្ច​រឹបអូស​បាន​នូវ​វត្ថុតាង​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ល្បែងស៊ីសង​(Online)​ជំរិត​ទា​ប្រាប់​ឆ្លងដែន​តាម​ប្រពន្ឋ័​(VOIP)​។​ក្រោយ​ពី​បង្ក្រាប​កម្លាំង​សមត្ថកិច្ច​បាន​ចាប់បញ្ជូន​ជនបរទេស​ប្រុស ស្រី​ទាំង​២១៤​នាក់​រួម​នឹង​វត្ថុតាង​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ខេត្តសៀមរាប​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ ៕

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!