​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម កំពុង​កសាង​ជួសជុល ទំនប់​អាង​ស្តុបទឹក ២​កន្លែង​

ខេត្ត​ឧត្តរមានជ័យ​ ៖ ​នៅ ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៧ ប្រធាន មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្ត​ឧត្តរមានជ័យ ដឹកនាំ​កម្លាំង កសាង​ជួសជុល ទំនប់​អាង​ស្តុបទឹក ២​កន្លែង ដែល​រង​កា​ខូចខាត​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ និង ស្រុក​អន្លង់វែង ។​

​លោក ញឹក គួន ប្រធាន​មន្ទី​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ឧត្តរមានជ័យ បាន​និយាយប្រាប់​នៅ​ថ្ងៃ​ទី​១​ខែសីហា​ថា ជំនន់​ទឹកភ្លៀង​វាយប្រហារ​លើ​ភូមិសាស្ត្រ​ស្រុក​ពី​កាល​ថ្ងៃទី​២៦ .២៧ .២៨​ខែកក្កដា ឆ្នាំ​២០១៧​កន្លងមក មិន​ត្រឹមតែ​មាន​ការ​ជន់​លិច លើ​លំនៅឋាន​និង​ដំណាំ​កសិកម្ម​របស់​កសិករ​រង​ការខូចខាត​នោះទេ ថែម​ទាំង​បំផ្លាញ​ទំនប់​អាង​ស្តុបទឹក ចំនួន​២​ទីតាំង​ថែមទៀត មាន​ប្រវែង​ចំនួន​៨០០​ម៉ែត្រ គឺ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​និង​ស្រុក​អន្លង់វែង ។ ហើយ​ក្រោម​ការយកចិត្តទុកដាក់​និង​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្នុង​ការគ្រប់គ្រង​គ្រោះទឹកជំនន់​ទឹកភ្លៀង បញ្ជា​ដល់​ក្រុមការងារ​របស់​ក្រសួង​និង​មន្ត្រី​មន្ទី​ធនធានទឹក​ឧតុនិយម​ខេត្ត​ឧត្តរមានជ័យ ខណ​:​ជំនន់​ទឹក​ចាប់ផ្តើម​ស្រក​បណ្តើរៗ នៅ​ល្ងាច​ថ្ងៃទី ២៨ ខែកក្កដា កន្លងមក ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ធ្វើ​ការជួសជុល​ឡើងវិញ​ជា​បន្ទាន់​នូវ​បណ្តា​អាង​ស្តុបទឹក​ដែល​រងការ​ខូចខាត ដោយសារ​ទឹកជំនន់ ដើម្បី​ថែរក្សា​ទឹក​ទុក​សម្រាប់ បម្រើអោយ​ការបង្កបង្កើន​ផល​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ ។

​លោក​បាន​បន្តថា បណ្តា​ទំនប់​អាង​ស្តុបទឹក ដែល​មន្ត្រី​ក្រុមការងារ​ក្រសួង​និង​មន្ត្រី​មន្ទី​ធន់​ធាន​ទឹក​បាន​កំពុង​ដំណើរការ​ជួសជុល​នាពេលនេះ រួមមាន ១/​ទំនប់​អាង​ស្តុបទឹក ០៥ ស្ថិតក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​រង​ការខូចខាត​មាន​ប្រវែង​២០០​ម៉ែត្រ​និង​ទី​២/​ទំនប់​អាង​ស្រុប​ទឹក​តា​ម៉ុក ស្ថិតក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ប្រវែង​ចំនួន​៦០០​ម៉ែត្រ​ និង​ការ​ជុស​ជុល​បង្កាន់ដៃស្ពាន​ឆ្លងកាត់​ព្រែកជីក  ដែល​បាន​បាក់​ខូចខាត​ដោយ​ទឹកជំនន់ ក៏​ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ធ្វើការ​ជួសជុល​ឡើង​វិញ​ផងដែរ ។​

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!