សមត្ថកិច្ច​ចុះ​បង្ក្រាប និង​រឹបអូស​ជាច្រើន​ម៉ែត​គូ​ប ​ដែលឈ្មួញ​លាក់​ទុក​នៅ​ភូមិ​ចា​អ៊ុង និង​ភូមិ ចា​អ៊ុង​កោង ឃុំ ចា​អ៊ុង ស្រុក​អូរ​ជុំ

ក្រោយពី​បាន​ចុះ​ផ្ដិត​យក​ពត៌មាន ដែល​ប្រជាពលរដ្ឋ​នៅក្នុង ភូមិ​ចា​អ៊ុង និង​ភូមិ ចា​អ៊ុង​កោង ឃុំ ចា​អ៊ុង ស្រុក​អូរ​ជុំ ខេត្ដ​រតនគិរី បាន​រាយ​ការ​មក​ថា មាន​គំនរ​ឈើ​ប្រណិត ជាច្រើន​ដែល​ក្រុម​ឈ្មួញ​ឈើ ដឹក​យក​មក​លាក់ ទុក​ជា​ច្រើន​គំនរ ស្ថិតនៅ​ក្នុង​ចំការ​ស្វាយចន្ទី នៅមុខ ប៉ុស្ដិ៍ នឹង​ចំ​ហ៊ាង ប៉ុស្ដិ៍​ប៉ូលីស មូលដ្ឋាន ឃុំ​ចា​អ៊ុង មក ក្រុមការងារ​អ្នក​យក​ពត៌មាន​យើង បាន​ចុះ​ទៅ​ផ្ដិត​យក​រូបភាព និង​បាន​រាយ​ការជូន សមត្ថកិច្ច គ្រប់​ជំនាញ អស់​រយៈពេល​ពី​ថ្ងៃ ហើយ​បាន​ឃ្លាំ​មើល​អស់​រយៈពេល​ពី​ថ្ងៃ​មក​នោះ ពេល​នេះ​កំលាំង​អ​វុ​ធ​ហត្ថ ដែល​ដឹកនាំ​ដោយ​លោក ឃី សុខា  បាន​ដឹកនាំ​កំលាំង​ចុះ​ទៅ​បង្ក្រាប់​ហើយ នៅវេលា​ម៉ោង ២ ,៣៥​នាទី​រសៀល ថ្ងៃទី​២៧ ,០៧,២០១៧​នេះ ហើយក៏​បាន​រឹប​ហូ​ស​យក​ឈើ​ទាំង​នោះ ទៅ​រក្សាទុក​នូវ​ជំនាញ ដើម្បី​ធ្វើការ​វាស់វែង និង​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​យក​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ជា​បណ្ដោះអាសន្ន ឈើប្រណិត​ទាំងអស់​ដែល​រឹបអូស​បាន មាន​ចំនួន ៧៣ កំណាត់ ប្រភេទ ឈើ​ប្រណិត លាំង​ឃ្លុំ ជា​ម៉ៃ​តាប់ ដែល​មាន​មុខកាត់ ចាប់​ពី​មុខ ២៥ ,30 រហូត​ដល់​មុខ​៦០ ឡើងទៅ និង​មានប្រ​វ៉ែង​ចាប់ពី ២​ម៉ែត នឹង​៣​ម៉ែត​ឡើងទៅ ខ្នាត​ឈើ​ទាំងអស់​សិត​តែ​ជា​ប្រភេទ​ឈើ​កំ​ម៉ងទៀត​ផង​។​

​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ទីតាំង​នោះ បាន​បង្ហើប​ប្រាប់ទៀតថា កន្លែង​ទីតាំង​ស្តុប​ឈើ​នូវ​ភូមិ​ឃុំ​ខាងលើនេះ មិនមែន​ទើបតែ​មាន​នោះទេ គឺ​មាន​រាប់​ឆ្នាំ​មកហើយ ហើយ​ពួកគាត់​មិនដែល​ឃើញ​សមត្ថិ​ច្ច​ណា ហ៊ាន​ចុះ​ទៅ​បង្ក្រាប​នោះ​ទេ នេះ​ជា​លើកទីមួយ​ហើយ​។

​ពួកគាត់​បាន​បន្ត​ទៀត​ថា បើ​អស់លោក​សមត្ថកិច្ច នឹង​ជំនាញ ថា​មិន​ដែល​ដឹងថា​មាន​ឈើ​ដឹក​យក​មក​ស្តុប​ទុក និង ដឹកជញ្ជូន​ចេញពី​កន្លែង​ទីតាំង​ខាងលើនេះ ពួកគាត់​មិន​ជឿ​ទេ ព្រោះ​ទីតាំង​ខាងលើនេះ មាន​ជា​យូ​ឆ្នាំ​មកហើយ ហើយ​ម្យាង​ទៀត ទីតាំង​នេះ នូវ​ចំ​ពីមុខ​ប៉ុស្ដិ៍ និង​ចំ​ហ៊ាង​ប៉ុស្ដិ៍ នគរបាល​មូលដ្ឋាន​ឃុំ ចា​អ៊ុង នេះ​តែម្ដង ៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.