ពិធី​សម្ពោធ​បើក​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ ព្រំដែន អូរយ៉ាដាវ ខេត្ត​រតនៈគីរី និង​ស្រុកឡេ​ថាញ់ ខេត្ត​យ៉ា​ឡាយ (​ព្រំប្រទល់​ដែន​កម្ពុជា -​វៀតណាម​)

ខេត្ត​រតន​:​គី​រី ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ  គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ ប្រតិភូ រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី បើក​សម្ពោធ​ជា​ផ្លូវការ​អោយ​ប្រើប្រាស់ ច្រក​ផ្លូវ​អន្តរជាតិ ព្រំដែន កម្ពុជា​-​វៀតណាម នៅ​ចំណុច​ច្រក​អូរយ៉ាដាវ ខេត្ត​រតនៈគីរី និង​ជាប់​ព្រំប្រទល់​ស្រុកឡេ​ថាញ់ ខេត្ត​យ៉ា​ឡាយ នៃ​ប្រទេស​វៀតណាម ព្រមទាំង​មាន វត្ត​មាន​ប្រជាជន ក​ម្ពជា​-​វៀតណាម​និង​មន្ត្រី​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ​និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ មាន​ទាំង ភាគី​មិត្ត​វៀតណាម​នៅ​ខេត្ត​យ៉ា​ឡាយ  និង​មន្ត្រី​ដែល មានការ ពាក់​ពន្ធ័ ក៏​បាន​ចូលរួម ផងដែរ នា​ថ្ងៃ​ទី ១៩ ខែកក្កដា ឆ្នាំ​២០១៧  ។​

​នៅក្នុង​កម្មវិធី​នេះ​ដែរ​ភាគី​មិត្ត​បាន​ទទួល​ស្វាគមន៍​ប្រតិភូ​កម្ពុជា​នៅក្នុង​ទឹកដី​វៀតណាម​ដោយ​ក្ដី​រីករាយ​ក្រៃលែង ព្រមទាំង​ប្រតិភូ មិត្ត​វៀតណាម​ដឺ​ក​នាំ​ដោយ ឯកឧត្តម  ជីន ឌិញ​យុង ឧបនាយករដ្ឋមន្ត្រី វៀតណាម និង​បាន​ចូលរួម​សំណេះសំណាល ពិភាក្សា បង្ហាញ​ពី​ការរីកចំរើន និង​ការខ្វះខាត​ក្នុង​ការអភិវឌ្ឍ ប្រទេសជាតិ រៀងៗ​ខ្លួន ។     កិច្ច​ពិភាក្សា​ធ្វើ​ឡើង នៅក្នុង​បន្ទប់​ទទួលភ្ញៀវ​រួច​ហើយ​ទើប​បន្ត​កម្មវិធី​នៅក្នុង​រោង​មេ​ទ្ទិញ​
​ច្រក​អន្តរជាតិ ព្រំប្រទល់​ស្រុក អូរយ៉ាដាវ -​ស្រុកឡេ​ថាញ់  ។​

​ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន  ​ជា​អធិបតី និង​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច អគ្គ​មហាសេនា​ ​ប​តី តេ​ជោ ហ៊ុន សែន បាន​ឡើង​អាន​សន្ទរកថា ស្វាគមន៍    ​អបអរសាទរ នូវ​សមទ្ធិ​ផល​ថ្មីៗ និងសេចក្ដីសំរេច​បើក​ច្រក​អន្តរជាតិ​នេះ​ដើម្បី​ដំណើរការ លើ​ការងារ​សេដ្ឋកិច្ច​អោយ កាន់តែ​មាន​ភាព​រីកចំរើន​បន្ថែមទៀត ប៉ុន្តែ ឯកឧត្តម បាន​សំណួ​ម​ពរ​ដល់​រដ្ឋាភិបាល​វៀត​ណា​ម​ជួយ​យកចិត្ត​ទុក្ខ ដាក់​ជំរុញ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​សហការ​គ្នា​អោយបាន​ល្អ​នៅ​តាម​ច្រក​ព្រំដែន​នេះ កុំ​មាន គ្រឿងញៀន​ឆ្លងកាត់​បាន ។​បន្ត​មក​ភាគី​មិត្ត​វៀតណាម​គឺមាន ឯកឧត្តម ជីន ឌិញ​យុង ឧបនាយក​រដ្ឋមន្ត្រី​វៀត ណា​ម ក៏​បាន​អាន​សន្ទរកថា អបអរសាទរ ថ្លែងអំណរគុណ​វិញ និង​បាន​កាត់​ខ្សែបូ រួម​គ្នា​ជា​និម្មិត​រូប​អោយ​ប្រើប្រាស់​ពី​ពេលនេះ​តទៅ ៕

 

Filed in: ខេត្តមណ្ឌលគិរី, ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7552 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.