ឯកឧត្តម គឹម រស្មី មេបញ្ជាការ​អាវុធហត្ត​ខេត្ត​រតនគីរី ត្រូវ​គេ​រិះគន់​ឈូសឆាយ​ដី​ព្រៃ​រាប់រយ​ហិកតា​

ខេត្ត​រតនគីរី​៖​ដី​ព្រៃ​ជា​ច្រើន​រយ​ហិកតា នៅ​ស្រុក​កូន​មុំ​ត្រូវបាន​គេ​កាប់​ឈូសឆាយ ហើយ​មាន​មេ​បញា​ការ​អាវុធហត្ថ​ស្រុក​ម្នាក់​ជា​អ្នក​រត់ការ​និង​អះអាងថា​ដីព្រៃ​កំពុង​ឈូសឆាយ​ជា​របស់ ឯកឧត្តម គឹម រស្មី មេបញ្ជាការ​អាវុទ្ធហត្ត​ខេត្ត​រតនគីរី​។​

​ប្រភព​អ្នកស្រុក​បាន​អះអាង​ថា​ដី​ព្រៃ​មួយ​កន្លែង​ដែល​គេ​កំពុង​ឈូសឆាយ​ជា​ដី​របស់ ឯកឧត្តម គឹម រស្មី មេបញ្ជាការ​អាវុទ្ធហត្ត​ខេត្ត​រតនគីរី ហើយ​ដី​ព្រៃ​នេះ​គំរោង​ឈូសឆាយ​១​ពាន់​ហិកតា​។​ពាក់ព័ន្ធ​ករណី​ខាងលើ ឯកឧត្តម គឹម រស្មី មេបញ្ជាការ​អាវុទ្ធហត្ត​ខេត្ត​រតនគីរី បានឲ្យដឹងតា​មទូរស័​ព្ទ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ថា​រូបលោក​មិនមាន ពាក់ព័ន្ធ​កាប់​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​ឡើយ​។​

​ចំណែក លោក​កែប កត់ នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគីរី​បានឲ្យដឹងថា​លោក​បាន​ឮ​គេ​និយាយ​ដែរ តែ​មិន​ទាន់​ច្បាស់ ហើយ​រូបលោក​នឹង​ដាក់​កម្លាំង​ចុះ​មើល នៅ​ចំណុច​កាប់​ឈូសឆាយ​ព្រៃ​នោះ​។​
​ចំពោះ​ពត៌មាន​ឈូសឆាយ​ដី​ព្រៃ​នៅ​ស្រុក​កូន​មុំ រងចាំ​តាមដាន​លេខ​ក្រោយ​ទៀត ៕

 

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តរតនគិរី

Filed in: ខេត្ត​រតនៈគីរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.