ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី​កែ​គឹមយ៉ាន ចូលរួម​ធ្វើ​ពិធី​ប្រកាស​តែងតាំង​គណៈកម្មាធិការ​សាខា​បក្ស​ភូមិ​ចំណុះ​គណៈកម្មាធិការ​នៃ​គណបក្ស​ប្រជាជន​សង្កាត់​ប៉ោយប៉ែត​

ខេត្ត​បន្ទាយមានជ័យ​៖ ព្រឹក​ថ្ងៃ​ទី ១៥ ខែ​កក្ដ​ដា ឆ្នាំ​២០១៧​នេះ នៅ​ភោជនីយដ្ឋាន ឌី ញ៉ាញ់ ស្ថិតក្នុង​ភូមិ​កី​ឡូ​ម៉ែត្រ​លេខ ៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី​កែ​គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទា​មានជ័យ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន  ឯកឧត្តម​គោ​ស៊ុំ​សារឿ​ន​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​អមដំណើរ​ជា​ច្រើន​នាក់​ទៀត​បាន​ចូលរួម​ធ្វើ​ពិធី​ប្រកាស​តែងតាំង​គណៈកម្មាធិការ​សាខា​បក្ស​ភូមិ ចំណុះ​គណៈកម្មាធិការ​នៃ​គណបក្ស​ប្រជាជន​សង្កាត់​ប៉ោយប៉ែត​និង​សង្កាត់​ផ្សារកណ្ដាល ដែល​មាន​សមាជិក​គណៈ​បក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ចំនួន​ជិត​៦០០​នាក់ ។​

​ក្នុងនោះ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​បាន​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​នុង ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់​ដែល​បាន​ផ្តល់​ទំនុកចិត្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​អាណត្តិ​ទាំង​ការបោះឆ្នោតជាតិ និង​បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ជា​ពិសេស​បាន​ចូលរួម​ថែរក្សា​សន្តិសុខ សណ្តាប់​សាធារណ​: និង​សមិទ្ធិផល​នានា ដែល​កើត​ពី​ការខិតខំ​ប្រឹង​របស់​រា​ជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ គ្មាន​បាតដៃ​គណបក្សប្រឆាំង​ទេ ។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​បាន​ថ្លែងថា​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គណបក្ស​របស់​ប្រជាជន​ទាំងអស់គ្នា បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​គឺ បោះឆ្នោត​ឲ្យ​ខ្លួន​យើង ជឿ​លើ​ខ្លួន​យើង ដែល​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ឃើញ​ច្បាស់​ហើយ ។ ក្រោយពី​បញ្ចប់​កម្មវិធី ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី​កែ​គឹមយ៉ាន​បានធ្វើការ​ចែក​រង្វាន់​អនុស្សាវរីយ៍​ដល់​សមាជិក​សមាជិការ​ដែល​បាន​ចូលរួម​ជិត​៦០០​នាក់ ក្នុង​១​នាក់​សារុង​១​និង​ឋ​វិកា​ចំនួន​៥០.០០០​រៀល​ទៀត​ផង ៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!