ទុរគត ១​គ្រួសារ ប្តី​ស្លាប់​គ្មាន​កន្លែង​ដាក់​សព !

នៅក្នុង​ភូមិ​០៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ គ្រួសារ​ទុរគត​មួយ​ដែល​មាន​សមាជិក ០៥​នាក់ ប្តី​-​ប្រពន្ធ និង​កូន​ចំនួន ០៣​នាក់ ប្តី​ឈ្មោះ គាំ គា​រិទ្ធ អាយុ ៤៣​ឆ្នាំ មាន​ជំងឺ​ឈឺ​ស្លាប់​ទៅ​នៅ​ថ្ងៃ​ទី ០៦ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង ៣​រសៀល គួរឱ្យ​សង្វេគ​ណាស់ ខ្ទម​ជរា​ដែល​ប្រក់​តង់​ត្រូវបាន​ភ្លៀងខ្យល់​គួច​រលំ​បាត់ទៅ​សាកសព​គ្មាន​កន្លែង​ដាក់ គ្រួសារ​គាត់ និង​កូនកំព្រា ៣​នាក់ ប្រុស ០២​នាក់ ស្រី ១​នាក់ បាន​សែង​ប្តី​ដាក់​លើ​ស្មៅ​ក្បែរផ្លូវ​រទេះភ្លើង​គ្រប​ក្រណាត់​ស ដោយ​គ្មាន​ញាតិ មិត្ត​ណា​មក​ជួយ​បន្តិច​សោះ ។​

​ចៃដន្យ​ក្រុម​សារព័ត៌មាន​យើង​បាន​ទៅ​ដល់​លោក​ពូ​ម្នាក់ ដែល​គាត់​ស្នាក់​នៅ​លើ​ដី​ឱ្យ​គេ​នៅ​ខាង​មុខ​ក៏​បាន​ប្រាប់​អ្នក សារព័ត៌មាន​យើង​ថា គាត់​គ្មាន​ញាតិមិត្ត​ទេ គឺ​រសាត់អណ្តែត​មកពី​ឃុំ​ទន្លា​ប់ ស្រុក​គី​រី​វង្ស ខេត្តតាកែវ ។

​គាត់​មាន​ប្រសាសន៍​ទៀតថា ខ្ញុំ​បាន​រត់​ទៅប្រាប់​ប្រធានភូមិ និង​ប្រធាន​ប៉ុស្តិ៍​ឱ្យ​ជួយ​អន្តរាគមន៍ ធ្វើ​កុសល​វិច្ឆ័​យត្រឹម ត្រូវ ដោយ​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ស្នើសុំ​ឡាន​ដឹក​សព​យក​ទៅ​បូជា​ទាំងយប់ និង​បាន​ដើរ​ប្រមូល​សុំ​បច្ច័យ​ពី​បងប្អូន​ជិតខាង ជាង ១​លាន​រៀល ជួយ​គ្រួសារ​សព ។ លោកពូ​មានប្រសាសន៍​ទៀតថា សូម​បង​ខាង​សារព័ត៌មាន​មេត្តាជួយ​យកបុណ្យ​ផង ជួយ​ផ្សាយ​ឡើង​រឿង​ដ៏​សែន​អាណោចអាធម៌​នេះ ឱ្យ​បាន​ឮ​ដល់​ប៉ុស្តិ៍​ហង្ស​មាស និង​ជាពិសេស​ដល់​សប្បុរសជន សម្តេច ឯកឧត្តម លោកជំទាវ អស់លោក​-​លោកស្រី ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស មេត្តា​ជួយឧបត្ថម្ភ​ជា​ថវិកា​ក្តី គ្រឿងឧបភោគ បរិភោគ​ក្តី ដល់​គ្រួសារ​ទុរគត​នេះ​ផង ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជា​ម្លប់​ដ៏​ត្រជាក់រ​បស់​ប្រជាពលរដ្ឋ សូម​សម្តេច​ទាំងពីរ មេត្តាករុណា​ដល់​គ្រួសារ​នេះ​ផង ។​

​ក្រុម​សារព័ត៌មាន​យើងខ្ញុំ​មាន​សារព័ត៌មាន​វិរៈជ័យ និង​វិរៈជា​តិ​,​កម្ពុជា​អភិវឌ្ឍន៍ និង​ឆន្ទៈ​ខ្មែរ ចូលរួម​មរណៈទុក្ខ ដោយ​ក្តី​សង្វេគ សម្តេច​-​លោកជំទាវ ឯកឧត្តម អស់លោក​-​លោកស្រី បើ​មានក្តី​សប្បុរសជួយ សូម​ទំនាក់ទំនង​ទូរស័ព្ទ​លោក​ពូ ដែល​ជួយ​គ្រួសារ​សព​លេខ ០៧០ ៤៨ ៤៤ ៦០/០១៦ ៣៧ ៥៤ ៩០ សូម​បញ្ជាក់​ផង​ថា ឥឡូវ​ទាំង​ម្តាយ​ទាំង​កូនកំព្រា​ចំនួន ៣​នាក់ លោកពូ​យកមក​ថែរក្សា​ហើយ ៕

 

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!