ប្រកាស​តែងតាំង ស្នងការ​នគរបាល​ខេត្តតាកែវ​

ខេត្តតាកែវ ៖ កាលពី​ថ្ងៃ​ទី ០៧ ខែកក្កដា ឆ្នាំំ ២០១៧ នៅ​សាលាខេត្ត​តាកែវ មាន​ប្រារព្ធ​ពិធី ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខដំណែង​ស្នងការ​នគរបាល ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីនគរបាល​ជាច្រើនរូប​ទៀត នា​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ ។​

​ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ សំណាង ត្រូវបាន​ប្រកាស​ឱ្យ​ចូល​កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​តាកែវ​ជា​ផ្លូវការ ជំនួស ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​ចាស់​ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច ទៅ​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​។​

​ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ត្រី តូច យ៉ុន អតីត​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ត្រូវបាន​ផ្ទេរ​ទៅកាន់ អនុប្រធាននាយកដ្ឋាន​បច្ចេកទេស​ព្រំដែន នៃ​ក្រសួង​មហាផ្ទៃ ៕

 

Filed in: ខេត្តតាកែវ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7734 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.