ពិធីបុណ្យ​បូជាព្រះសព​ព្រះ​ឃោស​ធម្ម ញ៉ែម សុភ័​ក្រ ចៅអធិការ វត្ត​ប្រជុំ​ន​ទី​ (​ក្រពើ​ហា​)

​កណ្តាល ៖ កាលពី​ថ្ងៃ​ទី​២២​ខែមិថុនា ឆ្នាំ​២០១៧​ត្រូវ​និង​ថ្ងៃទី​១៣​រោជ​ខែ​ជេស្ឋ​ឆ្នាំរការ​នព្វ​សក័ ព .​ស​. ២៥៦១​នៅ វត្ត​ប្រជុំ​នទី​ក្រពើ​ហា​សង្កាត់​ព្រែក​ប្ញ​ស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ ​បាន​ប្រា​រព​កម្មវិធី​បុណ្យ​បូជាព្រះសព​ព្រះ​ឃោស​ធម្ម ញ៉ែ​ង សុភ័ក្ត្រ ព្រះ​រាជាគណៈ​ថ្នាក់​ទោ និង ជា​ព្រះចៅអធិការ​វត្ត​ប្រជុំ​ន​ទី​(​ហៅ​វត្ត​ក្រពើ​ហា​) ​។ ​ព្រះ​សព​អង្គ​ដែល​បាន​ទទួអ​នុធ​ម្ម​កាលពី​ថ្ងៃអាទិត្យ​ទី​២២​ខែ​មករា​ឆ្នាំ​២០១៧​ម៉ោង​១៩:៤៥​នាទី​យប់​។​

​ព្រះ​សព​ព្រះអង្គ​បាន​តម្កល់​ធ្វើ​បុណ្យ​រហូត​រយៈពេល​១៥០​ថ្ងៃ​រហូតមកដល់​ថ្ងៃ​បូជា​ ​។​
​នៅ​ថ្ងៃ​កម្មវិធី​បុណ្យ​បូជាព្រះសព ញ៉ែម សុភ័ក្ដ្រ ព្រះរាជ​គណ​:​ថ្នាក់​ទោ និង​ជា​ព្រះចៅអធិការ​វត្ត​ប្រជុំ​នទី​ក្រពើ​ហា​
​មាន​រយៈពេល​៣​យប់​៤​ថ្ងៃ​ដែល​បាន​បង្កើតឡើង​ដោយ​ព្រះសង្ឃ​គណៈកម្មកា​វត្ត​ប្រជំ​ុ​នទី​ក្រពើ​ហា​និង​បាន​បង្កើត​គណៈកម្មាការ​បុណ្យសព​រួមមាន​សម្តេច​សង្ឃ​និង​មន្ត្រី រាជការ គ្រប់​ជាន់ថ្នាក់​ក្នុង​ខេត្ត​កណ្តាល​មកជួយ​ចាក់​ចែង​ក្នុង​ពិធីបុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ដល​ព្រះ​សព ព្រះចៅអធិកា​វត្ត​ប្រជំ​នទី​ក្រពើ​ហា​។​

​នៅ​ថ្ងៃ​ទី​២២​ខែ​មិថុនា​ឆ្នាំ​២០១៧​ព្រះមេរុ សម្រាប់​តម្កល់ និង​បូជា ព្រះ​សព ព្រះ​ឃោស​ធម្ម ញ៉ែម សុភ័ក្ត្រ អតីត​ព្រះ​បាឡាត់​គណ ខេត្ត​កណ្តាល និង​ជា​ព្រះចៅអធិការ​វត្ត ប្រជុំ​នទី ក្រពើ​ហា ពិធីបុណ្យ​នេះ ប្រព្រឹត្ត​ទៅ​រយៈពេល ៤ ថ្ងៃ ចាប់ផ្តើម ថ្ងៃទី ២២-២៦ មិថុនា ២០១៧ នៅ​វត្ត​ប្រជុំ​នទី ក្រពើ​ហា សង្កាត់​ព្រែក​ប្ញ​ស្សី ក្រុង​តាខ្មៅ និមន្ត​ចូលរួម​ពិធី​ដង្ហែ​ព្រះ​សព​ព្រះ​ឃោស​ធម្ម ញ៉ែម សុភ័ក្ត្រ ព្រះ​រាជាគណៈ​ថ្នាក់​ទោ សមាជិក​ថេរ​សភា​នៃ​ព្រះពុទ្ធសាសនា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​បាឡាត់​គណ​ខេត្ត​កណ្តាល ព្រះ​អនុគណ​ក្រុង​តាខ្មៅ និង​ជា​ព្រះចៅអធិការ​វត្ត​ប្រជុំ​នទី (​ក្រពើ​ហា​) តម្កល់​លើ​ព្រះមេរុ និង​ប្រារព្ធ​ពិធី​ប្រទាន​ព្រះ​ភ្លើង​យប់​ថ្ងៃ​ទី​២៤ ថ្វាយ​ជូន​ព្រះ​រូប​
​វិញ្ញាណក្ខន្ធ័​ព្រះ​ឃោ​សធម្ម បាន​និមន្ត​ទៅកាន់​សុខ​គតិ​ភព​។​

​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​ជេស្ឋ ឆ្នាំ​រកា នព្វ​ស័ក ពុទ្ធ​សករាជ​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧ សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​មហាសុមេធាធិបតី ន​ន្ទ ង៉ែត ព្រះសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា      រួម​ជាមួយ​សាលា​គណ​រាជធានី​ភ្នំពេញ និង​សាលា​អនុគណ ទាំង​១២​ខ័ណ្ឌ​/​រាជធានី​ភ្នំពេញ យាង និមន្ដ​គោរព ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​ឃោស​ធម្ម ញ៉ែម សុភ័ក្ដ្រ ព្រះ​រាជាគណ​ថ្នាក់​ទោ សមាជិក ថេរ​សភា​នៃ​ព្រះពុទ្ធសាសនា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​បាឡាត់​គណ​ខេត្ត​កណ្ដាល អនុគណ​ក្រុង​តាខ្មៅ និង​ជា​ព្រះចៅអធិការ​វត្ត​ប្រជំ​ុ​ន​ទី​(​ក្រពើ​ហា​)​។​បន្ទាប់មក​ក៏​បាន​ប្រារព្វ​កម្មវិធី​បុណ្យ​តាម​ប្រពៃណី​សាសនាព្រះពុទ្ធ​។​

​នៅ​ថ្ងៃ​ទី​២២​ខែ​មិថុនា​ឆ្នាំ​២០១៧​ត្រូវ​នឹង​ថ្ងៃទី​១៣​រោច​ខែ​ជេស្ឋ​ឆ្នាំ​រការ នព្វ​សក័ ព​.​ស​.២៥៦១ ម៉ោង​១៧:០០​នាទី នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល​
​និង​និមន្ត​ព្រះសង្ឃ​ចម្រើនព្រ​បរិត្ត​។​និមន្ត ព្រះ​ពុទ្ធវង្ស ជា សំអាង ព្រះរាជ​គណៈ​ថ្នាក់​ត្រី សមាជិក​ថេរ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មេគណ​ខេត្តកណ្តាល​ប្រទាន​ព្រះ​ធម្ម​វិសេស​ទេសនា​។​(​ពិធី​ថ្វាយ​កាំ​ជ្រួច​).​។​
​កម្មវិធី​បុណ្យ​ថ្ងៃទី​២៣​ខែ​មិថុនា​ឆ្នាំ​២០១៧ និមន្ត​សម្តេច​សង្ឃ​ព្រះ​វនរ​ន័ ណ​យ ច្រឹក ព្រះសង្ឃ​នាយករង​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​ព្រះធម៌​ទេសនា​គ្រែ​២​ព្រះអង្គ​។​

​ថ្ងៃទី​២៤​ខែ​មិថុនា​ឆ្នាំ​២០១៧
​វេលា​ម៉ោង :០៧:០០​នាទី ប្រគេន​យាគូ​ព្រះសង្ឃ​។​
​វេលា​ម៉ោង :០៩:០០​នាទី វេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ​។​
​វេលា​ម៉ោង :១៥:៥៥​នាទី សម្តេច ព្រះ​រាជាគណៈ ព្រះ​មេគណ ទាំ​២៥​ខេត្ត​ក្រុង​រាជធានី​និមន្ត​មក​ដល់​នឹង​មាន​ការអញ្ជើញ​សម្តេច ទ្រង់ ឯក​ឧម​ត្ត​ម លោកជំទាវ លោកឧ​ញ៉ា លោក លោកស្រី មន្ត្រី រាជការ គណៈ​ប្រឹត្តិ​ភូ​អប​ដំណើរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ធមន្ដ្រី រដ្ធមន្ដ្រីក្រសួង​មហាផ្ទៃ  អញ្ជើ​ជា​អធិបតីភាពដ៍​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ថ្វាយ​ភ្លើង បូជាព្រះសព​ព្រះ​ឃោស​ធម្ម ញ៉ែម សុភ័ក្ដ្រ ព្រះរាជ​គណ​:​ថ្នាក់​ទោ និង​ជា​ព្រះចៅអធិការ​វត្ត​ប្រជុំ​នទី​ក្រពើ​ហា​
​សូម​ឲ្យ​ដួងវិញ្ញាណ​ក្ខ​ន​ន្ធ័​របស់​ព្រះអង្គ​បាន​ទៅ​សោយ​ព្រះ​សុខ ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ព្រះ​ឃោស​មុនី​វង្ស បន្ត័ វណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​និង​ជា​ព្រះចៅអធិការ​ស្តីទី​វត្ត​ប្រជុំ​ន​ទី​(​ក្រពើ​ហា​)​និង​អាន​សេចក្តី​ថ្លែង​អំណរគុណ​និង​អគុណ​ដល់​សម្តេច​ព្រះសង្ឃ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស និង​សម្តេច​សង្ឃ គ្រប់ៗ​ព្រះ​សូមឲ្យ​មាន​ព្រះជនវ​ស្សារ​រាប់រយ​វស្សា និង សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី
​លោកតា លោកយាយ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ពិធីបុណ្យ​បូជាព្រះសព​ព្រះ​ឃោស​ធម្ម ញ៉ែម សុភ័​ក្រ ចៅអធិការ វត្ត​ប្រជុំ​ន​ទី សូមឲ្យ​មាន​អាយុ​វែង ឲ្យមាន​សម្បត្តិ ៣ ១​សម្បត្តិ មនុស្ស ២ សម្បត្តិ ទេវ​ព្តា ៣ សម្បត្តិ ព្រះនិពា​ន្ត ប្រាថ្នា​សម្បត្តិ​ណា​សូមឲ្យ​បាន​ដូច​ប្រាថ្នា​។​

​បន្ទាប់​ពី​ថ្វាយ​ព្រះ​ភ្លើង​បូជាព្រះសព បន្ត​មក​ក៏​និមន្ត សម្តេចព្រះឧត្តម​ចរិយា បណ្ឌិត ឈឹង ប៊ុន​ឈាង សមាជិក​ថេរ​សភា នៃ ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​ធម្ម​ឃោសា​ចារ្យ បណ្ឌិត ឃី​សុវណ្ណារ៉ា ព្រះ​រាជាគណៈ​ថ្នាក់​ទោ និង​ជា​ព្រះ​សាកលវិទ្យាធិការរង​នៃ​ពុទ្ធិក​សកលវិទ្យា​លយ័​ព្រះសីហនុ​រាជ និង​ព្រះ​វិជ្ជា​កោវិទ​សាន ភា​រ៉េត ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស​សង្គាយនា​គ្រែ​៣​។​លុះដល់​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​២០១៧ ម៉ោង ០៧:០០​នាទី ប្រគេន​យាគូ​ព្រះសង្ឃ​។​
​វេលា​ម៉ោង ០៩:០០​នាទី វេរភត្ត​ប្រគេន​ព្រះសង្ឃ​ដារ​ឆ្លង ជា​កិច្ច​បង្ហើយ​បុណ្យ​។​
​ដោយ ហុក វិបុល​

 

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.