បុរស​ម្នាក់​កាប់​ដើមឈើ​ក្នុង​ចំការ រលំ​ដួល​លើ ពេទ្យ​ដឹក​ទៅ​ពេទ្យ​ស្លាប់​តាម​ផ្លូវ​

ខេត្ត​រតនគីរី​៖ បុរស​ម្នាក់​កាប់​ដើមឈើ​ក្នុង​ចំការ រលំ​ដួល​សង្កត់​លើ បណ្តាលឲ្យ​របួសធ្ងន់​ ពេទ្យ​ដឹក​ទៅ​ពេទ្យ​ស្លាប់​តាម​ផ្លូវ កាលពី​វេលា​ម៉ោង​៤ ល្ងាច​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​នៅ​ចំណុច​ដី​ក្រុមហ៊ុន​ជាំ​ង​លី​ក្នុង​ភូមិសាស្ត្រ​ភូមិ​តាំង​សេ (​បរ​ខាំ​) ឃុំ ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​។​

​នគរបាល​មូលដ្ឋាន​បានឲ្យដឹង​ថា​បុរស​រងគ្រោះ​មាន ឈ្មោះ សំ ដា អាយុ​៥២ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ដាល​ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស ហើយ​មាន ស្រុកកំណើត​នៅ​ភូមិ ដើ​មចាន់ ឃុំ រ​មេញ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។​

​ចំណែក​ជនរងគ្រោះ​ត្រូវបាន​សាច់ញាត្តិ​បញ្ជូន​សង្គ្រោះបន្ទាន់ម​កមណ្ឌល​សុខភាព​ស្រុក​ហើយ​ក៏​ស្លាប់​ពាក់កណ្តាល​ផ្លូវ​។​

​បច្ចុប្បន្ន​សព​បុរសរ​ង​គ្រោះ​ត្រូវ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7791 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.