​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កូនដំរី​ជាង​២០​គ្រួសារ​សុំ​ការអន្តរាគមន៍​ពី​សម្តេច​តេជោ​ហ៊ុន សែន ខណៈ​ក្រុមហ៊ុន អាន​កូនិង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​លុប​ផ្លូវទឹក​សល់​ពី​សម័យ​ដើម​និង​រំលោភ​យក​ដី​របស់​ពួកគាត់​

ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​អូរ​ខៃ​ដន ស្ថិតនៅក្នុង​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានេ​ជយ័​ប្រមាណ​ជាង​២០​គ្រួសារ​បាន​ស្នើរ​សុំ​ការអន្តរាគមន៍​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខណៈ​ក្រុមហ៊ុន អាន​កូ និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​យក​គ្រឿច​ក្រ​ឈូសឆាយ​លុប​របង​ដែក​ដែល​ជារ​បាំង​ប្រពន្ឋ័​ផ្លូវ​ទឹក​ដែល​បន្សល់​ទុក​កា​លពី​សម័យ​ដើម​មក​ម្លេះ​និង​បាន​យក​គ្រឿងចក្រ​ឈូសឆាយ​របង​ដី​ដោយ​រំលោភ​យក​ដី​របស់​ពួក​គាត់​យ៉ាង​កំរោល​តែ​ម្តង​។​បើតាម​សម្តី​ស្ត្រី​រងគ្រោះ​ឈ្មោះ ភា ស្រីរ័ត្ន អាយុ​៣៨​ឆ្នាំ​បានឲ្យដឹងថា​៖​សព្វថ្ងៃ​នេះ​ពួកគាត់​កំពុងតែ​រង​នូវ​ការជិះជាន់​ពី​សំណាក់​ក្រុម​សន្តិសុខ​ក្រុមហ៊ុន អាន កូ ដែល​បំរើ​ការងារ​ឲ្យ​លោក កុក អ៊ាន ប្រធាន​ក្រុមហ៊ុន អាន​កូ ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត​ដែល​កន្លងមក​នេះ​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​របង​និង​រំលោភបំពាន​យក​ដី​របស់​ពួក​គាត់​រហូត​ឈានដល់​ការជេប្រមាទ​សព្វបែបយ៉ា​ង​និង​បាន​វាយ​មកលើ​គាត់​ដែល​ជា​មនុស្ស​ស្រី​ទន់ខ្សោយ​ដោយ​គ្មាន​សមត្ថភាព​តបត​ទៅ​វិញ​រហូតដល់​មានការ​ចាប់ចង​បទ​ទៅក្រោយ​(​ចង​ស្លាបសេក​)​ដូច​អ្នកទោស​អញ្ជឹង​បណ្តាលឲ្យ​រងរ​របួស ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ក្រុម​សន្តិសុខ​ក្រុមហ៊ុន អាន កូ បាន​កញ្ឆក់​យក​ទូរ​សព្ទ័​ម៉ាក​iphone១​គ្រឿង​ក្រវែង​ចោល​ក្នុង​ទឹក​អូរ​ដើម្បី​បំបាត់​ភស្ត័តា​ង​តែ​សំណង​ល្អ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាវ​រកឃើញ​ភ្លាមៗ​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា​៖​នា​ពេល​កន្លងមករ​ហូ​ត​មក​ដល់​ថ្ងៃនេះ​ក្រុមហ៊ុន អាន​កូនិង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​នូវតែ​ព្យាយាម​លុប​របង​ដែក​ដែល​ជា​របាំង​ការពារ​ប្រពន្ឋ័​ផ្លូវ​ទឹក​ដែល​បន្សល់​ទុក​កា​លពី​សម័យ​ដើម​ដ​ដែរ​ទោះជា​ប្រជាពលរដ្ឋ​និង​មេភូមិ​កូនដំរី​ខំ​រារាំង​យ៉ាងណាក៏ដោយ ដោយ​ប្រជាពលរដ្ឋ​និង​មេភូមិ​កូនដំរី​ចេញទៅ​បាត់​គ្រឿងចក្រ​លួច​ចូល​ដ​ដែរ​ដូច​ចាប់​ក្តាម​ដាក់​ចង្អេ​អញ្ជឹង​។​សូម​បញ្ជាក់​ផង​ដែរ​ថា​៖​ដោយ​ក្រុមហ៊ុន អាន​កូនិង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ព្យាយាម​លួច​លុប​របង​ដែក​ដែល​ជា​របាំង​ការពារ​ប្រពន្ឋ័​ផ្លូវទឹក​(​លូ​)​បែបនេះ​ដោយសារតែ​ចង់​វាតទី​យក​ដី​ប្រជាពលរដ្ឋ ។​

​ប្រជាពលរដ្ឋ​បាន​បញ្ចាក់​ទៀតថា​៖​កន្លងមក​នៅ​ចំណុច​របង​ដែក​ដែល​ជា​របាំង​ការពារ​ប្រពន្ឋ័​ផ្លូវទឹក​(​លូ​)​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​ពិសេស​លោក​ង៉ោ ម៉េង ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​តែម្តង​ដែល​កន្លងមក​លោក​បាន​និយាយ​សន្យាថា​«​លោក​លុប​ទី​នេះ​ហើយ​នឹង​ធ្វើ​ទ្វា​ឲ្យ​វិញ​១០​ក៏ប៉ុន្តែ​សម្តី​លោក​ចៅហ្វាយក្រុង​គ្មាន​ប្រសិទ្ធភាព​សម្តី​មិន​ស្មើរ​នឹង​អ្នក​រើស​អេតចាយ​ផង​ដោយ​លោក​សន្យា​ហើយ​មិន​បាន​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ទេ​គឺ​សន្យា​ខ្យល់​» ។​

​ពួកគាត់​បាន​លើកឡើង​ទៀតថា​៖​ដោយសារ​តែ​អជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ធ្វើ​តែ​របៀប​នឹង​បាន​ជា​សន្លឹកឆ្នោត​គណៈបក្ស​ប្រជាជន​កម្ពុជា​នៅ​សង្កាត់​ប៉ោយប៉ែត​និង​សង្កាត់​ផ្សារកណ្តាល​ធ្លាក់​នោះ​។​

​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ​ដែរ​«​អង្ក​ភាព​សារព័ត៌មាន​»​មិន​អាច​ធ្វើ​ការទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​ក្រុមហ៊ុន អាន​កូនិង​លោក​ង៉ោ ម៉េង ជ្រួ​ន បាន​ទេ​ដោយ​ក្រុមហ៊ុន អាន​កូ មិន​មាន​លេខ​ទូរ​សព្ទ័​ចំណែក លោក​ង៉ោ ម៉េង ជ្រួ​ន ខ​ល​ច្រើន​លេខ​មិន​ចូល​ហើយខ​ល​ចូល​បែ​ជា​មិន​លើក​៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.