សូម្បី​ដូនចាស់​អាយុ​ជាង​៧០​ឆ្នាំ​ទៅ​ហើយ​ក៏​បុរស​ម្នាក់​នេះ​ដាច់ចិត្ត​ចាប់រំលោភ​ដែរ ចរិក​អន់​ជាង​សត្វ​

កំពត ៖ នេះ​ជា​ករណី​រំលោភ​សេ​ពស​ន្ទ​វៈ​មួយ​ខុសប្លែក​ពី​ករណី​រំលោភ​មុនៗ ដោយ​រឿងរ៉ាវ​នេះ​កើតឡើង​ស្ទើ​មិន​គួរឲ្យ​ជឿរ ព្រោះ​ជា​ករណី​ចាប់រំលោភ​មនុស្ស​ចាស់ជរា ពិកា ដែល​មាន​អាយុ​ជាង​៧០​ឆ្នាំ​ទៅ​ហើយ​។​បុរស​ដាច់ដាប​នេះ​ក្រោយ​ពី​ប្រព្រឹត្ត​អំពើ​លាមក បាន​សម្រេច​ក៏​ត្រូវ​សមត្ថកិច្ច​បំពាក់​កងដៃ​ជូន​ជា​កាដូរ​ផងដែរ​។​

​ចំពោះ​ករណី​ខាងលើនេះ ត្រូវបាន​អ្នកស្រុក​នៅ​ចំណុចកើតហេតុ នៃ​ភូមិ​ដាស​ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត រៀបរាប់ថា នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៤​ខែមិថុនា ឆ្នាំ​២០១៧ គេ​ឃើញ​បុរស​ល្មោភកាម​ម្នាក់នេះ មិនដឹង​ជិះ​កង់​មក​ពី​ណា​ទេ ដោយ​គេ​បាន​ធ្វើដំណើរ​កាត់​មុខផ្ទះ​របស់​ដូនចាស់​រងគ្រោះ ។ លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​ឮ​សម្លេង​លោកយាយ​ស្រែក​អន្ទង​ឲ្យគេ​ជួយ ទើប​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ស្ទុះ​ម្នីម្នា អ្នកខ្លះ​រត់​ទៅ​ប្តឹង​សមត្ថកិច្ច អ្នក​ខ្លះ​ជួយ​ធាក់​ទ្វារ តែ​ការអន្តរាគមន៍​ដូចជា​យឺត​ពេល​បន្តិច​ព្រោះ​ខណៈ​នេះ​លោកយាយ​បាន​ក្លាយជា​ចំណី​តណ្ហា​ដ៏​ផ្អែមមាត់​របស់​បុរស​សំបូរ​ស្នេហ៍​ម្នាក់​នេះ​ទៅ​ហើយ ។

​ពលរដ្ឋ​បានបញ្ជាក់​ថា ពួកគាត់​ស្ទើតែ​ពុំ​ជឿរ​ថា​មាន​គេ​រំលោភ​ដូនចាស់​នេះ​ទេ ព្រោះថា លោកយាយ​មាន​រូបរាង​ស្គម​ស្គាំង រស់នៅ​អាស្រ័យ​លើ​អ្នក​ជិតខាង​ផ្តល់​បាយទឹក​ជាប្រចាំ ម្យ៉ាងទៀត​លោកយាយ​ក៏​គ្មាន​កូនចៅ​ណា​ម្នាក់​នៅ​ជួយ​ថែទាំ សូម្បី​ទឹក​ក៏​មិន​ដែល​ងូត​ដែរ ចុះ​ហេតុម្តេច​ក៏​បុរស​នេះ​មហា​ដាច់ដាប​ចេះ​លេប​ទៅរួច​ដែរ​។​

​ទាក់ទិន​នឹង​ករណី​រំលោភ​នេះ សមត្ថកិច្ច​មូលដ្ឋាន​ដែល​មក​អន្តរាគមន៍ បាន​បង្ហើប​ថា ដូនចាស់​រងគ្រោះ​ពិតជា​គួរឲ្យ​អាណិត គឺ​ការរស់នៅ​ពិបាក​ជាង​ស្លាប់ ដោយ​គាត់​មាន​ជំងឺ​ប្រចាំកាយ រស់​ព្រោះតែ​បាន​បាយ​សម្ល​អ្នកស្រុក​ជួយ​ចិញ្ចឹម គាត់​ឈ្មោះ ឡាយ ទុយ អាយុ​៧២​ឆ្នាំ រស់នៅ​ក្នុង​ផ្ទះ​ដែល​អាជ្ញាធរ​ផ្តល់​ឲ្យ​ក្នុង​ភូមិដាស​ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច​។​

​ដោយឡែក បុរស​ដែល​ល្មោភស៊ី​មិន​រើស​ម្ហូប​មាន ឈ្មោះ ប៉ោ តៀ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​កោះ​ទ្រមូង ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ជា​មនុស្ស​សតិ​មិន​ល្អ​។​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!