អធិការនគរបាល​ស្រុក​សណ្តាន់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក ៣ នាក់ ពី​បទ​កំហែង​ទារប្រាក់

​កំពង់ធំ ៖ កាលពី​ថ្ងៃ​ទី ១១ ខែមិថុនា ឆ្នា​ម ២០១៧​នេះ នៅវេលា​ម៉ោង 13 និង 30 នាទី  សមត្ថកិច្ច​បាន ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ក្នុងចំណោម គ្នា​ពួក ៣ នាក់ ពី​បទ​កំហែង​ទា​ប្រាក់ ពី​ម្ចាស់​ត្រាក់ទ័រ​ភ្ជួរ​ដី  ។

​តាម​ការ​ឲ្យដឹង​ពី​សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ​ទាំង ៣ រូប មានឈ្មោះ​ដូច​ខាងក្រោម ៖
1.​ឈ្មោះ ពៅ ប៊ុនថន ភេទ​ប្រុស នៅ​ភូមិ​ខោស ឃុំ​ទំរីង  មុខរបរ ជា​អគ្គនាយករង អង្គការ អភិរក្ស​ជលផល បរិស្ថាន សត្វព្រៃ និង​ព្រៃឈើ ប្រទេស​កម្ពុជា ។  បាន​រត់គេចខ្លួន​បាត់​ហើយ​។​
2.​ឈ្មោះ ផន សុជាតិ ប្រុស  នៅ​ភូមិ កំពង់​ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង កំពង់ធំ  មុខរបរ មិន​ពិត​ប្រក​ដ ។ បាន​រត់គេចខ្លួន​បាត់​។​
3.​ឈ្មោះ ប៉ាង យ៉ា​ត ប្រុស អាយុ 47​ឆ្នាំ នៅ​ភូមិ​ខោស ឃុំ ទំរីង ត្រូវ​ឃាត់ខ្លួន ។​

​ជនសង្ស័យ​ទាំង ០៣ នាក់​នេះ បាន​កំហែង​ទារប្រាក់​ពី​ម្ចាស់​ត្រាក់ទ័រ បាន​ចំនួន ៧០០​ដុល្លារ​សហរដ្ឋអាមេរិក និង​លុយ​ខ្មែរ ៤០០០០០ រៀល ។  ហើយ​ជនសង្ស័យ ដែល​ឃាត់ខ្លួន​បាន​1​នាក់ សមត្ថកិច្ច កំពង់​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការខេត្ត ៕

 

Filed in: ខេត្តកំពង់ធំ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.