ថ្នាំញៀន​ជាង ៩០ ម៉ឺន​គ្រាប់ ត្រូវ​តម្រួត​ថៃ​ក្របួច​បាន នៅ​ខេត្ត​ប្រៈជួប​

ប្រទេស​ថៃ ៖ ជនសង្ស័យ​ចំនួន​៣​នាក់  រួមជាមួយ​នឹង​ថ្នាំញៀន​ជិត​១​លាន​គ្រាប់  ត្រូវបាន​កំលាំង​ជំនាញ​នៃ​អង្គភាព​ប្រឆាំង​គ្រឿងញៀន​ប្រចាំខេត្ត​ប្រៈជួប  ធ្វើការ​តាម​ប្រមាញ់​រហូត​ឈាន​ដល់​ការបង្ក្រាប​បាន  បន្ទាប់ពី​ទទួលបាន​សេចក្តី​រាយ​កា​រ៉ាង​ច្បាស់​ពី​កំលាំង​សម្ងាត់ ក្នុង​រយៈពេល​២​ថ្ងៃ​រួច​មក ។​យោងតាម​របាយការណ៍​ដែល​យើង​ទទួល​បាន​គឺ  នៅវេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​៩  ខែមិថុនា  ឆ្នាំ​២០១៧  អង្គភាព​ប្រឆាំង​គ្រឿងញៀន  នៃ​ស្នងការដ្ឋាន​តម្រួត​ខេត្ត​ប្រៈជួប  ប្រទេស​ថៃ  បាន​ធ្វើ​ការដាក់​កំលាំង​ដើម្បី​ស្ទាក់ចាប់​រថយន្ត​ពីរ​គ្រឿង ដែល​គេ​សង្ស័យថា​អាច​មាន​ការរត់ពន្ធ​នូវ​សារធាតុ​ញៀន​យកទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត មួយចំនួន​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ ។​

​ម​នៅពេល​នោះ​ដែល​មុខសញ្ញា​ទី​១ ក៏​បាន​បង្ហាញខ្លួន​គឺ​ជា​រថយន្ត​ម៉ាក​អ៊ី​ស៊ុយៗ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាងកក ៦៩៦៣  ក្នុងពេលនោះ​ដែរ  កំលាំង​បាន​អោយ​សញ្ញា​បញ្ជា​អោយ​បញ្ឈប់​យាន​ដើម្បី​ត្រួតពិនិត្យ  ដោយ​ក្នុងនោះដែរ​មាន​មនុស្ស​ចំនួន​២​នាក់  គឺ​អ្នកបើកបរ​មានឈ្មោះ សុថា​ត់ ក្រៈចាយ​សិរី  ភេទ​ប្រុស  អាយុ​៤៥​ឆ្នាំ  រស់នៅ​ភូមិ​៤ ឃុំ​បុះ​ឫស្សី  ស្រុក​មឿង​សុ​រិន្ទ  ខេត្ត​សុរិន្ទ  និង​អ្នករួមដំណើរ​មានឈ្មោះ ខាំ​រ៉ុន ច័ន្ទ​អន​ភេទ​ប្រុស  អាយុ​៣១​ឆ្នាំ  រស់នៅ​ភូមិ​៣  ឃុំ​បួ​វឌ្ឍនា  ស្រុក​ណង​ផៃ  ខេត្ត​ភិត​ប៊ូ​ន ។ ក្រោយ​ការត្រួតពិនិត្យ  ទោះបី​ដឹងថា​រថយន្ត​នេះ​គឺ​កំលាំង​សម្ងាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក៏​ដោយ ក៏​ការត្រួតពិនិត្យ​ពុំ​មាន​ជួប​ប្រទះ​ឃើញ​អ្វី​ដែល​ខុសច្បាប់​នោះឡើយ  ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង  មុខសញ្ញា​ទី​២​ក៏​បាន​បង្ហាញខ្លួន  គឺ​ជា​រថយន្ត​ប្រភេទ​ម៉ា​ស្តាព៌​ណស  ពាក់​ស្លាក​លេខ បាងកក ៦៧៥៩  ដោយ​មាន​អ្នកបើកបរ​តែ​ម្នាក់​គត់​នៅក្នុង រថយន្ត  គឺ​មានឈ្មោះ បឋម ផន ស្ងៀម​នុ​កូល  ភេទ​ប្រុស  អាយុ​២៧​ឆ្នាំ  រស់នៅ​ភូមិ​៤
​ឃុំ​ណា​តាខ្វាន់  ស្រុក​មឿង  ខេត្ត​រៈយ៉ង  ដោយ​កំលាំង​បាន​ឆែកឆេរ​នៅក្នុង​រថយន្ត​បាន​ប្រទះ​ឃើញ​មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៤៥៦​ដុំ  ស្មើនឹង​៩១២ ០០០ គ្រាប់ ។​

​យោងតាម​ចំលើយ​សារភាព  ពួកគេ​ទាំង​បាន​និយាយថា  ជា​ការដឹក​សុីឈ្នួល​អោយគេ តែប៉ុណ្ណោះ  ដោយ​ដឹក​ចេញពី​ស្រុក ថា​អ៊ុ​ថេន  ក្នុង​ខេត្ត​នគរ​ភ្នំ  ទៅកាន់​ខេត្ត​ចំនួន​៣ នៅ​ភាគខាងត្បូង​ប្រទេស​ថៃ  ពិសេស​គឺ​ខេត្ត​សុង​ខ្លា  ដោយ​មាន​ឈ្មួញ​ធំ​ចាំ​ទទួល​នៅ​ទីនោះ ហើយ​ពួកគេ​ក្នុង​ម្នាក់ៗ​ទទួលបាន ៥ ម៉ឺន​បាត ។​
​បច្ចុប្បន្ន​កំលាំង​ជំនាញ​បាន​នាំ​ខ្លួន​ពួក​គេ​ទាំង​៣​នាក់  រួម​ជាមួយនឹង​វត្ថុតាង  ទៅកាន់​ស្នងការ​ខេត្ត​ដើម្បី​សាកសួរ​បន្ត  និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​..៕

————

​សមត្ថកិច្ច​ប្រដាប់អាវុធ​ខេត្ត​បាត់ដំបង​ធ្វើ​ឲ្យ​ធ្លាក់​សន្លឹកឆ្នោត​ឃុំ​សង្កាត់ (​ស​ថេត ប៉ោ​វណ្ណ​: ឈឿង​គឹម​សុង​)

​ខេត្ត​បាត់ដំបង​៖ សមត្ថកិច្ច​ប្រដាប់អាវុធ​ខេត្ត​បាត់ដំបង​ធ្វើ​ឲ្យ​ធ្លាក់​សន្លឹកឆ្នោត​ឃុំ​សង្កាត់ មាន​លោក​ស ថេត ស្នងការ​នគរបាល​ខេត្ត លោក​ប៉ោ វណ្ណ​: មេបញ្ជាការ​អាវុទ្ធហត្ថ​ចេត្ត​បាត់ដំបង លោក ឈឿង គឹម​សុង នគរបាល​ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​បានឲ្យដឹង​ថា​ល្បែងស៊ីសង​នៅក្នុង​ក្រុង​បាត់ដំបង​រីក​ដូច​ផ្សិត មាន​បៀរ អាប៉ោង  ទឹកភ្លៀង ជាពិសេស​ល្បែង​តាម​អន​ឡា​ញ ចាក់បាល់ ចាក់​បៀរ ឆ្នោត​ឬ​ចាក់​កន្ទុយលេខ បាន​កើនឡើង​គួរកត់សម្គាល់ ជាពិសេស​ពី​មុន​នៅ​ម្តុំ ផ្ទះសំណាក់​ហូ​លីដេ​(holiday)​មាន​លក់​តែ​១​កន្លែង ឈ្មោះ​ធី​(​មាន​ខ្នងបង្អែក​ស្នងការរង​)​។​

​ក្នុង​កិច្ច​ប្រតិ​បតិការ​បង្ក្រាប​មិន​ស្មើភាព ក្រោយ​ការបង្ក្រាប​១​កនុ​លែងកើត​៥​ទៅ​១០​កន្លែង​ ហល​យ​ឈ្មោះ​ដើរ​យក​លុយ​ដាក់​ខែ គឺ​ក្រុម​ឈុតខ្មៅ ភាគច្រើន​គឺ​លោក​ឈឿង​គឹម​សុង ជា​អ្នក​អនុញាតិ​ឲ្យ​លេង​តែម្តង​។​

​ប្រភព​ពី​សមត្ថកិច្ច​តាម​ស្រុក​និង​មន្ត្រី​ការិយាល័យ​មួយចំនួន​ថា​តាំង​ពី​លោក​ស​ថេត​ស្នង​ការផ្តល់អំណាច​លើសលប់​ដល់​ឈ្មោះ​ឈឿង​គឹម​សុង​ប្រធាន​ក្រុម​បង្ការ​បង្ក្រាប ធ្វើ​អ្វី​ស្រេច​ចិត្ត​ពួគគាត់​ក៏​អស់​ទឹកចិត្ត​ធ្វើ​ការងារ​។​លោក​ឈឿង​គឹម​សុង មាន​សិទ្ធ​សម្រេច​ជាង​ប្រធាន​ការិយាល័យ​និង​អធិការ ចង់​ចាប់​ចង​ឬ​អនុវត្ត​ការងារ​មិន​បាច់​ឆ្លងកាត់ ។ ដោយសារ​ការ​មាន​សិទ្ធ​ជ្រុល​នេះហើយ ទើប​ឈឿង​គឹម​សុង​បង្កើតឲ្យមាន​ល្បែងស៊ីសង​គ្រាប់​ប្រភេទ មិនតែប៉ុណ្ណោះ​បង្កើត​កម្លាំង​(​ក​.​ស​)​ដោយ​ខ្លួនឯង លក់​ដ៊​ថ្នាំញៀន ក្រុម​ឆក់​ខ្សែក​(​ក្រុមចោរឆក់​មួយចំនួន បើ​ក្រុម​ឈឿង​គឹម​សុង​តាម​ទាន់​គេ​ឲ្យ​២០០​ដុល្លា​បញ្ឈប់​ការដេញ​ចាប់​)​។​បង្កើត​ក្រុម​ចល័ត​យប់​វា​ជា​ការល្អ ប៉ុន្តែ​ចល័ត​ទៅ​ផ្លូវ​អូរ​មុន្នី ឬ​វត្ត​កំណប់​ស្រុក​សង្កែ​ចា​បើ​អ្នកជិះ​ម៉ូតូ​អត់​មួគ​ពេលយប់​ម្នាក់​១៥​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល ហើយ​ក្រុម​ក្មេង​ដើរលេង​យប់​មួយ​ចំនួន​ចាប់​គោះ​យក​លុយ​មិន​ចេញ ចាប់​ដាក់​បញ្ចូល​ក្រុម​ក្មេង​ទំនើង​(​ចំណុច​នេះ​ក្មេង​ល្អ​វា​អាច​ខូចចិត្ត​ដោយ​ខូច​ឈ្មោះ​ក្មេង​ទំនើ​ង​)​។ គេ​សង្កេតឃើញថា​លោក​ឈឿង​គឹម​សុង ពិតជា​មាន​អំណាច ធ្វើ​អ្វី​ស្រេច​ចិត្ត ទោះ​សម្តី​ស្នងការរង មួយចំនួន​គេ​មិន​ស្តាប់​ផង​។​

​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​គាត់​ថា​នៅ​ចំពោះ​មុខ​លោក​ប៉ោ​វណ្ណ​:​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បាត់ដំបង​និង​លោក​ស​ថេត​ស្នងការ​ខេត្ត​បាត់ដំបង​ពួគគាត់​ខ្លាច​ណាស់​មិន​ហ៊ាន​និយាយ​អ្វី​ទេ តែ​ទង្វើ​របស់​គាត់​បង្ក​ឲ្យមាន​ល្បែងស៊ីសង ចោរកម្ម​ថ្នាំញៀន​និង​និយម​បក្សពួគ​លើក​បន្តុប​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ធ្លាក់​សន្លឹកឆ្នោត​នោះ ។ ចង់ឲ្យ​គេ​គោរព​ទាំង​ពីមុខ ទាំង​ពីក្រោយ​ខ្នង​គួរតែ​ធ្វើ​អំពើ​ល្អ បង្ល្រាប​បទល្មើស កុំ​គាបសង្កត់​អ្នកទន់ខ្សោយ កុំ​និយម​បក្សពួគ​។​ដូច្នេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​សម្តេច​ក​ហរ​ឡា​ហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​ក​ហរ​សួង​មហាផ្ទៃ ឯកឧត្តម​ទា បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ សមត្តេ​ច​អគ្គមហាសេ​នាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ពិនិត្យ​និង​កំណែទម្រង់​ខាងលើ​នេះ​ផង ដើម្បី​ទទួក​សន្លឹកឆ្នោត​ឆ្នាំ​២០១៨​មកវិញ ៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!