ឯកឧត្តម លោក​អ្នកឧកញ៉ា គង់ ក្រឹ​ង ប្រធាន​សមាគម​ឥស្លាម​កម្ពុជា ធ្វើឱ្យ​ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ទទួល​ជ័យជំនះ​ជាង​ឆ្នាំ​២០១៣

តាម​ព័ត៌មាន​គណបក្ស​ប្រជាជន​កម្ពុជា ការបោះឆ្នោត​ជ្រើសរើស​ឃុំ​-​សង្កាត់​អាណត្តិ​ទី ៤ កាលពី​ថ្ងៃ​ទី ០៤ ខែមិថុនា ឆ្នាំ​២០១៧ កាន់កាប់​ឃុំ​-​សង្កាត់​ចំនួន ១,១៦៧ ក្នុងចំណោម ១,៦៤៦​ឃុំ​-​សង្កាត់​ទូទាំង​ប្រទេស ។ បានទទួល ៣,៥២៩.៤០០ សំឡេង ស្មើនឹង ៥១,៣៩​ភាគរយ កើន​ឡើង​ជាង ៣០​ម៉ឺន​សំឡេង ប្រៀប​នឹង​ការបោះឆ្នោត​ឆ្នាំ​២០១៣ ។

​បើ​ប្រៀបធៀប ទៅ​នឹង​អាសនៈ​ក្នុង​សភា​ដែល​អាច​បញ្ជាក់​ច្បាស់​រួច​នៅ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​នៅតែ ជា​គណបក្ស​មាន​សំឡេង​ភាគច្រើន ក្នុង​សភា និង​ដឹកនាំ​រាជរដ្ឋាភិបាល​បន្ត​ទៀត ។ សំឡេងឆ្នោត​ឆ្នាំ​២០១៨ និង​មិន​ខុស​គ្នា​ជា មួយ​សំឡេង​ឆ្នោត ពេល​នេះ​ប៉ុន្មាន​នោះទេ ។ តាម​តូ​លេខ​មិនទាន់​ផ្លូវការ ចំនួន​អ្នកបោះឆ្នោត ៦,៧៤៣.៣២៩ សំឡេង គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ចំនួន ៣,៥២៩,៤០០ សំឡេង ស្មើ ៥១.៣៩​ភាគរយ កើន​ឡើង​ជាង ៣០​ម៉ឺន​សំឡេង ប្រៀប​នឹង​ការបោះឆ្នោត​២០១៣ ។

​គណបក្ស​ប្រជាជន​នឹង​នៅតែ​ជា​គណបក្ស​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា និង​ដឹកនាំ​រាជរដ្ឋាភិបាល​បន្ត​ទៀត ។ សំឡេងឆ្នោត​ឆ្នាំ​២០១៨ នឹង​មិន​ខុស​គ្នា​ជាមួយ​សំឡេងឆ្នោត​ពេល​នេះ​ប៉ុន្មាន​នោះ ។​

​ដោយឡែក ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង តែងតែ​ជួយ​ប្រជាពលរដ្ឋ​មុន​ការបោះឆ្នោត ដោយ​ចុះ​ទៅ​ជួសជុល​ផ្ទះ ប្រជាពលរដ្ឋ​ផ្តល់​អំណោយ ធ្វើ​ផ្លូវ​នៅ​តាម​ភូមិ​-​ឃុំ (​សាលា​ម៉ាគ​ម​)​ដល់​ប្រជាពលរដ្ឋ​ឥស្លាម​ឱ្យ​យល់​ជ្រួល​ជ្រាប​នូវ​គោល នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ធ្វើឱ្យ​ខេត្ត​ក្រចេះ និង​ស្រុក​ស្នួល​ទទួលបាន​សំឡេង​ភាគច្រើន ។

​ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង តែងតែ​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​នោះទេ សូម្បីតែ​នៅក្នុង​អង្គភាព កង​ខេមរភូមិន្ទ ការពារ​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ក៏ ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង តែងតែ​ជួប​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារៈ និង​ស្មារតី ឱ្យ​ចេះ​ដោះស្រាយ​បង្ហាញ​គ្រួសារ​ជា​ចម្បង​ដូចជា ការដាំដុះ​ដំណាំ​កសិកម្ម ចិញ្ចឹម​មាន់ ទា គោ ក្របី ដើម្បី​សម្រូល​ក្នុង​ជីវភាព​គ្រួសារ ។​

​ឯកឧត្តម លោក​ឧកញ៉ា គង់ ក្រឹ​ង មាន​សេចក្តី​រីករាយ​ជា​ខ្លាំង និង​សូម​ថ្លែងអំណរគុណ​ដល់​ប្រជាជន​ទាំងអស់ ដែល​បាន​បោះឆ្នោត​ជូន​គណបគ្ស​ប្រជាជន ជាពិសេស​ក្នុង​ខេត្ត​ក្រចេះ និង​ស្រុក​ស្នួល ដែល​បាន​គាំទ្រ​រូបលោក ៕
​ដោយ​ ៖ សារ៉េត​

 

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 8135 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.