បែកធ្លាយ​រឿង​លោក ថោង​ជួន នាយការិយាល័យ​អភិវឌ្ឍន៍​កងពលតូច​អត្ត​រាគ​មន៍​លេខ 6 ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ថៅកែ​ឈើ​ក្រញូង​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ចែ​ម៉ា​យ​

​ខេត្ត​ឧត្តរមានជ័យ ៖ មាន​សេចក្តីរាយការណ៍​ពី​ស្រុក​ត្រពាំង​ប្រាសាទ​និង​ស្រុក​អន្លង់​ ​វែង​បានអោដឹងថា បច្ចុប្បន្ន​បទល្មើស​ឈើ​ក្រញូង​នៅតែ​បន្ត​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ​ដោយ​មេ​ឈ្មួញ​ជនជាតិ​ ​វៀតណាម​ឈ្មោះ​ចែ ម៉ា​យ​បើទោះជា​កន្លង​មក​មានកា​រ​បង្ក្រាប​ពី​ជំនាញ​ថ្នាក់​ ​ខេត្ត​ហើយ​ក្តី តែ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ក្រញូង​មិន​បាន​ថយចុះ​តែ​បែ​ជាមាន​ ​ការកើនឡើង​ទៅវិញ ដោយ​មួយថ្ងៃៗ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន សម​ភូមិ​មុខ​ទិស​ទី​ពី​តាម​ច្រករបៀង​ក្បាល​អូរ​​ស្វាយ​និង​ច្រក​ក្បាល​ទន្សោង គេ​ឃើ​ង​មាន ពលករ​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​ខុសច្បាប់​ដើម្បី​លួច​កាប់​ឈើ​ក្រញូង​យកមក​លក់​អោយ​ឈ្មួញ​ខាងលើ​ដោយ​លោក ថោង ជួន ជា​នាក់​ជួយ​ជ្រុំ​ជ្រែង​ក្នុង​ការដាក់​បន្តា​កទន​អោយ​ពលករ​ឆ្លងដែន​ទាំង​ការប្រមូលទិញ​និង​ដឹជញ្ជូនផ​ង​ដែរ ។​

​សកម្មភាព​ខាងលើ​ត្រូវបាន​គេ​សង្ស័យថា ប្រហែល​មាន​ការឃុបឃឹត​ជាប្រពន្ធ​ជា ពិសេស​លោក​សុន ប៊ូ​រ៉ា​ន់​មេ​បញ្ជារ​ការ​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ​ព្រោះ​បទ ល្មើស​ខាងលើ​ស្ថិតក្នុង​ភូមិសាស្ត្រ​របស់​លោក ។ តែ​យ៉ាងណា​ក៍ដោយ យើង​មិន​អាច​សុំ​បំភ្លឺ​ពី​លោក សុន ប៊ូ​រ៉ា​ន់ មេបញ្ជាការ​សឹក​រង​ស្រុក​ត្តពាំង​ប្រាសាទ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧ នេះ ។

​រីឯ​លោក ថោង ជួន នាយ​ការរិយាល័យ​អភិវឌ្ឍន៍​កងពលតូ​ច​អត្តរាគមន៍​លេខ​6 បានអោយដឹងថា ការចោទប្រកាន់​ខាងលើ​មិន​ពិត​នោះទេ ។ ដោយឡែក ឯកឧត្តម ឈុំ ខេង មេបញ្ជាការ​កងពលតូច អន្តរាគមន៍​លេខ 6 បាន​ថ្លែងថា រឿង​កូនចៅ​លោក​ពាក់​ពន្ធ​បទល្មើស​ឈើ​ក្រញូង លោក​មិន​បានដឹង​ទេ​តែ​យ៉ាងណា​ក្តី​លោក​និង​ធ្វើ​ការសាកសួរ ៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.