ត្រី​ឆ្តោ​ឆី​កូន​ឯង​មួយ​សំបុក​

កំពង់ចាម ៖  បុរស​ជា​ឪពុក ក្លាយ​ជា​បី​សា​ចតុ​ណ្ហា បាន​ប្រហារ​ព្រហ្ម​ចារីយ៍ កូនស្រី​បង្កើត ២​នាក់ បាន​សំរេច​ជា​បន្តបន្ទាប់ ចាប់តាំងពី​ដើមឆ្នាំ​២០១៦ មក និង​ប៉ុនប៉ង​រំលោភ​សេព្វសន្ថវៈ លើ​កូនស្រី​ម្នាក់ទៀត ជា​កូន​ទី​២ ក្នុងចំណោម​កូនស្រី​ទាំង​៣​នាក់ តែ​កា​រំលោភ​កូនស្រី​ទី​២ ត្រូវបាន​បែកការ ដោ​សា​នាង​ស្រែក​ឲ្យគេ​ជួយ វេលា​ម៉ោង​២២.០០​នាទី ថ្ងៃទី​២៧ ឧសភា ២០១៧ នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។​

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​ឈ្មោះ យូ សាន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​ចាប់រំលោភ​កូនស្រី​បង្កើត​៣​នាក់ ទី​១. ឈ្មោះ ស​គស អាយុ​១៨​ឆ្នាំ ទី​២. ឈ្មោះ ស​សន អាយុ​១០​ឆ្នាំ និង​ទី​៣. ឈ្មោះ សស​ភ អាយុ​១៥​ឆ្នាំ (​មិនបាន​សំរេច ត្រ​វ​បែកការ​)​។​

​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ យូ សាន មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ធំ បាន​មក​យក​ប្រពន្ធ​នៅ​ខេត្ត​កំពង់ចាម ក្រោយមក​ក៍​នាំ​គ្រួសារ​ទៅ​រស់នៅ​ស្រុកកំណើត​ខាង​ប្តី ឯ​ខេត្ត​កំពង់ធំ រហូត​មាន​កូនស្រី​៣​នាក់ ។

​កាល​រស់នៅ​ខេត្ត​កំពង់ធំ ឪពុក​ឈ្មោះ យូ សាន បាន​នាំ​កូនស្រី​ច្បង​ឈ្មោះ ស​គស ទៅ​ធ្វើ​ចំការ​នៅ​ឆ្ងាយ​ពី​ផ្ទះ ហើយ​ពេល​ខ្លះ​ក៍​ដេក​នៅ​ខ្ទម​ចាំចំការ ។ កា​រស់នៅ​តែ​២​នាក់​ឪពុក​និង​កូន ក្នុង​ខ្ទម​ចាំចំការ បាន​ធ្វើ​ឲ្យ​ឪពុកមាន​តណ្ហា ហើយ​ក៍​បាន​ចាប់រំលោភ​កូនស្រី​បង្កើត ជា​ហូរហែ​រហូតមក ហើយ​ក៍​បាន​គំរាម​មិន​ឲ្យ​ប្រាប់ម្តាយ បើ​ហ៊ាន​ប្រាប់​នឹង​សំលាប់ចោល ។​

​ក្រោយពីំ​លោភ​កូនស្រី​ច្បង ឆ្អែតឆ្អន់​រួចមក ឪពុក​តិរិច្ឆាន ក៍​បាន​នាំ​កូនស្រី​ពៅ ដែល​ទើប​មាន​អាយុ​៩​ឆ្នាំ (​កាលពី​២០១៦) ទៅ​ចំការ ដោយ​ដេក​នៅ​ទីនោះ ក៍​មាន​វាសនា​ដូច​បងស្រី​របស់​នាង​ដែរ ។​

​រឿង​ឪពុក​ចាប់រំលោភ​កូន លាក​មិន​បា​នូ​ឡើយ ដូច​ពាក្យចាស់​ពោល​ថា ដំរី​ស្លាប់​មិនអាច យក​ចង្អេរ​បាំង​មិន​ជិត​ឡើយ ។ យ៉ាងណាមុិញ ទង្វើ​ដ៍​លា​កម របស់​ឪពុក​ទៅលើ​កី​ន​ស្រី​ទាំង​២ ក៍​បាន​ដឹង​ដល់​ម្តាយ ធ្វើឲ​យ​ម្តាយ​មាន​ទុកលំបាក​យ៉ាងខ្លាំង តែ​មិន​ហ៊ាន​ប្តឹង ឬ​ទំលាយ​អាថិកំបាំង​នេះ​ប្រាប់​គេឯង​បានឡើយ ក៍​សំរេចចិត្ត​វិល​មក​រស់នៅ ស្រុកកំណើត​ខាង​ប្រពន្ធ​វិញ (​ភូមិ​-​ឃុំ​កើតហេតុ​) ។​

​ដោយ​ទ្រាំ​នឹង​ការឈឺចាប់​មិនបាន ប្តី​នៅ​តែ​ប្រព្រឹត្ត​ជារឿយៗ រហូតមក ប្រពន្ធ​ក៏​បាន​លាចាក​លោក​ទៅ ទុក​ឲ្យ​កូនស្រី​ទាំង​៣ រស់នៅ​ជាមួយ​ឪពុក​តិរិច្ឆាន ទាំង​ការភ័យខ្លាច ។​

​ក្រោយ​ពី​ប្រពន្ធ​ស្លាប់​បាន​៦​ខែ ឪពុក​តិរិច្ឆាន​នោះ ចាប់រំលោភ​កូន​ជា​បន្តបន្ទាប់​រហូត​មក ។ នៅវេលា​ម៉ោង​២២.០០​នាទី ថ្ងៃទី​២៧ ឧសភា ២០១៧ ឪពុក​តិរិច្ឆាន បាន​ចាប់រំលោភ​កូន​ទី​២ នាង​មាន​អាយុ​១៥​ឆ្នាំ មិនបាន​សំរេច​ទេ ត្រូវ​នាង​រើ​បំរាស់ ស្រែក​ឲ្យគេ​ជួយ ក៍​ផ្អើ​ដល់​អ្នកជិតខាង  ហើយ​បាន​ប្តឹង​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​តែម្តង ។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន កសាង​សំណុំរឿង តាម​នីតិវិធី បញ្ជូនទៅ​តុលាការ ៕
​ដា​រ៉ា​

 

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!