អ្នកទោស​ចំនួន​៥​នាក់ បាន​លួច​រត់ចេញ​ពី​ពន្ធនាគារ​ភ្នំ​ស្វាយ​ចាប់បាន​១​ម្នាក់ និង​៤​នាក់​ទៀត​រត់​បាត់​ដោយ​សុវត្ថិភាព

រតនគីរី ៖ កាលពី​វេលា​ម៉ោង​២៖៣០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ គុក​ភ្នំ​ស្វាយ​នេះ​ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។

​បើ​តាម​មន្ដ្រី​ពន្ធនាគារ​ម្នាក់ បាន​លួច​បង្ហើប​ឲ្យដឹងថា ទណ្ឌិត​ចំនួន​៥​នាក់ ដែល​លួច​រត់ចេញ​ពី​ពន្ធនាគារ​នេះ គឺ​ជាប់​ឃុំឃាំង​ពីបទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​តុលាការ​បាន​ជំនុំជម្រះ​រួច​ឲ្យ​ជាប់ពន្ធនាគា​រយៈពេល​២​ឆ្នាំ​។​

​រហូតមកដល់​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៦ ខែ​ឧសភា​នេះ កម្លាំង​អនុរក្ស​ពន្ធនាគារ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង បាន​កំពុង​ឡោម​ព័ទ្ធ​ក្បែរ​ជើងភ្នំ​ស្វាយ ស្ថិតនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង នៅឡើយ​តែ​រក​មិនឃើញ​អ្នកទោស​៤​នាក់​នោះ​ទេ​។
​រីឯ​អ្នកទោស​មួយ​ម្នាក់​ដែល​ចាប់បាន​នោះ​ដោយសារ​ថ្លោះ​ជើង​រត់​មិន​រួច​ទើប​អ្នក​យាមគុក​ចាប់បាន​នៅក្នុង​បរិវេន​គុគ ហើយ​យកទៅ​ដាក់​ក្នុង​បន្ទប់​ឃុំឃាំង​វិញ​។​

​ពាក់ព័ន្ធ​ករណី​អ្នកទោស​លួច​រត់ចេញ​ពី​ការ​ឃុំឃាំង​នេះ លោក ទិន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ អ្នក​សារពត៌មាន មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​។ យ៉ាងណា ប្រភព​មិន​អាច​បញ្ជាក់​ពី​ឈ្មោះ និង​រូបថត​អ្នកទោស​ទាំង​៥​នាក់ ដែល​លួច​រត់ចេញ​ពី​ពន្ធនាគា​ភ្នំ​ស្វាយ​នេះ​នៅឡើយ​ទេ  ដោយ​សមត្ថកិច្ច​កំពុង​ជាប់រវល់​តាម​ប្រ​ម៉ាញ់​។

​សូមបញ្ជាក់​ថា លោក​ទិន សុវណ្ណនី មេ​គុក​ភ្នំ​ស្វាយ​នេះ កន្លងមក​មាន​អ្នកទោស​រត់ចេញ​ពី​គុក​ចំនួន​៣​ដង​មក​ហើយ  និង​មាន​រឿងអាស្រូវ​ផ្ទាល់ខ្លួន​របស់​មេ​គុក​នោះ​ទៀត​ផង ហើយក៏​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​បាន​លុង​រិះគន់ថា ប្រធាន​ពន្ធនាគារ​បណ្ដែត​បណ្ដោយឲ្យ​កើតមាន​ករណី​អ្នកទោស​លួចរ​ត់​ចេញ​ជា​ញឹកញាប់​។​គាត់​បាន​បន្ត​ទៀត​គុក​នេះ​គ្មាន​ជញ្ចាំង ឫ​គ្មាន​អ្នកយាម ។ នេះ​ជា​កំហុស​របស់​ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ ដែល​ការគ្រប់គ្រង​មាន​ភាព​ចន្លោះ​ប្រហោង និង​មិន​យកចិត្តទុកដាក់​លើ​ការងារ​ឲ្យបាន​ល្អ​។
​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​លុង​បន្ថែមទៀតថា​សុំអោយ​លោក​ប្រធាន​អគ្គនាយកដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ​មើល​លោក​មេ​គុក​នៅ​ខេត្ត​រតនរ​ត​គិរី​នេះ​ផង​៕
​ជីវ៉ា​

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!