ក្រោយ​ពេល​លោក យ៉ែម ហេម​រ៉ា​ត ត្រលប់​ទៅ​កន្លែង​ដើម​វិញ ចំណូល​ពន្ធ​ធ្លាក់ចុះ ហើយ​ប៉េអឹម ចេញ​បង្ក្រាប​ទំនិញគេចពន្ធ ជំនួស​គយ

ខេត្ត​បាត់ដំបង ៖ ចាប់តាំងពី លោក យ៉ែម ហេម​រ៉ា​ត បាន​ចាយលុយ ដើម្បី​លុបលាង​កំហុស មានឱកាស វិល​ទៅ​កាន់​តំណែង ជា​ប្រធាន​ការិយាល័យ គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​តំបន់ អូរ​រំដួល រយះពេល​ប៉ុន្មាន​ខែ កន្លងមកនេះ គេ​សង្កេតឃើញ ចំណូល​ពន្ធ មាន​ការធ្លាក់ចុះ ប៉ុន្តែ​ទំនិញគេចពន្ធ និង​ខុសច្បាប់ បាន​បន្ត​ហូរ​ចូល តាម​ច្រក​នេះ មិន​ចាញ់​ក្បួន​ដង្ហែ ឃោសនា រក​សម្លេងឆ្នោត របស់​គណបក្ស​នយោបាយ នោះទេ ហើយ​យូរៗ​ទៅ គេ​ឃើញ​កម្លាំង អាវុធហត្ថ ជា​អ្នកចេញ​បង្ក្រាប ទំនិញ​គេច​ពន្ធ ជំនួស​កូនចៅ របស់លោក យ៉ែម ហេម​រ៉ា​ត ។​

​មន្ត្រី​តូចតាច និង​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ បាន​បង្ហើប​ឲ្យដឹងថា លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ប្រចាំ​ច្រក​តំបន់ អូរ​រំដួល ស្ថិតក្នុង ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង មាន​ជំនាញ ឃុបឃិត​ឲ្យ​ឈ្មួញ នាំចូល​ទំនិញ គេចពន្ធ និង​ទំនិញ​ខុសច្បាប់ កាលពី​អំឡុង ខែមិថុនា ត្រូវបាន​អគ្គនាយកដ្ឋាន គយ និង​រដ្ឋាករ កោះហៅ​ឲ្យមក​បំភ្លឺ ពាក់ព័ន្ធ​នឹង​ភាព មិន​ប្រក្រតី​ជាច្រើន ក្នុងពេល​បំពេញ​មុខងារ​។ លោក យ៉ែម ហេម​រ៉ាត់ បាន​ក្លែង ឯកសារ​ជាច្រើន ពាក់ព័ន្ធ​នឹង ការ​នាំចូល ទំនិញ​ខូច​គុណភាព និង​ទាក់ទិន ករណី​ក្លែងបន្លំ​ឯកសារ ធ្វើឲ្យ​រដ្ឋបា​ត់​ចំណូល ក្នុង​មួយ​ខែៗ រាប់សែន​ដុល្លារ​។

​ករណី​ច្រក​តំបន់ អូ​រំដួល នៅ​ស្រុក​ភ្នំព្រឹក ត្រូវបាន​បណ្ដាញ​ព័ត៌មាន ក្នុងស្រុក​ជា​ច្រើន ធ្វើការ​ផ្សព្វផ្សាយ រឿងអាស្រូវ របស់លោក យ៉ែម ហេម​រ៉ាត់ ជា​បន្តបន្ទាប់ កាលពី​អំឡុង ពាក់កណ្ដាល ខែមិថុនា ឆ្នាំ​២០១៦ ទើប​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ កោះហៅ​ឲ្យ​លោក យ៉ែម ហេ​រ៉ាត់ ប្រមូល​របាយការណ៍ ឬ​ឯកសារ ពាក់ព័ន្ធ ដើម្បី​យកទៅ​ធ្វើការ ផ្ទៀងផ្ទាត់ និង​បំភ្លឺ​អំពី ភាពមិនប្រក្រតី កន្លងមក​។ មាន​ឯកសារ ជាច្រើន​ទៀត ដែល​លោក យ៉ែម ហេម​រ៉ា​ត បាន​រៀបចំ​ឡើង ដើម្បី​បន្លំ កុហក​ថ្នាក់លើ​របស់​ខ្លួន ដើម្បី​កិបកេង ចំណូល​ថវិកាជាតិ យកទៅ ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន​។ យ៉ាងណាក៏ដោយ លោក យ៉ែម ហេម​រ៉ា​ត បាន​ព្យាយាម ចាយលុយ តាម​គ្រប់​មធ្យោបាយ ដើម្បី​រត់​ការ​មក​កាន់ កន្លែង​ដើម​វិញ ដោយ​រលូន ព្រោះ​ជា​កន្លែង ងាយ​រកលុយ ច្រក​ហោប៉ៅ​៕
​ដោយ​សហការី​

 

Filed in: ខេត្តបាត់ដំបង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!