ច្រក​អន្តរជាតិ​អូរយ៉ាដាវ​ចេញ​ឈើ​ទៅ​វៀតណាម​ដូច​ហែ​កឋិន​ទាំង​យប់​ទាំង​ថ្ងៃ បី​ថ្ងៃ​ជាប់​គ្នា​….!

ខេត្ត​រតនគិរី ៖ នៅ​ច្រក​អន្តរជាតិ​អូរយ៉ាដាវ ក្បួន​រថយន្ត​សាំ​យ៉ុង ដឹកឈើ​ប្រណីត​ល្មើសច្បាប់ កំពុង​ឆ្លង​ទៅ​វៀតណាម យ៉ាង​គគ្រឹកគគ្រេង ដូច​គេ​ហែ​កឋិន នៅ​ចំពោះមុខ​ក្រសែភ្នែក​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ក្នុងនោះ ក៏​គេ​សង្ស័យថា អាជ្ញាធរខេត្ត អាច​នឹង​អនុញ្ញាត​ឱ្យ​មាន​បទល្មើស​នេះ​កើតឡើង​យ៉ាង​ខ្លាំងក្លា​ផងដែរ នៅវេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មី​នេះ​។​

​សកម្មភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ឆ្លង​ទៅ​វៀតណាម​តាម​ច្រក​អូរយ៉ាដាវ​នេះ បាន​កើតមាន​យ៉ាង​សម្រុក ចាប់​តាំងពី​យប់​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ រហូត​ដល់​មកដល់​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៧ ដែល​ពុំ​មាន​សមត្ថកិច្ច​អើពើ ទុកឱ្យ​រថយន្ត​ដឹកឈើ​ប្រណីត​ប្រភេទ​សាំ​យ៉ុង​ឆ្លង​ទៅ​វៀតណាម​បន្ត​កន្តុ​យ​គ្នា​ដូចជា រថយន្ត​ក្បួន​របស់​ប្រតិភូ​ផងដែរ ។​

​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្នុង ទឹកដី​ខេត្ត​រតនគិរី ហាក់​ពុំ​មាន​ប្រសិទ្ធភាព ខណៈ​សមត្ថកិច្ច​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ ជាច្រើន​ទៀត កំពុងតែ​ប្រមាញ់​ប្រមូល​សេដ្ឋកិច្ច​ចំពោះ​បទល្មើស​ព្រៃឈើ​នេះ ដូច្នេះ​រយៈពេល​៣​ថ្ងៃនេះ រថយន្ត​សាំ​យ៉ុង ដឹកឈើ​ប្រណីត​ទៅ​វៀតណាម​តាម​ច្រក​អូរយ៉ាដាវ​មានចំនួន​រាប់រយ​គ្រឿង​ចេញ​ទាំង​យប់​ទាំង​ថ្ងៃ ជាក់ស្តែង​ដូចជា ព្រឹក​ថ្ងៃ​ទី​២២ ខែ​ឧសភា រថយន្ត​មួយ​ចំនួន​បាន​ឆ្លង​ផុត រថយន្ត​មួយចំនួន​ទៀត​បាន​កំពុងធ្វើដំណើរ​បន្តកន្ទុយ​គ្នា ។ ដោយឡែក​សមត្ថកិច្ច​កា​ន់​តែ​ជំរុញ​ឱ្យ​ឆ្លងកាត់ ដើម្បី​លាភសក្ការៈ​នេះ​តែម្តង ៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!