រថយន្ត តូ​រី​សដឹក​ឈើប្រណិត​១​គ្រឿង​ត្រូវ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប សង្ស័យ​មិន​បាន​លាភ​សក្ការ​:

ខេត្ត​រតនគិរី ៖ រថយន្ត តូ​រី​ស​១ គ្រឿង​ដឹក​ឈើប្រណិត​ចេញពី​ក្រុង​បាន​លុង​ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​តាម​បណ្តោយ​ផ្លូវជាតិលេខ​៧៨ ដល់​ត្រង់​ចំណុច​ទួល​អូរ​ត្រាវ ស្ថិតនៅ​ភូមិ ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ ចាប់​បង្ក្រាប​បាន​នៅ​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៧​ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ឈើប្រណិត​សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​នោះទេ​។​

​តាម​ការ​ឲ្យដឹង​ពី​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បានឲ្យដឹងថា កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង ធ្វើការ​ស្ទាក់​ចាប់បានរ​ថ​យន្តតូរី​ស​១​គ្រឿង​ដឹក​ឈើប្រណិត​ទៅ​ប្រទេស​វៀតណាម​។​

​លោក​បាន​បន្តទៀតថា រថយន្ត​តូ​រី​ស​១​គ្រឿង​នេះ​បាន​អូស​យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លុះ​ព្រឹក​ឡើង​ថ្ងៃ​ចន្ទ័ទី​២២​ខែ​ឧសភា​ឆ្នាំ​២០១៧ ដើម្បី​ធ្វើការ​វា​សើ​វែង​នឹង​រាប់​ចំនួន​ដុំ ជាក់ស្តែង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រថយន្ត​តូ​រី​សដឹក​ឈើប្រណិត​១​គ្រឿង​នេះ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ រិះគន់ថា មាន​ការសង្ស័យ​មិនត្រូវ​រូ​វ​គ្នា ទើប​ធ្វើ​ការបង្ក្រាប​យ៉ាង​តក់ក្រហល់​ដូច្នេះ ចុះ​ចំណែក​រថយន្ត​រាប់រយ​គ្រឿង​ផ្សេងទៀត ម៉េច​មិន​បង្ក្រាប​ផង​ទៅ​? ៕
​ជីវ៉ា​

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!