ពិធីបុណ្យ​ស្រោចស្រព​សុគន្ធវារី​ប្រគេន​ព្រះ​សុធន​ឧត្តម នៅ ដា​រ៉ា វត្ត​ឈូង​លៀប​ព្រះសីហនុ​រាជ

កណ្តាល ៖ ពិធីបុណ្យ​ស្រោចស្រព​សុគន្ធវារី​ប្រគេន​ព្រះ​សុធន​ឧត្តម នៅ ដា​រ៉ា​ ​ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​វិនយ័ធ​រ៌ អនុគុណ​ស្រុក​ស្អាង និង​ជា​ព្រះចៅអធិការ វត្ត​ឈូង​លៀប​ព្រះសីហនុ​រាជ និង សម្ភោ​ធ​សមិទ្ធផល​នានា​នៅ​ព្រឹក​ថ្ងៃទី ២០/២១ ខែ ឧសភា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​កាបរ​ទេស និង សហប្រតិបត្តិការ​អន្តរជាតិ អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ប្រចាំ​ខេត្ត​កណ្តាល​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ប្រចាំ​ស្រុក​ស្អាង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ស្រោចស្រព​សុគន្ធវារី​ប្រគេន​ព្រះ​សុធន​ឧត្តម នៅ ដា​រ៉ា និង បុណ្យ​សមិទ្ធផល​នានា​និង​កាត់​ខ្សែបូរ​ជា​និមិត​រូប​ក្នុង​វត្ត​ឈូង​លៀប​ព្រះសីហនុ​រាជ ស្តិត​ភូមិ កោះ​គរ ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង​ខេត្ត​កណ្តាល ។​

​ក្នុងឱកាស​នោះ ឯកឧត្តម ប្រាក់ សុខុន បាន​មានមតិ​សំណេះសំណាល ប្រកប​ភាពស្និទ្ធស្នាល និង​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ បង្ហាញឱ្យឃើញ​ពី​ការ យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ ចំពោះ​ប្រជាពលរដ្ឋ យ៉ាង​ពិតប្រាកដ ជាមួយ​លោកតា លោកយាយ​តា ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​ផ្តាំផ្ញើ​ឱ្យ​ក្មួយៗ ឲ្យខិត​ខំ​ប្រឹងប្រែនៅ​ក្នុង​ការរៀ​ន​សូត្រ​ លោក បាន​លើកឡើង​ថា ស្ថិត​ក្នុង​ស្ថេរភាព នយោបាយ​សង្គម ដែល​អំណោយផល​ដល់​ការ សិក្សា​រៀនសូត្រ​របស់​ក្មួយៗ ដូច្នេះ​ត្រូវ​ព្យាយាម​ស្រវាស្រទិញ យក​ចំណេះវិជ្ជា ដើម្បី​ធ្វើ​ការប្រកួតប្រជែង ក្នុង​ទីផ្សារ​ការងារ ព្រោះ​បើ​គ្មាន​សុខសន្តិភាព ពេញលេញ​នោះ​ទេ ក៏​មិន​អាច​មាន​ឱកាស​មក​អង្គុយ​នៅ​ទីនេះ​។​ទន្ទឹមនឹងនោះ លោក​ក៏​បាន​សំណូមពរ ឱ្យ​យុវជន យុវនារី ប្រជាពលរដ្ឋ សូម​ជៀស​ចាកឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន អំពើ​អបាយមុខ​ផ្សេងៗ ហើយ​លោក ក៏​បាន​ធ្វើ​ការកោតសរសើ​រ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ របស់​អាជ្ញាធរខេត្ត អ្នក​ដែល​មាន​ការពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់ កងកម្លាំង​ទាំង​បី ដែល​ធានាបាន​ស្ថេរភាព ជូន​ប្រជាពលរដ្ឋ ។

​ក្នុង​ពិធី​សម្ភោ​ធ​សមិទ្ធផល​នានា លោក​ក៏​សូម​ថ្លែង​អំណ​គុណ​ដល់ យ៉ាង​ជ្រាលជ្រៅ​ក្រៃលែង ចំពោះ​ព្រះ​តេជះ​គុណ​គ្រប់​ព្រះ និង​ព្រះ​សុធន​ឧត្តម នៅ ដា​រ៉ា ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​វិនយ័ធ​រ៌ អនុគុណ​ស្រុក​ស្អាង និង​ជា​ព្រះ​ចៅអធិការ​និងគណៈក​ម្មាការ អាចារ្យ វត្ត​ឈូង​លៀប​ព្រះសីហនុ​រាជ  សិស្ស​គ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ព្រមទាំង​ក្មួយៗ​សិក្សានុសិស្ស សរុប​ទាំងអស់​២១១៤​នាក់​ដែល​បាន​ចូលរួម​ក្នុងថ្ងៃនេះ​។​សូម​ជូនពរ​ឯកឧត្តម គណៈអធិបតី គណៈ​ប្រិត្តិ​ភូ​អមដំណើរ​គ្រប់​គ្នា​ទទួ​លបាន​ពុទ្ធពរ​ទាំង​ឡាយ​បួន​ប្រការ គឺ អាយុ វណ្ណះ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕
​ដោយ ហុក វិបុល

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.