លោក ប្រាក់ សុខុន ដឹកនាំ​យុទ្ធនាការ​ឃោសនា រក​សំឡេងឆ្នោត នៅ​ទូទាំង ស្រុក​ស្អាង​

កណ្តាល ៖ នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ លោក  ប្រាក់ សុខុន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ស្អាង និង​លោក ឃឹម រុស្សី​ដា អនុប្រធាន​ក្រុមការងារ​គណ​ពង្រឹង​មូលដ្ឋាន​ស្រុក​ស្អាង និង​ជា​ប្រធាន​ក្រុម​ការ​គណ​ពង្រឹង​មូលដ្ឋានចុៈជួយ​ឃុំ​កោៈ​ខែល  ខេត្ត​កណ្តាល បាន​ចុះ​ដឹកនាំ សមាជិក​សមាជិកា ជាង​១​ពាន់​នាក់ ធ្វើ​យុទ្ធនាការ​ឃោសនា រក​សំឡេងឆ្នោត​នៅ​ទូទាំង​ស្រុក​។​

​ក្នុងឱកាស​ឃោសនា​នោះ អ្នកចូលរួម​ទាំងអស់ បាន​ស្រែក​ជយឃោស​ឡើង​យ៉ាង​កងរំពង​ថា «​ជយោ​! គណបក្ស ប្រជាជន​កម្ពុជា មាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​»​។​

​ក្នុង​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​ព្រឹក​នេះ​លោក ប្រាក់ សុខុន និង​លោក ឃឹម រុស្សី​ដា  បាន​ថ្លែង​ប្រាប់​ប្រជាជន​ថា បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធានា​បាន​ការអភិវឌ្ឍន៍ ក្នុង​មូលដ្ឋាន​លើកកម្ពស់​ជីវភាព រស់​នៅ​មាន​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន​ថ្នល់​គ្រប់គ្រាន់ ប្រជាពលរដ្ឋ​ទទួលបាន​សេវា​សាធារណៈ​ឆាប់រហ័ស និង​មាន​គុណភាព ទទួល​បាន​សាលារៀន មន្ទីរពេទ្យ និង​សេវា​ព្យាបាល​មាន​គុណភាព ធានា​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​។​

​ជាមួយគ្នានេះ លោក ប្រាក់ សុខុន និង​លោក ឃឹម រុស្សី​ដា  បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​ឈ្មោះ​បោះឆ្នោត​ទាំងអស់ អញ្ជើញ​ទៅ​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យបាន​គ្រប់ៗ​នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ ពោល​សល់​តែ​១៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​៕
​ដោយ ហុក វិបុល​

 

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!