​សង្ស័យ​ឧកញ៉ា​ឧកញ៉ា ស៊ី ឡា​ឡយ រកស៊ី​គ្រឿងញៀន ដល់​ចាប់​ជាក់ស្តែង បែប​មិន​ខុស​ទេ​!

ខេត្ត​រតនគិរី ៖ ឧកញ៉ា ស៊ី ឡា​ឡយ ដែល​គេ​ល្បី​ឈ្មោះ​យូរ​មក​ហើយ​ដែល​ទាក់ទិន​និង​គ្រឿងញៀន ប៉ុន្តែ​គេ​មិន​ហា៑ន​និយាយ ទើបតែ​ពេលនេះ​ស្រាប់តែ​គេ​ហា៑ន​និយាយ​តែម្តង ព្រោះ​ត្រូវ​គេ​ចាប់ខ្លួន​ទៅ​ហើយ ទោះ​ជា​និយាយ​ក៏​មិនសូវ​ខុស​ដែរ ព្រោះ​វា​ជា​រឿង​ជាក់ស្តែង​តែ​ម្តង ។​

​សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក​ឧកញ្ញា​ស៊ី​ឡាឡយ​នេះ​នៅ​វេលា​ម៉ោង​៧.៥៩​នាទី​នស​រសៀល​ថ្ងៃ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២០១៧​នៅ​សណ្ឋាគា​រតនសម្បត្តិ​ទាក់ទិន​និង​ករណី​គ្រឿងញៀន​។​

​ជនសង្ស័យ​ដែ​ត្រូវ​គេ​ចាប់​ខ​ន្លួ​បាននោះ​ក្រែង​ពុំ​សូវ​លឺឈ្មោះ​គឺ​ឧកញ្ញា​ស៊ី​ឡាឡយ​ជា​ម្ចាស់​សណ្ឋាគា​រតនសម្បត្តិ​ជា ជនជាតិ​ខ្មែរ​អាយុ​៤៣​ឆ្នាំ ស្ថិតក្នុង​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ក្រោយ​រកឃើញ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ជា​យូរ​ហើយ​ច្រើន​មកហើយ​។​

​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី ផែន ឌី​ណា​ស្នងការរង​ទទួល​កណ្តាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​នីតិវិធី​ដោយ​លោក​ជា ពេជ្រ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគិរី​។​
​ឃាត់ខ្លួន​ជនសង្ស័យ រួច​បាន​នាំ​មក​ស្នងការដ្ឋាន​នគ​របាល​ខេត្តរតនគិរី លុះ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល បាន​បញ្ជូន​ជនសង្ស័យ ឲ្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ យ៉ាងណា​ក៏​ដោយ​ចំនួន​ទូរលេខ​គ្រឿងញៀន​មិនទាន់​ដឹង​ពិតប្រាកដ​នៅឡើយ​។​

​គេ​និយាយ​ទូ​ទាំង​ក្រុង​បាន​លុង​ក៏​ដូចជា​ខេត្ត​រតនគិរី​នេះ​ដែរ​ថា​បើរ​បង្ក្រាប់​បាន​មេខ្លោង​ទៅហើយនោះ​ថ្ងៃក្រោយ​ប្រាកដ​ជា​ខេត្តរតនគិរី​នេះ​ពុំ​មាន​ការប្រើរ​ប្រាស់​គ្រឿងញៀន​ទៀត​ទេ ៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!