​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ចុះបង្ក្រាប​ទី​តាំ​ឈើ​ឧកញ៉ា​ថៃ​ឃាត់​រថយន្ត​៤​គ្រឿង​និង​ឈើ​រាប់សិប​ដុំ​

ខេត្ត​ស្ទឹងត្រែង​៖ បែកធ្លាយ​ឈើប្រណិត​ប្រភេទ​ធ្នុង​រាប់រយ​ពាន់​សន្លឹក ជាច្រើន​ម៉ែត្រគូប​គរ​ទុក​នៅ​ផ្ទះ​ឧកញ៉ា​ថៃ​ ​បម្រុង​ឡើង​រថយន្ត​៤​គ្រឿង​ដឹក​ចេញ​ទាំង​ថ្ងៃ​ ត្រូវបាន​បែកធ្លាយ​ដល់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចេញ​បញ្ចា​ឲ្យ​កំលាំង​សមត្ថកិច្ច​ចំរុះ​ឡោម​ព័ទ្ធ​ស្ទាក់​ឃាត់ ទាន់​ពេលវេលា​នៅក្នុង​ភូមិគ្រឹះ​  កាល​វេលា​ម៉ោង​៨.៣០​នាទី​ព្រឹក ថ្ងៃទី​១៦​ខែ​ឧសភា ឆ្នាំ​២០១៧ ឋិត​ក្នុង​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង ខេត្ត​ស្ទឹងត្រែង ។​

​តាម​ប្រភពពីរ​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​បានឲ្យដឹងថា ផ្ទះ​ដែល​មានរ​បង​ថ្ម​ព័ទ្ធជុំវិញ​នោះ​គឺជា​ភូមិគ្រឹះ របស់​លោក​ឧ​កញ្ញ៉ា​ថៃ ហើយ​គេ​សង្គេត​ឃើញ​មាន​ម៉ូតូ​ដឹក​ឈើ​ចេញ​ចូល​និង​រថយន្ត​សាំង​យ៉ុង ចេញចូល​មិនសូវ​ដាច់​នោះទេ ប្រភព​ដ៍ដែល​បាន​បន្តទៀតថាៈ ផ្ទះ​ស្តុប​ឈើ​ិ​និង​រកស៉ី​ដឹក​ឈើ​ខុសច្បាប់​ខាងលើនោះ មិនមែន​ទើប​តែ​រក​នោះទេ​គឺ​រាប់​ឆ្នាំ​មកហើយ​។ ហើយ​ម្យ៉ាងវិញទៀត​មាន​សំឡេង​រំខាន​ចេញពី​ក្នុងផ្ទះ ខាងលើ​នោះ​ជា​រៀងរាល់ថ្ងៃ​នឹង​យប់ ធ្វើឲ្យប៉ះពាល់​ដល់​អ្នករស់នៅ​ជិតខាង​ជា​រៀងរាល់ថ្ងៃ តែ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​មក​បង្ក្រាប​នោះទេ ។​

​ជុំវិញ​រឿងនេះ​លោក​សុខ ស៉ី​ដា នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រុង បានឲ្យដឹងថា​ក្នុង​ការបង្ក្រាប​ទីតាំង​ស្តុប​ឈើប្រណិត​នឹង​ឃាត់​រថយន្ត ចំនួន​៤​គ្រឿង​បំ​រ៉ុង​ដឹក​ចេញ ត្រូវបាន លោក​គឹម ហ៊ុងសាន ព្រះរាជអាជ្ញារង​អម​សាលាតំបូង​ខេត្ត ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ​ចុះបង្ក្រាប​ទាន់ពេលវេលា ។​

តាម​ការ​ឆ្លើយ​សារភាព ឈ្មោះ​ស្រឹត សា​រឹទ្ធ​ អ្នកមើលការខុសត្រូវ​ទីតាំង​ផ្ទះ ស្តុប​ឈើ​ខាងលើ  ថា​ផ្ទះ​នេះ​ជា​ផ្ទះ​របស់​លោក​ឧ​កញ្ញ៉ា​ថៃ ខ្លួ ​គ្រាន់តែ​ជា​អ្នកដំណាង​ឲ្យ​ម្ចាស់ផ្ទះ មើល​ការ​ខុស​ត្រូវ​ឲ្យ​ឧ​កញ្ញ៉ា​តែប៉ុណ្ណោះ ហើយ​ចំណែក​ឧ​កញ្ញ៉ា​នោះ​គាត់​មិន​នៅ​ទេ ។​

​សមត្ថលិច្ច​បន្ត​ទៀត​ថា​ចំពោះ​ឈើ​ដែល​បង្ក្រាប​បាន​ខាងលើ​នៅ​មិនទាន់​រាប់​ដឹង​ចំនួន​នៅ​ឡើយ​ទេ កំពង់ធ្វើការ​ដឹក​ជញ្ចូន​និង​រថយន្ធ​៤​គ្រឿង​ត្រូវបាន​យក​មក​រក្សា​ទុក្ខ​នៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។ ចំណែក​ម្ចាស់ផ្ទះ​ស្តុប​ឈើ​រួម​នឹង​ម្ចាស់​ឈើ​រកស៉ី​ខុសច្បាប់ គ្មាន​ការ​អនុញ្ញាត្តិ​ និង​ម្ចាស់​រថយន្ត​ត្រូវ​ទុក​រងចាំ រយៈពេល​មួយ​ខែ​ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន មក​ដោះស្រាយ​តាម​មាត្រា​៩៦ បើ​មិន​ដូច្នេះ​ទេ​និង​កសាង​សំណុំរឿង បញ្ចូនទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

 

Filed in: ខេត្តស្ទឹងត្រែង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.